តម្លៃ​មិត្ត​ភាព

​មាន​មិត្តភ័ក្ដិ​​ពីរ​នាក់​​​ឈ្មោះ​សេម និង​​ចូនី ​​បាន​​ដើរ​ឆ្លង​កាត់​វាល​ខ្សាច់​​​​​​​​​​ដ៏​វែង​ឆ្ងាយ​មួយ។​ ​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​​​​​​យូរ​ៗ​ទៅ​​​ពួក​គេ​បាន​​ទាស់​ពាក្យ​សម្ដី​​គ្នា​បន្តិច​បន្តួច​​​​​​​ បង្ក​ឲ្យ​មាន​ជម្លោះ​​​​​​ខឹង​​​​ដាក់​គ្នា។ ​

 

 

 តម្លៃ​មិត្ត​ភាព

 

សេម បាន​​​ទះកំផ្លៀង​​​​​​​ចូនី​​​ ដោយ​​ទប់​កំហឹង​​ពុំបាន តែ​​ចូនី​​ មិន​បាន​តបត​វិញ​ទេ​​បាន​ត្រឹម​តែ​សម្រក់ទឹក​ភ្នែក​​​​​មិន​នឹក​ស្មាន​ដល់។ ​ចូនី​ ​​ចាប់​​ផ្ដើម​ឈឺ​​​​​​​​ ហើយ​​មិន​និយាយ​អ្វី​ទាំង​អស់​ បាន​​ត្រឹម​សរសេរ​​​​​​សារ​លើ​​​ខ្សាច់​ថា​ “ថ្ងៃ​នេះ​​មិត្ត​ល្អ​របស់​ខ្ញុំ​ ​គេ​បាន​ទះ​កំផ្លៀង​​​ខ្ញុំ​ហើយ”។

 

​​​ឈប់​មួយ​ស្របក់​ ​​​ក៏​បន្ត​​ដំណើរ​​ទៅ​មុខ​ទៀត​​​​​​​ រហូត​​ជួប​​​បឹង​មួយ​​​។ ដោយ​សារ​តែ​ដើរ​កាត់​​​វាល​ខ្សាច់​​​ក្ដៅ​ហួត​ហែង​​​​​អស់​កម្លាំង​ ​ពួក​គេ​បាន​សម្រេច​ចិត្ត​​ចុះ​ងូត​ទឹក​ជាមួយ​គ្នា។ ​​ខណៈ​ពេល​​​​​កំពុង​ងូត​​​ សេម​​​​ដែល​​ទះ​កំផ្លៀង​​ចូនី​​​ តាម​ផ្លូវ​ បាន​ជាប់​​ជើង​ផុង​ក្នុង​​​ភក់ ​​​​​រួច​ចាប់​ផ្ដើម​លង់​ទឹក​ ប៉ុន្តែ​​​​ចូនី​ ​បាន​ប្រឹង​​​​ស្រវេស្រវា​ជួយ​សង្គ្រោះ​ទាន់​​​​​ពេលវេលា​។

 

​ក្រោយ​​ឡើង​ដល់​លើគោក​ ​​សេម​​​​ បាន​ភ្ញាក់​ខ្លួន​ព្រើត​​​ថា ​ខ្លួន​​​មិន​គួរ​វាយ​មិត្ត​​ខ្លួន​​សោះ​​​​ ដោយ​សារ​រឿង​បន្តិច​បន្តួច។ ​​សេម​​ បាន​​ដើរ​សំដៅ​​​​​ទៅ​កាន់​​ផ្ទាំង​ថ្ម​​មាត់​ទឹក​​​​​​​ រួច​បាន​រើស​ដុំ​ថ្ម​តួច​ចុង​ស្រួច មាន​ឆ្លាក់​​លើ​​ផ្ទាំង​ថ្ម​ថា​ “ថ្ងៃ​​នេះ​​មិត្ត​ល្អ​​បំផុត​របស់​​ខ្ញុំ​ បាន​ជួយ​សង្គ្រោះ​ជីវិត​​ជីវិត​ខ្ញុំ”។

 

​ចូនី​ បាន​សួរ​ សេម​ ថា​ “ពេល​​​​មិត្ត​​​ទះ​​កំផ្លៀង​​ខ្ញុំ​​​ ​ខ្ញុំ​សរសេរ​​លើ​ខ្សាច់ ​​ចុះ​ហេតុ​អ្វី​​ខ្ញុំ​ជួយ​​​ឯង ឯង​បែរ​ជា​មក​សរសេរ​​​លើ​ផ្ទាំង​ថ្ម​វិញ​?”​

 

សេម​ ឆ្លើយ​ថា​​ “នៅ​ពេល​នរណា​​ម្នាក់​​ធ្វើ​ឲ្យ​យើង​​ឈឺចាប់​​​​​ ​គួរ​សរសេរ​លើ​​​ខ្សាច់​​ ​ព្រោះ​​ខ្យល់​​​អាច​បក់​ផាត់​​​ទៅ​ឆ្ងាយ​​​ រួច​យើង​អាច​បំភ្លេច​​ភាព​​ឈឺចាប់​ទាំង​​នោះ​បាន​ តែ​បើ​នរណា​​ម្នាក់​​​​ធ្វើ​ល្អ​ចំពោះ​យើង​​ យើង​​ត្រូវ​​តែ​ចារ​​​លើ​ផ្ទាំង​ថ្ម​ ​ព្រោះ​​ខ្យល់​មិន​អាច​​​​បក់​ផាត់​ទៅ​​ឆ្ងាយ​បាន​ទេ ​​ហើយ​​យើង​អាច​ចងចាំ​​​​អំពើ​ល្អ​នោះ​បាន​រហូត​”។

 

តម្លៃ​អប់​រំ​ក្នុង​រឿង៖

ត្រូវ​ចេះ​​នឹក​​ឃើញ និង​ឲ្យ​តម្លៃ​​​អំពើ​ល្អ​​​​​​របស់​អ្នក​ដទៃ​​ ដែល​ប្រព្រឹត្ត​​ចំពោះ​ខ្លួន។ មិន​ត្រូវ​​​ឲ្យ​តម្លៃ​​​​របស់​​​​របរ​​ខ្លួន​មាន​​​​ក្នុង​​ជីវិត​ពេក​ទេ ​​តែ​​ត្រូវ​ឲ្យ​តម្លៃ​​​​មនុស្ស​ដែល​​ជួយ​​ឲ្យ​អ្នក​មាន​តម្លៃ៕

 

ចុចអាន៖ ទឹក​ចិត្ត​ក្មេង​ប្រុស​បោស​សំរាម​ជំនួស​ម្ដាយ​រក​លុយ​ចិញ្ចឹម​ជីវិត

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ បរទេស

​​​​​​​​​