ឃាតក​ចាក់​សម្លាប់​នារី​ម្នា​ក់នៅ​ផ្សារ​ដេប៉ូ​ វែកមុខ​ឃើញ​ហើយ​

6 Videos

មុខសញ្ញាជនសង្ស័យដែលបានចាក់សម្លាប់នារីម្នាក់ជាមន្ត្រីយោធានៅខាងលិចផ្សារដេប៉ូនោះ បានឆ្លើយសារភាពហើយ នៅត្រឹមវេលាម៉ោង ១០ និង ៣៦ នាទីព្រឹកថ្ងៃទី ២៣ មិថុនា ២០១៦ នេះបន្ទាប់ ពីសមត្ថកិច្ចធ្វើការសាកសួរតាមជំនាញនៅអធិការដ្ឋានខណ្ឌទួលគោករួចមកតែសមត្ថកិច្ចមិនទាន់ បញ្ចេញ ឬបង្ហាញឈ្មោះជនសង្ស័យនោះនៅឡើយដែរ ។ តាមចម្លើយសារភាពរបស់ជនសង្ស័យជាឃាតកថា ដោយសារតែខ្លួនគេខឹងនារីដែលគេបាន ចាក់ឲ្យស្លាប់នោះចេះតែស្តោះទឹកមាត់ដាក់រូបគេ រាល់ពេលដែលជួបមុខគ្នាម្តងៗ ទើបក្លាយជាគំនុំគុំកួនយ៉ាងដូច្នេះ ។

P9

ក្រោយពីមានករណីចាក់សម្លាប់នារីម្នាក់ជាមន្ត្រីយោធាស្លាប់នៅខាងលិចផ្សារដេប៉ូមក កម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ បានបើកការស្រាវជ្រាវជាបន្ទាន់ និងឈានដល់អាចកំណត់មុខសញ្ញាជនដៃដល់បាន កាលពីម៉ោង៣រសៀលថ្ងៃទី ២២ មិថុនា ២០១៦ គឺបន្ទាប់ពីឆែកមើលតាមកាមេរ៉ាសុវត្ថិភាពនៅជិតកន្លែងកើតហេតុ ហើយក៏កំណត់ភិនភាគជននោះបាន ផងដែរ ។ នៅលើខ្លួនជនសង្ស័យគេឃើញមានស្លាកស្នាមរបួសលើដៃពេលដែលប្រតាយប្រតប់គ្នា ហើយម៉ូតូជននោះជិះ គឺដូចក្នុងកាមេរ៉ាសុវត្ថិភាពចាប់រូបភាពបាននៅ ពេលដែលជនសង្ស័យ ធ្វើសកម្មភាពចាក់សម្លាប់នារីនោះ ។ មុខសញ្ញាខាងលើ គឺត្រូវគេដឹងទៀតថា មានទីលំនៅក្បែរផ្ទះរបស់នារីរងគ្រោះដែលស្លាប់នោះដែរ ។ បច្ចុប្បន្ន ជននោះកំពុងត្រូវបានឃាត់ខ្លួននៅអធិកាដ្ឋានខណ្ឌទួលគោក ដើម្បីសួរនាំតាមជំនាញរបស់សមត្ថកិច្ចនិងអនុវត្តទៅតាមផ្លូវច្បាប់ ។

ឃាតក​ចាក់​សម្លាប់​នារី​ម្នា​ក់នៅ​ផ្សារ​ដេប៉ូ​ វែកមុខ​ឃើញ​ហើយ​

គួររំលឹកថានាវេលាម៉ោង ១០ និង ១០ នាទីព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៦ ស្ថិតនៅ ផ្លូវ លេខ ២១៩ កែង ១៦៥ ក្នុង សង្កាត់ផ្សារដេប៉ូ ១ ខណ្ឌទួលគោកមានកើតករណីអំពើឃាតកម្មដ៏ សាហាវ ឃោរឃៅព្រៃផ្សៃមួយទៅលើស្ត្រីម្នាក់ដែលកំពុងដើរតាមផ្លូវបណ្តាលឲ្យស្លាប់ភ្លាមៗ ។ ស្ត្រីរងគ្រោះមានឈ្មោះ លី ដាវី អាយុ៣៧ឆ្នាំ រស់នៅផ្ទះលេខ ៣២ បេ ផ្លូវ ១៦២ សង្កាត់ផ្សារដេប៉ូ ទី ១ ខណ្ឌទួលគោក៕ ដេវីត