ត្រី​ឆ្លាម​រាប់ពាន់​ក្បាល​ត្រូវបាន​គេ​កាត់​យក​ព្រុយ ដើម្បី​ធ្វើ​ស៊ុប​សម្រាប់​លំដាប់​អ្នក​មាននៅ​ស្រុក​ចិន​

នេះជាទិដ្ឋភាពកម្របានឃើញ ដែលបង្ហាញឲ្យឃើញត្រីឆ្លាមងាបរាប់ពាន់ក្បាល ត្រូវបានគេដាក់គរលើគ្នានៅលើកម្រផ្សារមួយកន្លែង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈពួកកម្មករកំពុងកាប់យកព្រុយចេញ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ត្រីឆ្លាមទាំងតូចធំ ត្រូវគេថតយកបាននៅផ្សារលក់ដេញថ្លៃត្រី Karngsong កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងទីក្រុង Indramayu ខេត្ត West Java ប្រទេសឥណ្ឌូនេស៊ី ។

គួរបញ្ជាក់ថា ឥណ្ឌូនេស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសនៅលើពិភពលោក ដែលមានអ្នកនេសាទត្រីឆ្លាមដ៏ច្រើនបំផុត ដោយសារតែតម្រូវការសម្រាប់ព្រុយត្រីរបស់វា នៅក្នុងប្រទេសសិង្ហបុរី, ហុងកុង, តៃវ៉ាន់ និងចិនដីគោក ។

នៅក្នុងប្រទេសចិន នោះព្រុយត្រីឆ្លាម ត្រូវបានចាត់ទុកថាជាអាហាដ៏ឆ្ងាញ់ពិសារមួយ ហើយព្រុយរបស់វា គឺជាផលិតផលត្រីដែលមានតម្លៃថ្លៃបំផុតលើពិភពលោក ។ ពួកវាគឺជាធាតុផ្សំដ៏សំខាន់នៅក្នុងស៊ុបព្រួយឆ្លាម ដែលមានតម្លៃខ្ពស់រហូតដល់ ១០០ ដុល្លារអាមេរិក ក្នុង១ចានគោម ។

យ៉ាងណាមិញ ស៊ុបព្រុយត្រីឆ្លាម គឺជានិម្មិតសញ្ញានៃទ្រពសម្បត្តិ, បដិសណ្ឋារកិច្ច និងស្ថានភាពនៅក្នុងប្រទេសចិន ហើយតែងត្រូវបានប្រើប្រាស់នៅក្នុងកម្មពិធីពិសេសៗដូចជាៈ ពិធីមង្គលការ និងជប់លៀង ។

លើសពីនេះទៀត ឆ្លឹងព្រុយត្រីឆ្លាមត្រូវបានប្រើប្រាស់ ដើម្បីផ្តល់នូវវាយនភាព និងដើម្បីធ្វើឲ្យទឹកស៊ុបខាប់, ជាមួយនឹងរូបមន្តស៊ុបនៅក្នុងខ្សែរាជវង្ស Song (ឆ្នាំ៩៦០-១២៧៩) ។

កាសែត Jakarta Post រាយការណ៍ថា ព្រុយត្រីឆ្លាមត្រូវបានដាក់ហាលសំងូត មុនពេលដឹកទៅកាន់ទូទាំងតំបន់អាស៊ី ហើយទិន្នន័យរបស់ Green Peace Indonesia បង្ហាញថា ប្រទេសនេះផលិតយ៉ាងតិច ៤៨៦ តោន ពីព្រុយត្រីឆ្លាម ។

គួរបញ្ជាក់ផងដែរថា បើទោះជាមានការជំទាស់ពីរដ្ឋាភិបាលឥណ្ឌូនេស៊ីក្តី, ក៏ការនេសាទត្រីឆ្លាមនេះនៅតែសម្បូរ និងពិបាកគ្រប់គ្រងតែម្តង ៕

ត្រី​ឆ្លាម​រាប់ពាន់​ក្បាល​ត្រូវបាន​គេ​កាត់​យក​ព្រុយ ដើម្បី​ធ្វើ​ស៊ុប​សម្រាប់​លំដាប់​អ្នក​មាននៅ​ស្រុក​ចិន​ ត្រី​ឆ្លាម​រាប់ពាន់​ក្បាល​ត្រូវបាន​គេ​កាត់​យក​ព្រុយ ដើម្បី​ធ្វើ​ស៊ុប​សម្រាប់​លំដាប់​អ្នក​មាននៅ​ស្រុក​ចិន​ ត្រី​ឆ្លាម​រាប់ពាន់​ក្បាល​ត្រូវបាន​គេ​កាត់​យក​ព្រុយ ដើម្បី​ធ្វើ​ស៊ុប​សម្រាប់​លំដាប់​អ្នក​មាននៅ​ស្រុក​ចិន​ ត្រី​ឆ្លាម​រាប់ពាន់​ក្បាល​ត្រូវបាន​គេ​កាត់​យក​ព្រុយ ដើម្បី​ធ្វើ​ស៊ុប​សម្រាប់​លំដាប់​អ្នក​មាននៅ​ស្រុក​ចិន​ ត្រី​ឆ្លាម​រាប់ពាន់​ក្បាល​ត្រូវបាន​គេ​កាត់​យក​ព្រុយ ដើម្បី​ធ្វើ​ស៊ុប​សម្រាប់​លំដាប់​អ្នក​មាននៅ​ស្រុក​ចិន​ត្រី​ឆ្លាម​រាប់ពាន់​ក្បាល​ត្រូវបាន​គេ​កាត់​យក​ព្រុយ ដើម្បី​ធ្វើ​ស៊ុប​សម្រាប់​លំដាប់​អ្នក​មាននៅ​ស្រុក​ចិន​ ត្រី​ឆ្លាម​រាប់ពាន់​ក្បាល​ត្រូវបាន​គេ​កាត់​យក​ព្រុយ ដើម្បី​ធ្វើ​ស៊ុប​សម្រាប់​លំដាប់​អ្នក​មាននៅ​ស្រុក​ចិន​ ត្រី​ឆ្លាម​រាប់ពាន់​ក្បាល​ត្រូវបាន​គេ​កាត់​យក​ព្រុយ ដើម្បី​ធ្វើ​ស៊ុប​សម្រាប់​លំដាប់​អ្នក​មាននៅ​ស្រុក​ចិន​ ត្រី​ឆ្លាម​រាប់ពាន់​ក្បាល​ត្រូវបាន​គេ​កាត់​យក​ព្រុយ ដើម្បី​ធ្វើ​ស៊ុប​សម្រាប់​លំដាប់​អ្នក​មាននៅ​ស្រុក​ចិន​ ត្រី​ឆ្លាម​រាប់ពាន់​ក្បាល​ត្រូវបាន​គេ​កាត់​យក​ព្រុយ ដើម្បី​ធ្វើ​ស៊ុប​សម្រាប់​លំដាប់​អ្នក​មាននៅ​ស្រុក​ចិន​ ត្រី​ឆ្លាម​រាប់ពាន់​ក្បាល​ត្រូវបាន​គេ​កាត់​យក​ព្រុយ ដើម្បី​ធ្វើ​ស៊ុប​សម្រាប់​លំដាប់​អ្នក​មាននៅ​ស្រុក​ចិន​ ត្រី​ឆ្លាម​រាប់ពាន់​ក្បាល​ត្រូវបាន​គេ​កាត់​យក​ព្រុយ ដើម្បី​ធ្វើ​ស៊ុប​សម្រាប់​លំដាប់​អ្នក​មាននៅ​ស្រុក​ចិន​ ត្រី​ឆ្លាម​រាប់ពាន់​ក្បាល​ត្រូវបាន​គេ​កាត់​យក​ព្រុយ ដើម្បី​ធ្វើ​ស៊ុប​សម្រាប់​លំដាប់​អ្នក​មាននៅ​ស្រុក​ចិន​