សញ្ញា​ព្រមាន នៃ​ជំងឺ​ទឹកនោម​ប្រៃ ដែល​បងប្អូន​គួរស្វែងយល់​

សញ្ញា​ព្រមាន នៃ​ជំងឺ​ទឹកនោម​ប្រៃ ដែល​បងប្អូន​គួរស្វែងយល់​


សញ្ញា​ព្រមាន នៃ​ជំងឺ​ទឹកនោម​ប្រៃ ដែល​បងប្អូន​គួរស្វែងយល់​

​ជំងឺ​ទឹកនោមប្រៃ គឺ​ជា​ជំងឺ​តម្រង​នោម ដែល​ធ្វើឲ្យ​រាងកា​យរបស់​យើង បញ្ចេញ​ជាតិ​ប្រូតេអ៊ីន​ច្រើនពេក នៅក្នុង​ទឹកនោម​។​

​ជំងឺ​ទឹកនោមប្រៃ ជាទូទៅ បណ្តាល​មក​ពី​ការខូចខាត សរសៃឈាម​តូចៗ នៅ​តម្រងនោម ដែល​ច្រោះ​កាក​សំណល់ និង​ជាតិ​ទឹក​ដែល​លើស​ចេញពី​ក្នុង​ឈាម​។ ជំងឺ​ទឹកនោមប្រៃ បណ្តាល​ឲ្យ​អ្នក​ជំងឺហើម ជាពិសេស ជើង និង​កជើង ហើយ​ក៏​បង្ក​ជា​គ្រោះថ្នាក់​ផ្សេងៗ​ជាច្រើន​ទៀត​ផង​ដែរ​។​

​ការព្យាបាល​ជំងឺ​នេះ គឺ​ទាមទារ​ការដោះស្រាយ​មូលហេតុ ដែល​ធ្វើឲ្យមាន​បញ្ហា​ដល់​តម្រងនោម​។ យ៉ាងណាមិញ ជំងឺ​នេះ​ធ្វើឲ្យ​អ្នក​ប្រឈម នឹង​ការឆ្លង​មេរោគ និង​ការ​កកឈាម​។ គ្រូពេទ្យ​ប្រហែលជា​ចេញ​ថ្នាំ​ឲ្យ​អ្នក ព្រមទាំង​ណែនាំ​នូវ​របប​អាហារ និង​ការ​តមចំណី​មួយចំនួន ដើម្បី​ការពារ​ផលវិបាក និង​ព្យាបាល​ជំងឺ​នេះ​។​

​រោគសញ្ញា​
​សញ្ញា និង​រោគសញ្ញា​នៃ​ជំងឺ​ទឹកនោម​ប្រៃ មានដូចជា ៖
•​    ​ហើម ជាពិសេស ភ្នែក ជើង និង​កជើង​
•​    ​ទឹកនោម​មាន​ពពុះ ដែល​បណ្តាល​មក​ពី​ជាតិ​ប្រូតេអ៊ីន​ច្រើនពេក នៅក្នុង​ទឹកនោម​
•​    ​ឡើង​ទម្ងន់ ដោយសារ​ការ​ចាល់​ជាតិ​ទឹក​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។