“​ខ្លាញ់​រុំ​ថ្លើម​” ស្តាប់​ទៅ​គួរ​ឲ្យ​ខ្លាចណាស់​!

“​ខ្លាញ់​រុំ​ថ្លើម​” ស្តាប់​ទៅ​គួរ​ឲ្យ​ខ្លាចណាស់​!


“​ខ្លាញ់​រុំ​ថ្លើម​” ស្តាប់​ទៅ​គួរ​ឲ្យ​ខ្លាចណាស់​!

​ថ្លើម ជា​សរីរាង្គ​ដ៏​សំខាន់ ដែល​ធ្វើឲ្យ​រាងកាយ​យើង​ទាំងមូល មាន​ដំណើរការ​ល្អ​។ ថ្លើម ជួយ​កិនកម្ទិច​អាហារ ស្តុក​ថាមពល និង​សារធាតុចិញ្ចឹម ផលិត​ប្រូតេអ៊ីន ផលិត​ទឹកប្រមាត់ រំលាយ​ជាតិ​ថ្នាំ ស្រា និង​សារធាតុពុល​នានា ដែល​ចូល​ក្នុង​រាងកាយ​យើង​។​

​ការ​ញ៉ាំ​ស្រា និង​ចំណីអាហារ​គ្មាន​គុណភាព និង​សំបូរ​ជាតិគីមី អាច​ប៉ះពាល់​ដល់​ថ្លើម​បាន​។​

​ខ្លាញ់​រុំ​ថ្លើម ជា​ជំងឺ​អ្វី​ទៅ​?
​ថ្លើម​ធម្មតា មាន​ជាតិ​ខ្លាញ់​សមស្រប ប៉ុន្តែ ប្រសិនបើ​ខ្លាញ់ ឡើង​លើសពី ៥ ទៅ ១០ ភាគរយ នៃ​ទម្ងន់​ថ្លើម នោះ​ហើយ​គេ​ហៅថា ខ្លាញ់​រុំ​ថ្លើម​។​
​យ៉ាងណាមិញ ជំងឺ​នេះ​កម្រ​នឹង​លេចចេញ​ជា​រោគសញ្ញា ឬ​ធ្វើឲ្យ​ទុក្ខ​ដល់​អ្នកជំងឺ​ណាស់ ប៉ុន្តែ ក្នុង​ករណី​មួយ​ចំនួន វា​អាច​បង្ក​ជា​បញ្ហា​នានា ចំពោះ​សុខភាព​បាន​។​

​ខ្លាញ់​រុំ​ថ្លើម អាច​កើតឡើង​ដោយសារ​អ្វី​?
•​    ​ធា​ត់ ឬ​ញ៉ាំ​កាឡូរី​ច្រើនពេក​
•​    ​មាន​ជំងឺ​នានា ដូចជា ជំងឺ​ធាត់​លើស​ទម្ងន់ ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​លើស​ជាតិ​ខ្លាញ់ និង​ទ្រី​គ្លី​សេរីត​ជាដើម​
•​    ​ញ៉ាំ​ស្រា​ច្រើន​ជ្រុល​
•​    ​កង្វះ​អាហារូបត្ថម្ភ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។