ពិត​​ជា​​​ស្តាយ​! ក្រោយ​ដឹង​​ថា ឃាតករ​​ចាក់សម្លាប់​​ស្ត្រីយោធា​​ជិត​ផ្សារ​ដេប៉ូ​​​​ ជាន​រ​​​ណានោះ​?

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​បន្ត​ទៀត​ថា ទីបំផុត​ទៅ មុខសញ្ញា​ដែល​សម្លាប់​នារី​ម្នាក់​ជា​មន្ត្រី​យោធានៅ​ខាង​លិច​ផ្សារ​ដេប៉ូ​នោះ ត្រូវ​​សមត្ថកិច្ច​សួរ​តាម​ជំនាញ ក៏​បាន​ឆ្លើយ​សារភាព​ហើយ​ នៅ​ត្រឹម​វេលា​ម៉ោង​១០ និង​៣៦​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ២០១៦ នេះ នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក ដោយ​សមត្ថកិច្ច​ក៏​នៅ​មិន​ទាន់​បង្ហាញ​ឈ្មោះ​ជនសង្ស័យ​នោះ​​ដែរ ។

បើ​តាម​ការ​ឆ្លើយ​សារភាព​របស់​ជនសង្ស័យ​​ថា ដោយសារ​តែ​ខ្លួន​ខឹង​នារី​ដែល​ស្លាប់​នោះ ចេះ​តែ​ស្តោះ​ទឹកមាត់​ដាក់ខ្លួន រាល់​ពេល​ដែល​ជួប​មុខ​គ្នា​ម្តង​ៗ ទើប​ក្លាយជា​គំនុំគុំកួន​​តែ​ម្តង ។

គួរ​រំលឹក​ថា បន្ទាប់​ពី​មាន​ករណី​ចាក់​សម្លាប់​នារី​ម្នាក់​ជា​មន្ត្រី​យោធា​ស្លាប់​នៅ​ខាងលិច​ផ្សារ​ដេប៉ូ​នោះ កម្លាំង​នគរបាល​ខណ្ឌទួល​គោក សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ គឺ​មិន​នៅ​ស្ងៀម​ឡើយ បាន​បើក​ការ​ស្រាវជ្រាវ រហូត​ដល់កំណត់​មុខសញ្ញា​ជន​ដៃដល់​បាន កាលពី​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២២ មិថុនា ២០១៦ នេះ បន្ទាប់​ពី​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​នៅ​ជិត​កន្លែង​កើតហេតុ ហើយ​ត្រូវ​កំណត់​ភិនភាគ​បាន ។

ទោះជា​យ៉ាងណា ជន​នោះ​សមត្ថកិច្ច​នៅ​មិន​ទាន់​បង្ហើប​ពី​អត្តសញ្ញាណ​នោះ​ទេ ដោយ​គិត​មក​ដល់​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ២០១៦ នេះ ជន​នោះ នៅ​មិន​ទាន់​សារភាព​ដែរ ។ បើ​ទោះបីជា​គេ​ឃើញ​មាន​ស្លាកស្នាម​របួស​លើ​ដៃ​ពេល​ដែល​ប្រតាយប្រតប់​គ្នា ហើយ​ម៉ូតូ​ជន​នោះ​ជិះ គឺ​ដូច​ក្នុង​កាមេរ៉ា​សុវត្ថិភាព ពេល​ដែល​មក​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​នារី​នោះ ។ មុខសញ្ញា​ខាងលើ គឺ​ត្រូវ​គេ​ដឹង​ទៀត​ថា មាន​ទីលំនៅ​ក្បែរ​ផ្ទះ​របស់​នារី​រង​គ្រោះ​ដែល​ស្លាប់​នោះ ។

បច្ចុប្បន្ន ជន​នោះ​កំពុង​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិកា​ដ្ឋា​ន​ខណ្ឌទួលគោក ដើម្បី​សួរនាំ​តាម​ជំនាញ​របស់​សមត្ថកិច្ច៕

UPDATE:

 ជនសង្ស័យ​​នោះ​​ឈ្មោះ​ម៉ី គឹ​ម​ហេង​ គឺ​ជា​និស្សិត​ឆ្នាំ​ទី​១​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (​ផ្នែក​គណិត​វិទ្យា​) និង​ជា​និស្សិត​ពេទ្យផង​ដែរ​​ មាន​ទីលំនៅ​ផ្ទះ​លេខ​៣២Eo, ផ្លូវ​១៦២ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក (​ជាប់​ផ្ទះ​គ្នា​ជា​មួយ​​នារី​​ដែល​ស្លាប់​) ។ ជនសង្ស័យ​ត្រូវ​គេ​ដឹង​ទៀត​ថា ជា​និស្សិត​ជាប់​បួ​ក ​ដល់​ទៅ​៤​ភាសា​ឯណោះ ។

ជនសង្ស័យ​​បាន​សារភាព​បន្ថែម​ទៀត​ថា ខ្លួន​ពិតជា​បាន​ចាក់​សម្លាប់​នារី​រង​គ្រោះ​ពិតប្រាកដ​មែន ព្រោះ​នារី​រូប​នោះ​បាន​ប្រមាថ​មើល​ងាយ​លើ​រូបគេ ។ មិនតែប៉ុណ្ណោះ គឺ​នារី​នោះ​តែងតែ​ស្តោះ​ទឹក​មាត់​ដាក់ខ្លួន​​រហូត រាល់ពេល​ដែល​ដើរ​ជួប​គ្នា​មុខ​គ្នា ។ ហើយ​​​ក្នុង​សកម្ម​​ភាព​ដែល​ខ្លួន​សម្លាប់​នារី​​នោះ គឺ​ខ្លួន​មាន​គម្រោង​ទាំង​ពី​យប់​មក​ម្ល៉េះ លុះ​ព្រឹក​ឡើង ខ្លួន​បាន​តាម​ជន​រង​គ្រោះ​ជាប់​ រហូត​ដល់​​ខាង​លិច​ផ្សារ​ដេប៉ូ ទើប​ខ្លួន​មក​ចាក់​សម្លាប់​​ទៅ​។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានចាស់ លើកមុនឲ្យដឹងថា  ដោយ​​កូន​កាំបិត​​​ចុង​​ស្រួច ជាច្រើន​កាំបិត​ បន្ទាប់​​ពី​ឃើញ​​ពួកគេ​ទាំង​២​នាក់ ​បាន​​ឈ្លោះប្រកែក​​គ្នា​យ៉ាង​ខ្លាំង​​មក ដែល​ហេតុការណ៍​នេះ​ បង្ក​ឱ្យ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា ២០១៦ ស្ថិត​នៅ​ខាងលិច​ផ្សារ​ដេប៉ូ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ។

​​​ស្ត្រី​រង​គ្រោះត្រូវបានស្គាល់​ឈ្មោះ​លី ដាវី អាយុ​៣៦​ឆ្នាំ ជា​មន្ត្រី​យោធា​នៅ​ដេអិន មានទីលំនៅ​ក្បែរកន្លែងកើតហេតុខាងលើ ​។ រីឯ​​ជន​​ដៃដល់​​មិនស្គាល់ឈ្មោះ​ទេ ។

ចំពោះ​​មូលហេតុ​​យ៉ាងណានោះ ក៏​មិន​ទាន់​ទទួល​បាន​ដែរ គ្រាន់​តែ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​រង​គ្រោះ​កំពុង​ដើរតាមផ្លូវ​ ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ឈប់ ​និយាយ​​ជាមួយ​ស្ត្រី​​ខាងលើរួច​ ស្រាប់តែ​ជន​នោះ ​ដក​កាំបិត​មក​ចាក់​សម្លាប់​ស្ត្រី​នោះ​តែ​ម្តង រួច​គេចខ្លួន​បាត់ ។ បច្ចុប្បន្ន សាកសព​ស្ត្រី​រង​គ្រោះ​ស្ថិត​នៅ​កន្លែង​កើតហេតុ ដោយ​រង់ចាំ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ត្រួតពិនិត្យ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពិត​​ជា​​​ស្តាយ​! ក្រោយ​ដឹង​​ថា ឃាតករ​​ចាក់សម្លាប់​​ស្ត្រីយោធា​​ជិត​ផ្សារ​ដេប៉ូ​​​​ ជាន​រ​​​ណានោះ​?

ពិត​​ជា​​​ស្តាយ​! ក្រោយ​ដឹង​​ថា ឃាតករ​​ចាក់សម្លាប់​​ស្ត្រីយោធា​​ជិត​ផ្សារ​ដេប៉ូ​​​​ ជាន​រ​​​ណានោះ​?

ពិត​​ជា​​​ស្តាយ​! ក្រោយ​ដឹង​​ថា ឃាតករ​​ចាក់សម្លាប់​​ស្ត្រីយោធា​​ជិត​ផ្សារ​ដេប៉ូ​​​​ ជាន​រ​​​ណានោះ​?

ពិត​​ជា​​​ស្តាយ​! ក្រោយ​ដឹង​​ថា ឃាតករ​​ចាក់សម្លាប់​​ស្ត្រីយោធា​​ជិត​ផ្សារ​ដេប៉ូ​​​​ ជាន​រ​​​ណានោះ​?