ថ្ងៃ​អនាគត យន្ដហោះ​អាច​នឹង​មិន​ពឹងផ្អែក​លើ​ប្រេងឥន្ធនៈ​ហ្វ​ស៊ី​ល​ទៀត​ទេ

វា​មិនមែន​ត្រឹមតែ​រថយន្ដ​ប៉ុណ្ណោះ​ទេ នៅ​ថ្ងៃ​អនាគត យន្តហោះ​ក៏​អាច​ប្រើ​ថាមពល​អគ្គិសនី​បាន​ដែរ ។

អង្គការ NASA បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន​ថា ខ្លួន​កំពុង​តែ​អភិវឌ្ឍន៍​ទៅ​ថ្ងៃ​អនាគត ដែល​រួម​មានការ​ប្រើប្រាស់​យន្តហោះ​ដើរ​ដោយ​ថាមពល​អគ្គិសនី​សម្រាប់​ស៊េរី X-planes ឬ​ហៅ​ថា  X-57 ។

យន្តហោះ​ប្រើ​អា​គុយ​នេះ នឹង​មាន​ម៉ាស៊ីន​ចំនួន​១៤ ហើយ​រូបរាង និង​ស្លាប​របស់​វា​ត្រូវ​បាន​រចនា​ថ្មី ។ នេះ​បើ​តាម​អង្គការ NASA បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ។ ស្លាប​របស់​វា​នឹង​មាន​ប្រវែង​វែង​ជាង​មុន ហើយ​ស្ដើង ជាមួយនឹង​ម៉ាស៊ីន​ចំនួន​១២​ស្ថិត​នៅ​ស្លាប​ម្ខាង​ៗ​មាន​ម៉ាស៊ីន​៦ និង​ម៉ាស៊ីន​ធំ​១​ស្ថិត​នៅ​ខាង​ចុង​នៃ​ស្លាប ។

យន្តហោះ​នេះ​មានឈ្មោះ​ហៅ​ក្រៅ​ថា «Maxwell» បន្ទាប់​ពី​អ្នក​រូបវិទ្យា​នៅ​សតវត្សរ៍​ទី​១៩ លោក James Clerk  Maxwell ជា​អ្នក​ដែល​បាន​ធ្វើការ​ជាមួយ​អ្នក​អេ​ឡិច​ត្រូ​និក គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន NASA ។

អង្គការ NASA បាន​ថ្លែង​នៅ​ក្នុង​របាយការណ៍​ថា ខ្លួន​មាន​គម្រោង​ណែនាំ​យន្តហោះ X-planes ចំនួន​៥​គ្រឿង​ទៀត ដែល​ជា​ប្រភេទ​យន្តហោះ​ដឹក​ជញ្ជូន​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ។ 

គោលដៅ​របស់ Maxwell និង​យន្តហោះ​ធំ X-planes គឺ​ចង់​ស្វែងរក​វិធីសាស្ត្រ​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ និង​សំឡេង​រំខាន​។ ដូច្នេះ បច្ចេកវិទ្យា​ថ្មី​នេះ​អាច​ត្រូវ​បាន​ណែនាំ​ទៅ​កាន់​ទីផ្សារ​នា​ពេល​ខាង​មុខ ។

យោង​តាម​របាយការណ៍​របស់ Wall Street ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក បានឱ្យ​ដឹង​ថា X-57 បាន​ត្រៀមខ្លួន​ហោះហើរ​ជា​ស្រេច​នៅ​ឆ្នាំ​ក្រោយ​ប្រកបដោយ​សុវត្ថិភាព​។

យោង​តាម​ក្រុមហ៊ុន NASA បានឱ្យ​ដឹង​ថា យន្តហោះ​ដឹក​អ្នកដំណើរ​ពាណិជ្ជកម្ម ជាមួយនឹង​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ពេញ​ម៉ោង គឺ​អាច​នឹង​មាននៅ​ឆ្នាំ​២០៣៥ ខាង​មុខ​នេះ ។

លោក Andre Borschberg ជា​អ្នក​បើក​យន្តហោះ ជនជាតិ​ស្វ៊ី​ស កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ជាមួយនឹង​យន្ដហោះ​ប្រើ​ថាមពល​សូ​ឡា លោក​បាន​ឲ្យ​ដឹង​ថា យន្តហោះ​ដឹក​អ្នកដំណើរ​ដែល​ប្រើប្រាស់​ថាមពល​សូ​ឡា​នេះ អាច​នឹង​មាននៅ​រយៈពេល​២៥​ឆ្នាំ​ទៀត ៕