មិនគួរឲ្យជឿ! ស្រក៣០គីឡូក្រាម បានសម្រេច ដោយគ្រាន់តែ ហាត់ប្រាណរបៀបនេះ?

ចិន៖ បុរសចំណាស់មាឌធំជនជាតិចិនម្នាក់ បានធ្វើឲ្យមនុស្សជាច្រើន មានភាពងឿងឆ្ងល់លើរូបគាត់ជាខ្លាំង ដោយសារតែគេឧស្សាហ៍ឃើញគាត់ ដើរទូលដុំថ្មស៊ីម៉ង់ជាប្រចាំ ដោយមិនដឹងមូលហេតុ។

ប្រភពបានឲ្យដឹងថា បុរសជនជាតិចិនវ័យ ៥៤ឆ្នាំ លោក Cong Yan ត្រូវបានគេប្រទះឃើញដើរទៅមកតាមដងផ្លូវមួយកន្លែងក្នុងខេត្ត Jilin ភាគខាងជើងប្រទេសចិន ដោយដោយមានទូលដុំថ្មនៅលើក្បាលរបស់គាត់ទៀតផង។

យ៉ាងណាមិញ បើតាមការឲ្យដឹងពីបុរសចំណាស់រូបនេះ គាត់បានប្រាប់ថា វាជារឿងអាថ៌កំបាំងនៃការហាត់ប្រាណមួយ  ដែលគាត់ធ្វើបែបនេះអាចជួយឲ្យស្រកគីឡូបាន និងរក្សារាងស្លីមស្អាតផងផង។

ប្រភពបន្តថា កាលពី៣ឆ្នាំមុន លោក Cong Yan មានទម្ងន់ ១១៥គីឡូក្រាម និងមានកម្ពស់ ១,៦៣សង់ទីម៉ែត្រ ដែលជាការគំរាមកំហែង ដល់សុខភាពគាត់យ៉ាងខ្លាំង។ តែបច្ចុប្បន្ននេះវិញ គាត់ស្រកអស់ ៣០គីឡូក្រាម ពោលគឺមានទម្ងន់ ៨៥គីឡូក្រាម។

លោក Cong បានពន្យល់ប្រាប់ថា «ខ្ញុំមិនចង់យកផលិតផលថ្នាំសម្រកទម្ងន់ មកធ្វើជារបបអាហារទទួលទានជាប្រចាំថ្ងៃឡើយ ដូច្នេះហើយទើបខ្ញុំបានសម្រេចចិត្ត ជ្រើសរើសយកវិធីសាស្រ្តហាត់ប្រាណជំនួសវិញ»

លោកបន្តថា ដំបូងឡើយលោកដើរហាត់ប្រាណ ដោយយកដុំថ្មស៊ីម៉ង់ទម្ងន់ត្រឹមតែ ១៥គីឡូក្រាម មកទូលលើក្បាលប៉ុណ្ណោះ តែក្រោយមកទៀត ការទូលដុំថ្ម ទម្ងន់៤០គីឡូក្រាមឯណោះ ហើយរូបគាត់នៅតែអាចទូលវាដើរបានក្នុងចម្ងាយប្រមាណ ៣គីឡូម៉ែត្រផងដែរ។ លោក Cong បន្ថែមទៀតថា «វាដូចជាការធ្វើការងារមួយអីចឹង! បន្ទាប់ពីរយៈពេល៣ឆ្នាំកន្លងមក ការអនុវត្តន៍បែបនេះជាប្រចាំ ធ្វើឲ្យខ្ញុំស្រកបានរហូតដល់ទៅ ៨៥គីឡូក្រាមឯណោះ»

គួរបញ្ជាក់ថា ការទូលដុំថ្មនេះ ធ្វើឡើងដោយការដើរជុំវិញ អគារចំនួន ២២ជុំ និង ឡើងចុះ កាំជណ្តើរ ដែលមាន៥០កាំ ចំនួន៦ដង ផងដែរ។ 

ជាមួយគ្នានេះដែរ លោក Cong មានបំណងចង់ស្នើសុំដាក់វិធីសាស្រ្ត ហាត់ប្រាណសម្រកទម្ងន់ទូលដុំថ្មនេះ ជាវិធីសាស្រ្តហាត់មួយ ដែលរកឃើញដោយខ្លួនឯងនោះ ចូលទៅក្នុងកំណត់ត្រាពិភពលោក “Guinness World Record” ផងដែរ។

យ៉ាងណាមិញ រូបគាត់ក៏បានផ្តល់ជាអនុសាសន៍ចុងក្រោយថា វាក៏មិនមែនជារឿងមួយដែលល្អ ក្នុងការហាត់ប្រាណបែបនេះនោះទេ ព្រោះវាក៏អាចបណ្តាលឲ្យយើងឈឺចាប់ឆ្អឹងកង.ក នៅពេលដែលយើងចាស់ទៅផងដែរ។ ហេតុនេះហើយគាត់មិនបានណែនាំឲ្យអ្នកផ្សេងទៀត យកតម្រាប់តាមនោះទេ

តើសម្រាប់ប្រិយមិត្តយល់ណាដែរ? 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែក បុរសវ័យចំណាស់ម្នាក់ បានក្លាយជាតារាល្បីនៅក្នុងភូមិ ដោយសារតែរូបគាត់បានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យ 

លោក Liu Jie អាយុ ៥៦ឆ្នាំ រស់នៅក្នុងភូមិ Qiaoshang ជាយក្រុង Taierzhuang ប្រទេសចិន ដែលមានមុខរបរជាកសិករ ហើយបានព្យាយាមហាត់ក្បាច់គុនកុងហ្វូ​ អស់រយៈពេលជាង ៣០ឆ្នាំមកហើយ ដែលប្រពន្ធរបស់គាត់មានការព្រួយបារម្ភជាខ្លាំង និងដាស់តឿនថា គួរតែបញ្ឈប់នូវទង្វើបែបនេះទៅ ព្រោះគាត់ខ្លាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។

តួយ៉ាងនៅក្នុងការសម្តែងរបស់គាត់វិញ មានការចូលរួមពីអ្នកស្រុកភូមិជាច្រើន ហើយរូបគាត់ថែមទាំងអនុញ្ញាតឲ្យអ្នកភូមិហក់លោតលើដុំថ្ម ដែលមានទម្ងន់ធ្ងន់ ប្រមាណជាង ១០០គីឡូក្រាម ដែលដាក់នៅលើពោះរបស់គាត់ ដើម្បីចង់បង្ហាញពីកម្លាំងខាងក្នុងថាគាត់ជាមនុស្សដែលអាចទ្រាំ ជាមួយកម្លាំងសង្កត់ធ្ងន់ៗបាន។

បើតាមសម្តីបុរសចំណាស់ Liu Jie រូបនោះបានឲ្យដឹងដែរថា “ខ្ញុំពុំមានការឈឺចាប់អ្វីទាំងអស់” ។ គាត់បានបន្តទៀតថា “ប្រពន្ធរបស់ខ្ញុំគិតថា អាក្បាច់គុនកុងហ្វូស្អីហ្នឹង គឺវាខ្ជះខ្ជាយពេលវេលាអត់ប្រយោជន៍ គួរណាស់តែធ្វើអ្វីផ្សេង ដែលមានប្រយោជន៍ទើបវាប្រសើរ” ។

បើយោងតាមប្រភពបានឲ្យដឹងផងដែរថា គាត់ចាប់ផ្តើមចូលចិត្តស្រលាញ់សិល្បៈនេះ ចាប់តាំងពីពេលដែលគាត់បានឃើញសិល្បៈករសម្តែងក្បាច់គុនសៀក ដែលមកសម្តែងនៅក្នុងភូមិរបស់គាត់មកម្ល៉េះ។

យ៉ាងណាមិញ កាលពីក្នុងឆ្នាំ ២០០៨ ប្រពន្ធរបស់គាត់ ធ្លាប់ត្រូវចោរប្លន់ តែសំណាងល្អគាត់បានបញ្ចេញក្បាច់គុន ជួយប្រពន្ធបានទាន់ពេល ទើបធ្វើឲ្យប្រពន្ធរបស់គាត់ផ្លាស់គំនិត ហើយក៏អនុញ្ញាតឲ្យគាត់ហាត់ក្បាច់កុននោះជាបន្តមក។

គួរបញ្ជាក់ដែរថា ថ្មីៗនេះ លោក Liu Jie ត្រូវបានគេឧស្សាហ៍ហៅទៅសម្តែងជាច្រើនលើក នៅក្នុងកម្មវិធីបុណ្យទានផ្សេងៗផងដែរ ដែលគេយល់ឃើញថា សិល្បៈបែបនេះ គឺជាផ្នែកមួយដ៏សំខាន់ និងកម្រដែលមិនអាចមានអ្នកធ្វើបានឡើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មិនគួរឲ្យជឿ! ស្រក៣០គីឡូក្រាម បានសម្រេច ដោយគ្រាន់តែ ហាត់ប្រាណរបៀបនេះ?

មិនគួរឲ្យជឿ! ស្រក៣០គីឡូក្រាម បានសម្រេច ដោយគ្រាន់តែ ហាត់ប្រាណរបៀបនេះ?

មិនគួរឲ្យជឿ! ស្រក៣០គីឡូក្រាម បានសម្រេច ដោយគ្រាន់តែ ហាត់ប្រាណរបៀបនេះ?

មិនគួរឲ្យជឿ! ស្រក៣០គីឡូក្រាម បានសម្រេច ដោយគ្រាន់តែ ហាត់ប្រាណរបៀបនេះ?

មិនគួរឲ្យជឿ! ស្រក៣០គីឡូក្រាម បានសម្រេច ដោយគ្រាន់តែ ហាត់ប្រាណរបៀបនេះ?