​វិធី​បណ្តុះ​ជំនាញ​របស់​កូន ដែល​មាន​ពី​កំណើត ឲ្យ​កាន់តែ​ខ្លាំង​

​វិធី​បណ្តុះ​ជំនាញ​របស់​កូន ដែល​មាន​ពី​កំណើត ឲ្យ​កាន់តែ​ខ្លាំង​


​វិធី​បណ្តុះ​ជំនាញ​របស់​កូន ដែល​មាន​ពី​កំណើត ឲ្យ​កាន់តែ​ខ្លាំង​

​ជំនាញ ឬ​សមត្ថភាព​ពី​កំណើត នឹង​រឹតតែ​ល្អ ហើយ​ខ្លាំង​គ្មាន​គូ​ប្រៀប ប្រសិនបើ​អ្នក ចេះ​អប់រំ និង​បង្កើន​សមត្ថភាព​របស់​កូន​។ ដូច្នេះ ឪពុក​ម្តាយ​គួរ​ប្រុងប្រយ័ត្ន និង​តាមដាន​កូន​គ្រប់​សកម្មភាព ដើម្បី​ដឹង​ថា កូន​របស់​អ្នក​ពូកែ​ខាង​អី​។​

​អ្វី​ដែល​អ្នក​ឪពុកម្តាយ​គួរ​ធ្វើ ៖
•​    ​ដាក់​ទំហំ​ការងារ ឲ្យ​សម​នឹង​សមត្ថភាព​កូន ហើយ​ពន្យល់​ប្រាប់​គេ​ថា ការងារ​នេះ​កូន​អាចធ្វើ​បាន ហើយ​បើ​កូន​ខំប្រឹង កូន​នឹង​ជោគជ័យ​ក្នុង​ជីវិត នៅពេល​អនាគត​។​
•​    ​លេង និង​និយាយ​ជាមួយ​កូន​ឲ្យបាន​ច្រើន ដើម្បី​ដឹង​ថា គេ​ជា​មនុស្ស​បែប​ណា មាន​អត្តចរិត​បែបណា ដើម្បី​ងាយស្រួល​បណ្តុះ និង​អប់រំ​បន្ថែម​។
•​    ​ណែនាំ​កូន​ឲ្យស្តាប់ និង​យកចិត្តទុកដាក់ នូវ​អ្វី​ដែល​គេ​បាន​និយាយ ឧទាហរណ៍ ពេល​ស្តាប់​ចម្រៀង ឬ​វិទ្យុ អ្នក​អាច​សួរ​កូន​ថា បទ​ចម្រៀង​ហ្នឹង គេ​ច្រៀង​អំពី​អ្វី​? មាន​ប្រយោជន៍​អ្វី ចំពោះ​គេ​ដែរឬទេ​។​
•​    ​ផ្តោតអារម្មណ៍ និង​តាមដាន​នូវ​អ្វី ដែល​ជា​ចំណង់​ចំណូលចិត្ត និង​សមត្ថភាព​គេ​ពី​កំណើត ហើយ​ខំ​បណ្តុះបណ្តាល​វា​បន្ថែម មិនមែន​បង្វែរ ឬ​នាំ​គេ​ទៅ​ធ្វើ​អ្វី ដែល​គេ​មិ​ពេញចិត្ត​នោះទេ​។ ឧទាហរណ៍ បើ​គេ​ចូលចិត្ត​លេង​សង់ផ្ទះ ឬ​ការ​រចនា​បន្ទប់ ច្បាស់​ណាស់ អនាគត គេ​ប្រហែលជា​ចង់​ក្លាយជា​វិស្វករ ឬ​ជាងដេគ័​រហើយ​។ ដូច្នេះ អ្នក​ត្រូវ​ទិញ​សម្ភារៈ ឬ​សៀវភៅ ដែល​និយាយ​អំពី​ការងារ​នោះ ឲ្យ​កូន​រៀន​បន្ថែម​។​
•​    ​យក​កូន​ទៅ​កន្លែង​ណា ដែល​គេ​អាច​សិក្សា ឬ​ស្វែង​យល់​បន្ថែម អំពី​ចំណង់​ចំណូលចិត្ត​របស់​គេ​។​
•​    ​ណែនាំ​ជន​គម្រូ (Idol) ដ៏​ល្អ​បំផុត ឲ្យគេ​បាន​ស្គាល់ ដើម្បីឲ្យ​គេ​រៀនសូត្រ​តាម​។​
•​    ​រក​កន្លែង​ស្ងប់ស្ងាត់ និង​មាន​ផា​សុកភាព ដើម្បី​ឲ្យ​កូនរៀនសូត្រ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។