មុន​សម្រាលកូន តើ​អ្នក​មិន​គួរ​ធ្វើ​អ្វី​?

មុន​សម្រាលកូន តើ​អ្នក​មិន​គួរ​ធ្វើ​អ្វី​?


មុន​សម្រាលកូន តើ​អ្នក​មិន​គួរ​ធ្វើ​អ្វី​?

​នៅពេល​ដែល​អ្នក​ជិត​ដល់​ខែ​ដែល​ត្រូវ​សម្រាល មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​គួរ​ធ្វើ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​នៅពេល​ដែល​ជិត​សម្រាល​ម្តងៗ អ្នក​ម្តាយ​នឹង​មាន​លក្ខណៈ​ភ័យ ដូចនេះ​ក្នុងនាម​ជា​ស្វាមី អ្នក​មិន​គួរឲ្យ​គេ​នៅ​ម្នាក់ឯង​ឡើយ ត្រូវតែ​យក​ពេលវេលា​ច្រើន​ដើម្បី​កំដរ​ភរិយា​។​
  2. ​នៅ​មុនពេល​ដែល​អ្នក​ជិត​សម្រាលកូន អ្នក​ត្រូវ​តែ​ញ៉ាំ​ឆ្អែត ហើយ​ពិសារ​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម​ច្រើន ព្រោះ​នៅពេល​ដែល​អ្នក​សម្រាលកូន អ្នក​គឺ​ត្រូវការ​កម្លាំង​ខ្លាំង​។​
  3. ​នៅ​មុន​ពេល​កន្លះ​ខែ​នៃ​ការ​សម្រាល អ្នក​មិន​គួរ​ទៅ​ដើរលេង​ឆ្ងាយៗ​ឡើយ​។​
  4. ​អ្នក​មិន​គួរ​មាន​អារម្មណ៍​ភ័យខ្លាច​នោះទេ ព្រោះ​វា​មិន​ត្រឹមតែ​អាច​ប៉ះពាល់​ដល់​ដំណេក​អ្នកនោះ​ទេ វា​ថែមទាំង​អាច​ធ្វើឲ្យ​អ្នក​ញ៉ាំ​មិនបាន ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នក​ពិបាក​សម្រា​លកូនខ្លាំង​ណាស់ នោះ​អ្នកនឹង​អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​បាន ដូចនេះ​អ្នក​គួរតែ​ធ្វើ​ធម្មតា ដោយ​អាន​សៀវភៅ​ដែល​ទាក់ទង​នឹង​ដំណាក់កាល​សម្រាល​នេះ​ឲ្យបាន​ច្រើន នោះ​វា​នឹង​មិន​សូវ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ភ័យ​នោះទេ​។​
  5. ​អ្នក​គួរតែ​ធ្វើ​ការងារ​ខ្លះ ដោយ​មិន​ត្រូវ​គេង​ក្នុង​រយៈពេល​យូរ​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ពេល​ដែល​អ្នក​សម្រាលកូន​បាន​។​
  6. ​អ្នក​មិន​គួរ​មាន​អារម្មណ៍​ស្មុគស្មាញ​ពេលដែល​ជិត​កើត​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ពេល​ដែល​អ្នក​កើត​ខ្លាំងណាស់​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។