ក្រៅ​ពី​សុំ​ទោស​លោក​ ហ៊ុន សែន​ ក៏​បាន​បង់​ប្រាក់​ផាក​ពិន័យ​ដែរ​ចំពោះការ​មិន​គោរព​ច្បាប់​ចរាចរណ៍

ដើម្បី​ជា​ការ​បង្ហាញ​ដល់​មតិ​សាធារណជន​ថា​លោក​ជា​មន្ដ្រី​កំពូល​ដែល​គោរព​​ច្បាប់​នោះ លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន មិន​ត្រឹម​តែ​បាន​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ​ចំពោះ​កំហុស​របស់​លោក​មិន​ ពាក់​មួក​សុវត្ថិភាព​ពេល​ជិះ​ម៉ូតូ​នោះ​ទេ ប៉ុន្ដែ​លោក​ថែម​ទាំង​បាន​បង់​ប្រាក់​ផាក​ពិន័យ​ទៀត​ផង។