បើ​ចង់ឱ្យ​គេ​ចាំ​មុខ​តាំងពី​ជួប​គ្នា​លើក​ដំបូង អាច​សាកល្បង​9​ចំណុច​នេះ​បាន

យើង​ទាំងអស់​គ្នា​តែងតែ​ព្យាយាម​ចង់​ឲ្យ​មានការ​ចង​ចាំ ប៉ុន្តែ​ការ​ចង​ចាំ​អ្នក​ណា​ម្នាក់​ដែល​យើង​ទើប​ជួប​គ្នា​លើក​ដំបូង​នោះ វា​មិនមែន​ជា​ការ​ងាយស្រួល​ទេ ។

ដើម្បី​ជួយ​ឲ្យ​អ្នក​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ចូល​មើល​ការ​ឆ្លើយ​តប​មួយ​ចំនួន​ដែល​បាន​ផ្សាយ​នៅ​ក្នុង Quora ជា​ការ​ឆ្លើយ​តប​នឹង​សំណួរ​ថា តើ​ធ្វើ​យ៉ាងណា ទើប​អាច​ចង​ចាំ​ច្រើន​នៅ​ពេល​ជួប​ជាមួយ​នរណា​ម្នាក់​ជា​លើក​ដំបូង ?

ខាងក្រោម​នេះ គឺជា​គន្លឹះ​យ៉ាង​ពេញចិត្ត​សម្រាប់​ការ​ចង​ចាំ នៅ​ពេល​ជួប​ជាមួយ​អ្នក​ណា​ម្នាក់​ជា​លើក​ដំបូង ៖

១-​ធ្វើការ​សន្ទនា ៖
វា​ជា​ការ​ងាយស្រួល​ក្នុង​ការ​ឈរ​ជាមួយ​អ្នក​ណា​ម្នាក់ និង​ចាប់ផ្ដើម​សន្ទនា​គ្នា ប៉ុន្តែ​អ្នក​នឹង​មិន​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​គេ​ទេ ប្រសិនបើ​អ្នក​គ្រាន់តែ​ស្ដាប់ និង​សរសេរ​នោះ ។ កុំ​ខ្លាច​មើល​មុខ និង​និយាយ​ជាមួយ​គេ ហើយ​សួរ​សំណួរ ឬ​ប្រាប់​រឿងរ៉ាវ​របស់​អ្នក​ផ្ទាល់ ព្រមទាំង​ចែករំលែក​នូវ​គំនិត​របស់​អ្នក ។ សូម​ចាប់ផ្ដើម​ធ្វើ​វា​ពី​ពេល​នេះ​ទៅ និង​បង្កើន​ចំណាប់អារម្មណ៍​ចុង​ក្រោយ​ផង​ដែរ​ដូច​ជា និយាយ​ពាក្យ​ថា « សង្ឃឹមថានឹង​បាន​ជួប​គ្នា​នៅ​ពេល​ក្រោយ​ទៀត ឬ​ថ្ងៃនេះ​ពិតជា​ពិសេស​ណាស់​ដែល​បាន​ជួប​អ្នក​» ជាដើម ។

២-​និយាយ​ចំ​ៗ ជំទាស់​តិចតួច និង​ស្មោះត្រង់ ៖
មនុស្ស​ភាគច្រើន​មិន​ចូល​ចិត្តការ​និយាយ​ជំទាស់​ឡើយ ជា​ពិសេស​នៅ​ពេល​ដែល​ជួប​នរណា​ម្នាក់​ជា​លើក​ដំបូង ដោយសារ​តែ​ពួក​គេ​ចង់​ធ្វើ​ឲ្យ​កិច្ច​សន្ទនា​នោះ​មាន​ភាព​ប្រសើរ​ឡើង​។

ប្រសិនបើ​អ្នក​ចង់​ឲ្យ​គេ​ចង​ចាំ​អ្នក​នោះ អ្នក​គួរតែ​ចាប់ផ្ដើម​សន្ទនា​ដោយ​គ្មាន​ការ​សើចចំអក​ដាក់​នរណា​ម្នាក់ ឬ​ក៏​និយាយ​អ្វីមួយ​ដែល​មានការ​វាយប្រហារ​ជាដើម ។

៣-​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ខុស​ប្លែក​បន្តិច ៖
ការ​ធ្វើ​ឲ្យ​ខុស​នឹង​ច្បាប់ទម្លាប់​បន្ដិច គឺ​វា​ងាយស្រួល ប៉ុន្តែ​អ្នក​អាច​ព្យាយាម​កំណត់​ឲ្យ​បាន​ច្បាស់​នូវ​វិធី​វិជ្ជមាន​ជា​និច្ច ។

៤-​ប្រើ​ភាសា​កាយវិការ​ដែល​គួរ​ឲ្យ​ជឿជាក់​៖
លោក Rob Riker និយាយ​ថា ភាសា​កាយវិការ គឺ​មាន​ន័យ​ច្រើន​ជាង​អ្វី​ដែល​អ្នក​មើលឃើញ​ថា​ល្អ​ទៅ​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​អាច​មានការ​ចង​ចាំ​ច្រើន​ជាង​នេះ ។

ដើម្បី​ធ្វើ​រឿង​នេះ លោក Riker ស្ថាបនិក នៃ​បណ្តាញ​សង្គម The Social Winner blog បាន​សំណូមពរ​ថា នៅ​ពេល​ជួប​គ្នា​ដំបូង គួរតែ​មានការ​ចាប់ដៃ​គ្នា ក្រោកឈរ​ឡើង​ឲ្យ​ត្រង់​ខ្លួន និង​សម្លឹង​មើល​កែវភ្នែក​របស់​ពួក​គេ ខណៈ​ពេល​ដែល​កំពុង​ស្តាប់ និង​និយាយ​គ្នា ។

៥-​តិច​និក​នៃ​អារម្មណ៍ ៖
នេះ​ជា​ផ្នែក​មួយ​នៃ​ការ​សិក្សា​ជា​ច្រើន​ដែល​ថា មនុស្ស​នឹង​ភ្លេច​នូវ​អ្វី​ដែល​ពួក​គេ​បាន​និយាយ និង​ភ្លេច​ពី​អ្វី​ដែល​បាន​ធ្វើ ប៉ុន្តែ​មនុស្ស​នឹង​មិន​ភ្លេច​នូវ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​នោះ​ទេ ។ ដើម្បី​បង្កើត​មនោសញ្ចេតនា​លើ​នរណា​ម្នាក់ អ្នក​ចាំបាច់​ត្រូវ​តែ​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​នូវ​អ្វី​ដែល​ល្អ ។

៦-​ធ្វើ​ជា​អ្នកចូលរួម​ស្តាប់ ៖
យើង​បាន​កត់សម្គាល់​ឃើញ​ថា អ្នក​គួរតែ​និយាយ​ផង​ដែរ មិនមែន​គ្រាន់តែ​អង្គុយ និង​ស្តាប់​គ្រប់ពេលវេលា​នោះ​ទេ ។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​កំពុង​ស្តាប់ ត្រូវ​ស្តាប់​ដោយ​យកចិត្តទុកដាក់ និង​មានការ​ចូលរួម ។

មនុស្ស​ដែល​មាន​ប្រជាប្រិយភាព​ភាគច្រើន​នៅ​លើ​ពិភពលោក គឺជា​មនុស្ស​ដែល​ឲ្យ​អត្ថប្រយោជន៍ និង​ការ​ស្តាប់​ដោយ​យកចិត្តទុកដាក់​។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​អ្នកកាសែត Becky Blanton ។

៧-​ញញឹម​ជា​និច្ច ៖
នៅ​ពេល​ដែល​អ្នក​ជួប​ជាមួយ​អ្នក​ណា​ម្នាក់​ជា​លើក​ដំបូង អ្នក​ត្រូវ​តែ​ញញឹម​ជា​និច្ច ។ វា​បង្ហាញ​ថា អ្នក​សប្បាយ​រីករាយ​នៅ​ក្នុង​អារម្មណ៍ និង​ធ្វើ​ឲ្យ​ជីវិត​ស្រស់ស្រាយ​ផង​ដែរ ។ ការ​ញញឹម ក៏​ជា​តិច​និក​នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ផង​ដែរ​ក្នុង​ពេល​សន្ទនា ។

៨-​សួរ​សំណួរ​ដែល​មានការ​ចាប់អារម្មណ៍ ៖
កុំ​គ្រាន់តែ​ស្តាប់​ឲ្យ​សោះ ត្រូវ​បង្ហាញ​ពី​របៀប​ដែល​អ្នក​ចាប់អារម្មណ៍​លើ​មនុស្ស​ណា​ម្នាក់​ផង​ដែរ ។

លោក Kevin Moriarty ថា ៖ « ខ្ញុំ​ជា​មនុស្ស​ដែល​មានការ​ចង​ចាំ​ខ្លាំង​ណាស់ ដោយសារ​តែ​ពេល​ដែល​ខ្ញុំ​ជួប​នរណា​ម្នាក់ ខ្ញុំ​បាន​សួរ​ពួក​គេ​ថា ពួក​គេ​ចាប់អារម្មណ៍​លើ​អ្វីខ្លះ ។ ខ្ញុំ​ព្យាយាម​មើល​អ្វី​ទាំងអស់​ដែល​មនុស្ស​ម្នាក់​ទៀត​និយាយ និង​សួរ​សំណួរ​ជា​ច្រើន​ដែល​ទាក់ទង​នឹង​ការ​ពិភាក្សា​លើ​អត្ថបទ​នេះ » ។

៩-​ប្រាប់​ឈ្មោះ​នៅ​ពេល​សន្ទនា ៖
វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដែល​ស្ថិត​នៅ​ក្នុង​ការ​ចង​ចាំ​របស់​អ្នក​ណា​ម្នាក់ គឺ​ប្រាប់​ឈ្មោះ​នៅ​ពេល​សន្ទនា ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក Kara Ronin អ្នកជំនាញ​ខាង​សង្គម និង​គ្រូបង្រៀន Udemy ។

ឈ្មោះ​របស់​ពួក​យើង គឺ​ភ្ជាប់​ជាមួយនឹង​យើង នៅ​ពេល​ណា​ដែល​យើង​ឮ​នរណា​ម្នាក់​ប្រើប្រាស់​ឈ្មោះ​របស់​យើង គឺ​ដោយសារ​តែ​ពួក​គេ​ចង​ចាំ​ពី​ឈ្មោះ​របស់​យើង​ហើយ ៕