មន្ត្រី​ក្រុមប្រឹក្សាកែវសីមា​ម្នាក់បាញ់​សម្លាប់ខ្លួន​

ខេត្តបាត់ដំបង ៖ សេចក្តី​រាយការណ៍​បឋម​ឱ្យដឹងថា មាន​ការ​ភ្ញាក់​ផ្អើល​​មួយ នៅព្រឹក​ថ្ងៃទី​២៣ មិថុនា ២០១៦ ​​នេះ ស្ថិត​លើ​ភ្នំសំពៅ​ក្បែរ​ច្រក​ចូល​ទៅ​អាស្រម​​ «គិរីរម្យ» បន្ទាប់​ពី​គេប្រទះឃើញ​សាកសព​បុរសម្នាក់ ​ដែលគេស្គាល់ថា ជា​​សមា​ជិក​ក្រុមប្រឹក្សា​​ស្រុក​កែវ​សីមា ខេត្ត​រតនគិរី បាញ់​សម្លាប់ខ្លួនឯង ដោយ​មានបន្សល់កាំភ្លើង​អាការ១ដើម ​និង​សំបុត្រ​មួយច្បាប់​​​​​នៅក្បែរខ្លួន ។

ប្រភពឱ្យ​ដឹងថា ជនរងគ្រោះ​ដែលស្លាប់​ឈ្មោះ​ឆាន់ ចាំង អាយុ​៤៣​ឆ្នាំ​ ជាសមាជិក​ក្រុមប្រឹក្សា​ស្រុកកែវសីមា មានទីលំនៅ​​​​​​ខេត្ត​មណ្ឌ​ល​គិរី​ ជិះ​រថយន្ត​ម៉ាកកាមរីស៊េរីចាស់ ពាក់ស្លាកលេខ ​ត០៩២៨ ភព២។

បើតាមប្រភពពីក្រុមគ្រួសារ​ថា ជនរងគ្រោះ​បានជិះ​រថយន្ត​ចេញពី​ផ្ទះ​តាំងពីថ្ងៃទី​២១ មិថុនា​ មកម្ល៉េះ ដោយមិន​ដឹងថា ទៅណា​​ និង​មានរឿងអ្វីនោះ​ទេ ។ ស្រាប់តែ​នៅព្រឹក​ថ្ងៃទី​២៣ មិថុនា ក៏មានគេប្រទះឃើញ​សាកសព​​ទើប​បង្កការភ្ញាក់​ផ្អើលតែម្តង ។

ករណីនេះ ត្រូវសមត្ថកិច្ច​សង្ស័យ​ថា អាចបណ្តាល​មកពី​ជនរងគ្រោះ​តូចចិត្ត​និង​ជំងឺប្រចាំកាយ ទើប​សម្រេចបញ្ចប់ជីវិត​ទៅ ។ នេះ​បើយោងតាម​សំបុត្រ​មួយច្បាប់​ដែលទុក​ក្បែរខ្លួនសាកសព​ ។