ដឹកឈើ​ដូរ​យក​អង្ករ ត្រូវ PM កែវ​សីមា​ទារ​លុយ​ពី​២០​ទៅ​៣០​ម៉ឺន​រៀល

ខេត្តមណ្ឌលគិរី ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​សាលាស្រុក​កែវ​សីមា បាន​បើក​កិច្ចប្រជុំ​សម្របសម្រួល​ពី​អភិបាលរង​ស្រុក ជាមួយនឹង​ប្រជាពលរដ្ឋ​ស្រី​ប្រុស​ប្រមាណ​ជាង​៣០​នាក់​មក​ពី​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា និង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​បាន​លើកគ្នា​មក​ទាមទារ​រក​យុត្ដិធម៌ ក្រោយ​មានការ​គំរាមកំហែង​ពី​សំណាក់​អាវុធហត្ថ​ម្នាក់ មាន​តួនាទី​នៅ​ខេត្ត​មណ្ឌល​គី​រី និង​ប្រចាំការ​នៅ​លើ​ទឹកដី​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា​។

ពលរដ្ឋ​ម្នាក់​ដែល​អះអាង​ថា​ជា​តំណាង​ឲ្យ​ក្រុម​ពលរដ្ឋ​៣០​នាក់​នោះ បាន​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃត្រង់​ថ្ងៃ​ទី​២១ មិថុនា ២០១៦​ថា ពួក​គាត់​កើតទុក្ខ​មិន​សុខចិត្ត​ជាមួយនឹង​ឈ្មោះ ជា វណ្ណៈ មានមុខ​ងារ​ជាម​ន្ដ្រី​អាវុធហត្ថ​នៅ​មណ្ឌលគិរី តែងតែ​គំរាម​គំ​ហែង​និង​គាប​ស​ង្គ​ត់ម​កលើ​ប្រជាពលរដ្ឋ​ក្រីក្រ ដោយ​គ្រាន់តែ​ដឹកឈើ​កំប៉ិកកំប៉ុក គ្រាន់​នឹង​បាន​ដូរ​យក​អង្ករ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ។

ពលរដ្ឋ​ដដែល​បន្ដ​ថា ឈ្មោះ ជា វណ្ណៈ បាន​ចាប់​ម៉ូតូ​ដឹកឈើ​ប្រភេទ​កូន​ក្រ​ឡឹ​ក​៤​ទៅ​៥​គ្រាប់ រួច​ទារប្រាក់​ពី ២០​ម៉ឺន ទៅ​៣០​ម៉ឺន​រៀល ជា​ថ្នូរ​សម្រាប់​ដោះ​លែង​ម៉ូតូ​វិញ បើ​មិន​លក់​ឈើ​អោយ​គេ ឬ​កូនចៅ​គេ​ទេ មន្ដ្រី​អាវុធហត្ថ​នោះ នឹង​ចាប់​មិន​អោយ​រកស៊ី​នោះ​ឡើយ ។ ប្រភព​ដដែល​បាន​អះអាង​ថា សកម្មភាព​រកស៊ី​ឈើ​នៅ​ទឹកដី​នៃ​ឃុំ​ស្រែ​ឈូក ចាប់ផ្ដើម​កក្រើក​ទៀត​ហើយ ក្នុង​នោះ​ឈ្មោះ ជា វណ្ណៈ ក៍​ជា​មនុស្ស​ម្នាក់​ដែល​កំពុង​តែ​ប្រព្រឹត្ត​បទល្មើស​នៅ​ត្រង់​ចំណុច​ខាងលើ​ផង​ដែរ​។ នៅ​រសៀល​ថ្ងៃ​ដដែល ភ្នាក់ងារ​របស់​យើង​នៅ​មិន​ទាន់​សូម​ការ​បំភ្លឺ​ពី​លោក ជា វណ្ណៈ បាន​នោះ​ទេ ព្រោះ​ទាក់ទង​ទៅ​ពុំ​មាន​អ្នកឆ្លើយ​តប​។

ជាមួយ​គ្នា​នេះ​ដែរ អភិបាលរង​ស្រុក​កែវ​សីមា លោក ងើយ សា​វិ​ន បាន​មាន​ប្រសាសន៍​ថា ពាក់ព័ន្ធ​នឹង​ករណី​នេះ អាជ្ញាធរ​គ្មាន​ភារកិច្ច និង​ដោះស្រាយ​នោះ​ទេ ព្រោះ​ជា​បទល្មើស​ទាំង​សងខាង ។ លោក​អភិបាលរង​បាន​បញ្ជាក់​ទៀត​ថា សមត្ថកិច្ច​បរិស្ថាន​កំពុង​ចុះ​ធ្វើ​ប្រតិបត្តិការ​លើ​ករណី​នេះ​ហើយ តែ​ប្រសិនបើ​មានឈ្មោះ​អាវុធហត្ថ​ខាងលើ​មាន​ពាក់ព័ន្ធ​ពិតមែន​នោះ ម​ន្រី្ដ​ជំនាញ​គេ​ពិតជា​ងាយស្រួល​ក្នុង​ការ​បង្ក្រាប​បទល្មើស​នោះ​ហើយ​៕