ពិត​​ជា​​​ស្តាយ​! ក្រោយ​ដឹង​​ថា ឃាតករ​​ចាក់សម្លាប់​​ស្ត្រីយោធា​​ជិត​ផ្សារ​ដេប៉ូ​​​​ ជាន​រ​​​ណានោះ​?

រាជ​ធានី​​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​​ឱ្យ​ដឹង​ថា ​​​ឃាតករ​​​ចាក់​សម្លាប់​​នារី​ជា​មន្ត្រី​យោធា​​​​នៅ​ខាងលិច​ផ្សារ​ដេប៉ូ​​នោះ ត្រូវ​​បាន​​សមត្ថ​កិច្ច​បង្ហាញ​​អត្តសញ្ញាណ​​ហើយ នៅថ្ងៃទី​២៣ មិថុនា ដដែលនេះ បន្ទាប់ពី​បាន​សួរចម្លើយ​​តាម​ជំនាញ ​​​រហូត​​​ដល់​ជន​សង្ស័យ​​ឆ្លើយ​សារភាពដោយ​ខ្លួនឯង ​។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​​នោះ​​ឈ្មោះ​ម៉ី គឹ​ម​ហេង​ (ហៅដំ) អាយុ២១ឆ្នាំ គឺ​ជា​និស្សិត​ឆ្នាំ​ទី​១​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (​ផ្នែក​គណិត​វិទ្យា​) និង​ជា​និស្សិត​ពេទ្យផង​ដែរ​​ មាន​ទីលំនៅ​ផ្ទះ​លេខ​៣២Eo, ផ្លូវ​១៦២ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក (​ជាប់​ផ្ទះ​គ្នា​ជា​មួយ​​នារី​​ដែល​ស្លាប់​) ។ ជនសង្ស័យ​ត្រូវ​គេ​ដឹង​ទៀត​ថា ជា​និស្សិត​ជាប់​បួ​ក ​ដល់​ទៅ​៤​ភាសា​ឯណោះ ។

ជនសង្ស័យ​​បាន​សារភាព​បន្ថែម​ទៀត​ថា ខ្លួន​ពិតជា​បាន​ចាក់​សម្លាប់​នារី​រង​គ្រោះ​ពិតប្រាកដ​មែន ព្រោះ​នារី​រូប​នោះ​បាន​ប្រមាថ​មើល​ងាយ​លើ​រូបគេ ។ មិនតែប៉ុណ្ណោះ គឺ​នារី​នោះ​តែងតែ​ស្តោះ​ទឹក​មាត់​ដាក់ខ្លួន​​រហូត រាល់ពេល​ដែល​ដើរ​ជួប​គ្នា​មុខ​គ្នា ។ ហើយ​​​ក្នុង​សកម្ម​​ភាព​ដែល​ខ្លួន​សម្លាប់​នារី​​នោះ គឺ​ខ្លួន​មាន​គម្រោង​ទាំង​ពី​យប់​មក​ម្ល៉េះ លុះ​ព្រឹក​ឡើង ខ្លួន​បាន​តាម​ជន​រង​គ្រោះ​ជាប់​ រហូត​ដល់​​ខាង​លិច​ផ្សារ​ដេប៉ូ ទើប​ខ្លួន​មក​ចាក់​សម្លាប់​​ទៅ​ ។