មុន​នេះ​បន្តិច ម្ចាស់ផ្ទះ​រវល់​ទៅ​ផ្សារ ភ្លើង​ផ្ទះ​ហ្មត់

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង​របស់​គ្រួសារ​ខ្មែរ​អ៊ី​ស្លា​ម ត្រូវ​អគ្គី​ភ័យ​លេប​ត្របាក់​ក្លាយជា​ផេះ​ផង់ កាលពី​វេលា​ម៉ោង​11​ព្រឹក​ថ្ងៃ​ទី​23 មិថុនា 2016 នៅ​ភូមិ​ក្បាលស្ពាន​2​សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

ម្ចាស់ផ្ទះ​រង​គ្រោះ​ប្តី​ឈ្មោះ​ស្រី​ណា សៀត អាយុ​50​ឆ្នាំ ប្រពន្ធ​ឈ្មោះ ម៉ៅ ម៉ា​រី អាយុ​28​ឆ្នាំ​។

បើ​តាម​គ្រួសារ​ខាងលើ​និយាយ​ថា​រវល់​នាំ​គ្នា​ទៅ​ផ្សារ ហើយ​ថា​ករណី​ខាងលើ​អាច​មក​ពី​ទុ​ស្សេ​ចរន្ត​អគ្គី​ស​នី ។ ទំហំ​ខូចខាត​មិន​ទាន់​ដឹង​ទេ ។ អាជ្ញាធរ​និង​សមត្ថកិច្ច បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ហើយ​បាន​នាំ​គ្នា​ជួយ​ដងទឹក​សាច​ពន្លត់​។

សេចក្តីរាយការណ៍​បាន​បន្ត​ថា អគ្គិភ័យ​រលត់​អស់ ទើប​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ដល់ ៕