ឆក់​បាន​ជាង​៧​ពាន់​ដុល្លារ ប៉ុន្មាន​ម៉ោង​ក្រោយ​ជាប់​ខ្នោះ

ខេត្តកំពង់ឆ្នាំង ៖​បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា ជនសង្ស័យ​ជា​ចោរឆក់​កាបូប​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​ព័​ទ្ឋ​ចាប់ខ្លួន​បាន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​បុរស​ម្នាក់​បាន​សម្រេច​ប៉ុន្មាន​ម៉ោង ។

ហេតុការណ៍​ព័​ទ្ឋ​ចាប់​ជនសង្ស័យ​ឈ្មោះ បាត បូ អាយុ​47​ឆ្នាំ​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ២០១៦ នៅ​ក្នុងភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

សេចក្តី​រយ​ការណ៍​បាន​បន្ត​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ មិថុនា ដែល​ម្ចាស់​កាបូប​ឈ្មោះ​សឹម គឹ​ម​សៀន អាយុ​53​ឆ្នាំ រស់នៅ​ភូមិ​ផ្សា​រលើ សង្កាត​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ បើ​តាម​ម្ចាស់​កាបូប​បាន​ឲ្យ​ដឹង​បញ្ជាក់​ប្រាប់​ឲ្យ​ដែរ​ថា ក្នុង​កាបូប​មាន​ទូរស័ព្ទ​ទំនើប​4​គ្រឿង ប្រាក់​ជាង​1​ពាន់​ដុល្លា លុយ​ខ្មែរ​30​ម៉ឺន​រៀល និង​គ្រឿងអលង្ការ​សរុប​ជាង​7​ពាន់​ដុល្លា​។

នៅ​ពេល​នេះ សមត្ថកិច្ច​សហការ​ជាមួយ​តំណាង​អយ្យការ​កំពុង​ឆែកឆេរ​លំនៅ​ឋាន​ជនសង្ស័យ ៕