ដូនចាស់​វ័យ ៩២​ឆ្នាំ ដែលមាន​ជម្ងឺ​រ៉ាំរ៉ៃ មិន​ចង់​រំខាន​កូនចៅ យក​ក្រ​ម៉ា​ចងក​សម្លាប់ខ្លួន​

ខេត្តពោធិ៍សាត់ ៖ ដោយសារមានជម្ងឺរ៉ាំរ៉ៃ ពិបាកក្នុងខ្លួនពេក និងធ្វើឲ្យមានការរំខាន ដល់កូនចៅ ដូនចាស់ជរាអាយុ ៩២ឆ្នាំម្នាក់ បានសម្រេចចិត្តយកក្រម៉ា ចងកព្យួរនឹងជញ្ជាំងផ្ទះ ស្លាប់យ៉ាងអាណោចអាធ័ម បង្ករអោយមានការភ្ញាក់ផ្អើលកាលពីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ច បានឲ្យដឹងថា ជីដូនចាស់ជរា ដែលធ្វើអត្តឃាត ឈ្មោះ ញ៉ែម យន់អាយុ ៩២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ ក្រោយពីមានហេតុការណ៍កើតឡើង មន្ត្រីជំនាញ បានចុះទៅស្រាវជ្រាវ ឃើញថាពុំមានស្លាកស្នាមអ្វី ជាប់ពាក់ព័ន្ធ និងអំពើឃាតកម្មនោះទេ  គឺជនរងគ្រោះ មានជំងឺចាស់ជរា  រហូតវង្វេងវង្វាន់ ហើយទំនងជាគាត់ ពិបាកក្នុងខ្លួនពេក ឆ្លៀតពេលកូនចៅ រវល់ធ្វើការងាររកស៊ី គាត់ក៏យកក្រម៉ា ចងកព្យួរនឹងជញ្ជាំង នៅក្បែកន្លែងដេក ស្លាប់យ៉ាងអាណោចអាធ័ម៕

ប្រភព៖ watphnom-news

  • ដូនចាស់​វ័យ ៩២​ឆ្នាំ ដែលមាន​ជម្ងឺ​រ៉ាំរ៉ៃ មិន​ចង់​រំខាន​កូនចៅ យក​ក្រ​ម៉ា​ចងក​សម្លាប់ខ្លួន​已关闭评论
  • 21 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:ជីវិតនិងសង្គម
Tags: