រូបិយប័ណ្ណទាំង១០ ដែលមានតម្លៃ ថោកជាងគេបំផុត នៅលើពិភពលោក

ប្រទេសនីមួយៗ តែងតែយកចិត្តទុកដាក់ទៅលើ បរិមាណ និងសារៈសំខាន់នៃរូបិយប័ណ្ណរបស់គេ។ ប្រទេសខ្លះមានរូបិយប័ណ្ណដែលមានតម្លៃទាបបំផុត ខ្លះក៏មានរូបិយប័ណ្ណដែលមានតម្លៃថ្លៃបំផុត។ ប្រទេសដែលខុសគ្នា មានរូបិយប័ណ្ណក៏ផ្សេងគ្នា ទៅតាមភាពខុសគ្នា របស់គោលនយោបាយសេដ្ឋកិច្ច ប្រព័ន្ធហិរញ្ញវត្ថុ ការវិនិយោគពីក្រៅប្រទេស និងអត្រា GDP របស់ប្រទេសនោះផងដែរ។ខាងក្រោមនេះ គឺជារូបិយប័ណ្ណដែលថោកជាងគេទាំង ១០ របស់ពិភពលោក ដោយបានវាស់វែងជាមួយនឹងអត្រាលុយដុល្លារអាមេរិក ៖

១០. Zambian Kwacha (ក្វាចា របស់ប្រទេស Zambia) 

រូបិយប័ណ្ណទាំង១០ ដែលមានតម្លៃ ថោកជាងគេបំផុត នៅលើពិភពលោក

រូបិយប័ណ្ណ ក្វាចា ត្រូវបានគេណែនាំឲ្យប្រើប្រាស់ក្នុងឆ្នាំ ១៩៦៨ ខណៈពេលដែលលុយ ផោន របស់ប្រទេស Zambia ត្រូវបានជំនួសចេញ។ នៅពេលនោះ ១.២ ក្វាចា គឺមានតម្លៃស្មើនឹង ១ ដុល្លាររបស់សហរដ្ឋអាមេរិក។ ជាអកុសល រយៈពេលជាច្រើនឆ្នាំបានកន្លងផុត ប្រទេសនេះ បានបាត់បង់តម្លៃនៃ រូបិយវត្ថុរបស់ខ្លូន និងបង្កឲ្យមានភាពដុនដាបយ៉ាងខ្លាំង។ បើគិតមកដល់ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ១ ដុល្លារអាមេរិក ស្មើនឹង ៥,២៥២ ក្វាចា (USD 1 = ZMK 5,252)។ នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៣ ប្រទេស Zambia បានរៀបចំរូបិយវត្ថុឡើងវិញ និងលេខកូដ ISO ដែលផ្លាស់ប្តូរពី ZMK ទៅ ZMW។

៩. North Korean won (លុយ វ៉ុន ប្រទេសកូរ៉េខាងជើង) 

រូបិយប័ណ្ណទាំង១០ ដែលមានតម្លៃ ថោកជាងគេបំផុត នៅលើពិភពលោក

ប្រទេសកូរ៉េខាងជើង បានដាក់ឲ្យប្រើប្រាស់ លុយវ៉ុនកូរ៉េខាងជើង ជំនួស លុយយ៉េនកូរ៉េ នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ១៩៤៧ តែត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់តែពលរដ្ឋរបស់កូរ៉េខាងជើងប៉ុណ្ណោះ។ សម្រាប់ភ្ញៀវទេសចរ  និងប្រជាជនដែលមានសញ្ជាតិផ្សេងៗ ពួកគេបានបោះផ្សាយចេញរូបិយប័ណ្ណ និងកាក់ដាច់ដោយឡែក។ កូរ៉េខាងជើងបានធ្វើការបោះផ្សាយរូបិយប័ណ្ណជាច្រើនលើក ដើម្បីបង្កើនតម្លៃ រូបិយវត្ថុវិញ ប៉ុន្តែដោយសារ អតិផរណាកាន់តែមានភាពធ្ងន់ធ្ងរ  ទើបធ្វើឲ្យរូបិយប័ណ្ណនេះ អាចនៅតែបន្តធ្លាក់ចុះតទៅទៀត។ បច្ចុប្បន្ននេះ ១ ដុល្លារអាមេរិក មានតម្លៃស្មើនឹង ៦,៣០២ វ៉ុន (USD 1 = KPW 6,302)

៨. Guinean franc (លុយហ្វ្រង់ ប្រទេសហ្គីណេ) 

រូបិយប័ណ្ណទាំង១០ ដែលមានតម្លៃ ថោកជាងគេបំផុត នៅលើពិភពលោក

លុយហ្វ្រង់ របស់ប្រទេស ហ្គីណេ ត្រូវបានដាក់ចេញឲ្យប្រើប្រាស់ដំបូង ក្នុងឆ្នាំ ១៩៥៩ ជំនួស លុយហ្វ្រង់ CFA ដែលជារូបិយវត្ថុដែលប្រើប្រាស់ ដោយបណ្តាប្រទេស នៅទ្វីបអាហ្វ្រិកជាច្រើន។ ដោយសារតែប្រទេសនេះជួបបញ្ហា អត្រានៃភាពក្រីក្រខ្ពស់ អតិផរណា និងអស្ថេរភាពនយោបាយ ទើបធ្វើឲ្យ តម្លៃរបស់រូបិយប័ណ្ណនេះ បន្តធ្លាក់ចុះ មកដល់ចំណាត់ថ្នាក់ទី ៨ ដែលមានខ្នាតតម្លៃរូបិយវត្ថុទាបជាងគេ ដែល ១ ដុល្លារអាមេរិកមានតម្លៃស្មើនឹង ៦,៦៩៥ ហ្រ្វង់ (USD 1 = GNF 6,695)

៧. Lao kip (លុយគីប ប្រទេសឡាវ) 

រូបិយប័ណ្ណទាំង១០ ដែលមានតម្លៃ ថោកជាងគេបំផុត នៅលើពិភពលោក

រូបិយប័ណ្ណ គីប ជារូបិយប័ណ្ណផ្លូវការរបស់ប្រទេស ឡាវ ត្រូវបានដាក់ឲ្យប្រើប្រាស់លើកដំបូងនៅឆ្នាំ ១៩៥២ រហូតមកដល់សព្វថ្ងៃនេះ។ ប្រទេស ឡាវ បានព្យាយាម ខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីស្រោចស្រង់តម្លៃរូបិយវត្ថុរបស់ខ្លូនឲ្យកើនឡើងវិញ។ របាយការណ៍ ដែលអះអាង ពីតម្លៃរបស់លុយ គីប ក្នុងឆ្នាំ ២០០៩ បានបង្ហាញថា ១ ដុល្លារអាមេរិក ស្មើនឹង ៨,៥៥៦.៥៦ គីប ខណៈពេលដែល ឥលូវនេះ ១ ដុល្លារអាមេរិកមានតម្លៃស្មើនឹង ៧,៩៦២ គីប (USD 1 = LAK 7,962)

៦. Belarusian ruble (លុយរូប ប្រទេសបេឡារុស) 

រូបិយប័ណ្ណទាំង១០ ដែលមានតម្លៃ ថោកជាងគេបំផុត នៅលើពិភពលោក

លុយ រូប របស់ប្រទេស បេឡារុស ត្រូវបានគេណែនាំឲ្យប្រើប្រាស់ជាលើកដំបូង បន្ទាប់ពីការដួលរលំ នៃសហភាពសូវៀត កាលពីខែឧសភា ឆ្នាំ ១៩៩២។ ដោយសារតែ បញ្ហាអតិផរណាធ្ងន់ធ្ងរ បញ្ហានយោបាយ ក៏ដូចជាវិបត្តិក្នុងឆ្នាំ ២០១១ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេស ដែលបណ្តាលឲ្យតម្លៃនៃ រូបិយវត្ថុចាប់ផ្តើមបន្តធ្លាក់ចុះជារៀងរាល់ឆ្នាំ។ ទោះជាយ៉ាងណា ក៏រដ្ឋាភិបាលកំពុងតែព្យាយាម ដើម្បីគ្រប់គ្រងការឡើងចុះ របស់រូបិយវត្ថុខ្លូនផងដែរ។ សព្វថ្ងៃនេះ ១ ដុល្លារអាមេរិក មានតម្លៃស្មើនឹង ៨,៥៩៤ រូប (USD 1 = BYR 8,594)

៥. Indonesian rupiah (លុយរូពៀ ប្រទេសឥណ្ឌូនេស៊ី) 

រូបិយប័ណ្ណទាំង១០ ដែលមានតម្លៃ ថោកជាងគេបំផុត នៅលើពិភពលោក

លុយរូពៀ របស់ប្រទេស ឥណ្ឌូនេស៊ី ត្រូវបានប្រើប្រាស់ក្នុងអំឡុងពេល បដិវត្តន៍ឆ្នាំ ១៩៤៦ ដល់ឆ្នាំ ១៩៤៩ តែរូបិយប័ណ្ណនេះត្រូវបានគេទទួលស្គាល់ ជាអន្តរជាតិក្នុងឆ្នាំ ១៩៤៩ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ទទួលបានឯករាជ្យពេញលេញ។ តម្លៃនៃ រូបិយប័ណ្ណនេះគឺទាប តែប្រទេសនេះមាន សេដ្ឋកិច្ចទីផ្សាររីកចម្រើនខ្លាំងជាងគេបំផុត នៅតំបន់អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ននេះ ១ ដុល្លារអាមេរិកមានតម្លៃស្មើនឹង ៩,៥៩១ រូពៀ (USD 1 = IDR 9,591)

៤. São Tomé and Príncipe dobra (លុយដូប្រា ប្រទេស São Tomé and Príncipe) 

រូបិយប័ណ្ណទាំង១០ ដែលមានតម្លៃ ថោកជាងគេបំផុត នៅលើពិភពលោក

មនុស្សមួយចំនួនធំ ប្រហែលជាមិនដឹងថា មានប្រទេសឯករាជ្យមួយនេះនៅលើផែនដីរបស់យើងទេ។ វាជាប្រទេសដីកោះតូចមួយ ស្ថិតនៅលើឆ្នេរសមុទ្រ ភាគខាងលិចនៃប្រទេសអាហ្រ្វិក។ សេដ្ឋកិច្ចនៃប្រទេស São Tomé and Príncipe នេះ ត្រូវបានពឹងផ្អែកជាចម្បងលើដំណាំ កាកាវ រហូតមកដល់ពេលនេះ ពឹងផ្អែកលើការរុករកប្រេង ដែលបានទាក់ទាញវិនិយោគិនជាច្រើន។ ប៉ុន្តែទោះជាយ៉ាងណា តម្លៃនៃរូបិយប័ណ្ណ នៅតែគ្មានស្ថេរភាព និងធ្លាក់ចុះជារៀងរាល់ឆ្នាំ ដែលឥលូវនេះ ១ ដុល្លារអាមេរិកមានតម្លៃស្មើនឹង ១៨,៧៧២ ដូប្រា (USD 1 = STD 18,772)

៣. Vietnamese dong (លុយដុង ប្រទេសវៀតណាម

រូបិយប័ណ្ណទាំង១០ ដែលមានតម្លៃ ថោកជាងគេបំផុត នៅលើពិភពលោក

លុយ ដុង ត្រូវបានគេដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ១៩៧៨។ ប្រទេស វៀតណាម បានព្យាយាមខិតខំប្រឹងប្រែងធ្វើយ៉ាងណា ឲ្យសេដ្ឋកិច្ចរបស់ខ្លួនប្រែក្លាយជាសេដ្ឋកិច្ចដែលមានភាពរឹងមាំជាងគេបំផុត។ គេបានធ្វើការសន្និដ្ឋានថា នៅឆ្នាំ ២០២៥ ប្រទេសវៀតណាមនឹងក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចរីកចំរើន លឿនជាងគេបំផុត (ប្រហែល ៧០% នៃទំហំសេដ្ឋកិច្ច របស់ប្រទេសអង់គ្លេស)។ តែសេដ្ឋកិច្ចនេះ មិនបានធ្វើឲ្យលុយ ដុង របស់វៀតណាមមានតម្លៃខ្លាំងទេ។ សព្វថ្ងៃនេះ លុយដុង ឈរលើចំណាត់ថ្នាក់ទី ៣ ដែលមានតម្លៃរូបិយប័ណ្ណទាបជាងគេ របស់ពិភពលោក ដែល ១ ដុល្លារអាមេរិកមានតម្លៃស្មើនឹង ២០,៨៣៩ ដុង (USD 1 = VND 20,839)

២. Somali shilling (លុយដួង ប្រទេសសូម៉ាលី) 

រូបិយប័ណ្ណទាំង១០ ដែលមានតម្លៃ ថោកជាងគេបំផុត នៅលើពិភពលោក

ប្រទេស សូម៉ាលី ត្រូវបានគេចាត់ទុកថាជាប្រទេសដែល ពុករលួយបំផុតនៅលើពិភពលោក ដោយសារតែអត្រាឧក្រិដ្ឋកម្ម  ភាពក្រីក្រ  អស្ថេរភាពនយោបាយ និងកត្តាជាច្រើនផ្សេងទៀតដែលទាក់ទងនឹងសេដ្ឋកិច្ចរបស់ខ្លួន។ ប្រាក់ ដូង របស់ប្រទេស សូម៉ាលី ត្រូវបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ១៩៦២។ ចាប់តាំងពីមាន សង្រ្គាមស៊ីវិល នៅក្នុងប្រទេស រូបិយប័ណ្ណដួង បានធ្លាក់ថ្លៃយ៉ាងឆាប់រហ័ស ហើយនៅតែបន្ត ធ្លាក់ចុះតទៅទៀត។ កត្តាសំខាន់មួយទៀតដែលធ្វើឲ្យរូបិយប័ណ្ណនេះ ឈរលើចំណាត់ថ្នាក់លេខ ២ នេះគឺ ការប្រែក្លាយជាប្រជាជាតិថ្មីឈ្មោះ Somaliland និងរូបិយប័ណ្ណថ្មី ដែលចររាចរក្នុងប្រទេស សូម៉ាលី ផងដែរនោះ។ បច្ចុប្បន្ននេះ ១ ដុល្លារអាមេរិច មានតម្លៃស្មើនឹង ២២,០០០ ដួង (USD 1 = SOS 22,000)

១. Iranian rial (លុយរីអល ប្រទេសអ៊ីរ៉ង់) 

រូបិយប័ណ្ណទាំង១០ ដែលមានតម្លៃ ថោកជាងគេបំផុត នៅលើពិភពលោក

នាពេលបច្ចុប្បន្ននេះ ប្រទេសអ៊ីរ៉ង់ ជាប្រទេសដែលមានរូបិយប័ណ្ណទាបជាងគេបំផុត នៅក្នុងពិភពលោក ដោយ ១ ដុល្លារអាមេរិកមានតម្លៃស្មើនឹង ២៤,៥៧៨ រីអល (USD 1 = IRR 24,578)។ ប្រទេសនេះមានទីតាំងនៅអាស៊ីខាងលិច ដែលជាប្រទេសមានទំហំធំជាងគេទី ១៨ លើពិភពលោក និងមានប្រជាជន ប្រមាណ ៧៥ លាននាក់ ប្រើប្រាស់ភាសា ពែ (Persian) ជាភាសាផ្លូវការ។ តេអេរ៉ង់ (Tehran) គឺជារដ្ឋធានីរបស់ប្រទេស ក៏ជាទីក្រុងដែលធំជាងគេដែរ។ បន្ទាប់ពី បដិវត្តន៍របស់អ៊ីស្លាម លុយរីអល ប្រទេសអ៊ីរ៉ង់ ក៏ត្រូវបានគេណែនាំឲ្យប្រើប្រាស់នៅឆ្នាំ ១៩៧៩ ដែលនេះជាកត្តាចម្បងដែលនៅពីក្រោយការធ្លាក់តម្លៃរូបិយវត្ថុចុះយ៉ាងខ្លាំង ដែលនេះបានផ្តល់ជាសម្ពាធលើ អ៊ីរ៉ង់ ឲ្យបង្ខំចិត្តបញ្ឈប់កម្មវិធី នុយក្លេអ៊ែរ របស់ពួកគេ។ ទោះជាយ៉ាងណា ការប៉ះទង្គិចរវាង អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកក៏ជាកត្តាមួយដ៏ធំផងដែរ។ គេបានធ្វើការទស្សន៍ទាយថា ក្នុងអំឡុងពេល ៣ ឆ្នាំខាងមុខនឹងបន្តធ្លាក់កាន់តែខ្លាំងបំផុត រហូតអាចបាត់បង់តម្លៃទាំងស្រុងទៀតផង៕

ប្រភព៖ whatsupkhmer

  • រូបិយប័ណ្ណទាំង១០ ដែលមានតម្លៃ ថោកជាងគេបំផុត នៅលើពិភពលោក已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:ជីវិតនិងសង្គម
Tags: