បុក​ល្ហុង​កូន​កាត់​មក​ពី​ថៃ​ល្បី​ឆ្ងាញ់ តម្លៃ​វិញ​ត្រឹម ៣៥០០​រៀល

កំលោះ​អ្នក​បុក​ល្ហុង​ដែល​ទើប​រៀន​ចេះ​ពី​ប្រទេស​ថៃ ជួប​ស្នេហ៍​នារី​នៅ​កំពង់ចាម បង្កើត​បាន​ជា​ឈ្មោះ​បុកល្ហុង​កូនកាត់​ថៃ-កំពង់ចាម កំពុង​ទាក់​ទាញ​យុវវ័យ​ព្រោះ​ល្បី​ថា​ឆ្ងាញ់ ឯ​តម្លៃ​វិញ​ត្រឹម ៣៥០០​រៀល​ប៉ុណ្ណោះ។

 

បុក​ល្ហុង​កូន​កាត់​មក​ពី​ថៃ​ល្បី​ឆ្ងាញ់ តម្លៃ​វិញ​ត្រឹម ៣៥០០​រៀល

 

លោក ធន់ សុភ័ណ្ឌ ដែល​ជា​អ្នក​ជំនាញ​បុក​ល្ហុង​ផ្ទាល់ បាន​បញ្ជាក់​ថា លោក​បាន​ទៅ​រៀន​នៅ​​ឯ​ក្រុង​ប៉ាតាយ៉ា ប្រទេស​ថៃ រយៈ​ពេល​ប្រហែល​កន្លះ​ខែ ដើម្បី​ដឹង​ពី​រូបមន្ត​ពិសេស យក​មក​លាយ​ជា​មួយ​រសជាតិ​បុក​ល្ហុង​កំពង់ចាម។ អ្វី​ដែល​ប្លែក​នោះ គឺ​លោក​បាន​ប្រើ​កាពិ​ជា​គ្រឿង​ផ្សំ​ក្នុង​បុក​ល្ហុង ដោយ​មិន​ឲ្យ​មាន​ក្លិន​ឡើយ ហើយ​ក៏​មាន​បន្ថែម​ប៉ាតេ និង​ពង​ទា​កូន ប្រសិន​បើ​អតិថិជន​ចង់​បាន។

 

បុក​ល្ហុង​កូន​កាត់​មក​ពី​ថៃ​ល្បី​ឆ្ងាញ់ តម្លៃ​វិញ​ត្រឹម ៣៥០០​រៀលលោក ធន់ សុភ័ណ្ឌ

 

អតីត​បុគ្គលិក​ផ្នែក​លក់​រូប​នេះ​បញ្ជាក់​ទៀត​ថា នៅ​ហាង “ផ្ទះ​ជូអែម” មាន​អាហារ​សម្រន់​ច្រើន​ប្រភេទ ទាំង​មីបុកជូរអែម បុក​ល្ហុង​កូន​កាត់ ប្រហិត​អប់​លើ​ភ្លើង ប៉ុន្តែ​អ្វី​ដែល​ចាប់​អារម្មណ៍​ជាង​គេ​គឺ​បុក​ល្ហុង​រសជាតិ​មក​ពី​ថៃ​នេះ​តែ​ម្ដង ព្រោះ​មាន​តម្លៃ​សមរម្យ​អាច​ទទួល​យក​បាន។ ចំណែក​កន្លែង​ទទួល​ទាន​ក៏​ស្ងប់​ស្ងាត់​ស្រស់​ស្អាត មាន​ផាសុកភាព មាន​កន្លែង​លាងដៃ មាន​អ៊ីនធឺណិត មាន​ទាំង​​ឆ្នាំង​សាក​ថ្ម​ទូរសព្ទ។

 

ទស្សនា​វីដេអូ៖

 

 

បុក​ល្ហុង​កូន​កាត់​មក​ពី​ថៃ​ល្បី​ឆ្ងាញ់ តម្លៃ​វិញ​ត្រឹម ៣៥០០​រៀល

 

បុក​ល្ហុង​កូន​កាត់​មក​ពី​ថៃ​ល្បី​ឆ្ងាញ់ តម្លៃ​វិញ​ត្រឹម ៣៥០០​រៀល

 

ផ្ទះ​ជូរអែម មាន​អាសយដ្ឋាន​ផ្ទះលេខ ២១៦ ផ្លូវលេខ ១៤៦ សង្កាត់​ទឹក​ល្អក់២ ខណ្ឌទួលគោក ជិត​សាកល​វិទ្យាល័យអាស៊ី​អឺរ៉ុបថ្មី ម្តុំ​ផ្សារ​គីឡូ​លេខ៤។

 

អត្ថបទ៖ គង់ វិសាល