រៀន​ធ្វើ​ស៊ុប​ក្ដៅ​បែប​ចិន ញ៉ាំ​ប៉ូវ​កម្លាំង​

​មេឃ​ភ្លៀង​​អ្នក​មិន​ចង់​ចេញ​ខាង​ក្រៅ តែ​បើ​មាន​ស៊ុប​ក្ដៅ​ៗ​ញ៉ាំ​ប្រាកដ​ជា​ល្អ។ សម្រាប់​ថ្ងៃ​​នេះ​អ្នក​អាច​​រៀន​​ពី​របៀប​ធ្វើ​ស៊ុប​ក្តៅ​តាម​បែប​ចិន ដោយ​មិន​ចំណាយ​ពេល​យូរ គ្រាន់​តែ​​មាន​គ្រឿង​ផ្សំ​ និង​ដឹង​ពី​វិធី​​​ចម្អិន​ងាយ​ៗ​ដូច​ខាង​ក្រោម៖ ​​​​​

 

រៀន​ធ្វើ​ស៊ុប​ក្ដៅ​បែប​ចិន ញ៉ាំ​ប៉ូវ​កម្លាំង​

គ្រឿង​ផ្សំ​៖
– តៅហ៊ូ ១ (ហាន់​រួច)
– ផ្សិត (អាច​រើស​​ប្រភេទ​ផ្សិត​តាម​​​ចូល​ចិត្ត)  ១​កូន​ចាន
– ការ៉ុត ១ (ហាន់​រួច)
– ប៉េង​ប៉ោង ១ (ហាន់​រួច)
– សាច់​ជ្រូក​ចិញ្ច្រាំ​ ១​កូន​ចាន
– ស៊ុត ១​គ្រាប់​
– ស្លឹក​ខ្ទឹម ពីរ​បី​ដើម
– ទឹក​ខ្មេះ
– ម្រេច​
– ​ម្សៅ​ពោត
– ប្រេង​ល្ង
– អំបិល

​​​របៀប​ធ្វើ​៖
– ដាក់​ទឹក​​​​​​​​​ក្នុង​ឆ្នាំង​ឬ​ខ្ទះ​​​​​​​​​កម្ដៅ រួច​​ស្រុះ​​សាច់​ជ្រូក​​ចិញ្ច្រាំ និង​បង់​តៅ​ហ៊ូ ផ្សិត ការ៉ុត និង​ប៉េងប៉ោះ​ចូល។
– លាយ​ម្សៅ​ពោត​​​១​ស្លាប​ព្រា​ជា​មួយ​ទឹក​​បន្តិច រួច​ចាក់​ចូល​ក្នុង​ស៊ុប បង់​អំបិល​​១​ស្លាប​ព្រា​បាយ​​ ទឹក​ខ្មេះ​​បី​ស្លាប​ព្រា​បាយ​​ចូល​កូរ​ឲ្យ​សព្វ រួច​ចាក់​ស៊ុត​ក្រឡុក​ចូល កូរ​ឲ្យ​សព្វ រួច​បង់​ម្រេច​ម៉ដ្ឋ​មួយ​ស្លាប​ព្រា​កាហ្វេ​ និង​​ប្រេង​ល្ង​បន្តិច។
– រម្ងាស់​ស៊ុប​ឲ្យ​យូរ​បន្តិច រួច​ថែម​ស្លឹក​ខ្ទឹម​ចិញ្ច្រាំ​ពី​លើ ដួស​ដាក់​ចាន​​ អ្នក​នឹង​បាន​ស៊ុប​ក្តៅ​បែប​ចិន​មួយ​ចាន​ញ៉ាំ​​​៕

ចុចអាន៖  រៀន​​ធ្វើ​ស៊ុប​ពោត​សាច់​មាន់ប៉ូវ​កម្លាំង ​ងាយ​ៗ​ដោយ​ខ្លួន​ឯង​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ Cooking with May Lynn​​​​