តោះ! ទៅ​មើល​ស្តាយ​ផាត់​មុខ-ច្នៃ​ម៉ូដ​ថ្មីៗ​នៅ​ពិព័រណ៍​សម្រស់​២០១៦

ឱកាស​ល្អ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ផាត់​មុខ​និង​ច្នៃ​ម៉ូដ​ស្តាយ​ប្លែកៗ​ទាន់​សម័យ!​​​ មិត្តយុវវ័យនឹង​អាច​ទស្សនា​ការ​បង្ហាញ​ស្នាដៃ​ផាត់​មុខ​ ធ្វើ​សក់​ពី​ហាង​កែ​សម្ផស្ស​ល្បីៗ​ទាំង៥​នៅ​ក្នុង​ស្រុក ​​​​​នៅ​ពិព័រណ៍​សម្រស់​២០១៦ ចាប់​ពី​ថ្ងៃទី​២១ ដល់​២៤ កក្កដា នៅ​ផ្សារ​ទំនើប​អ៊ីអន​ជាន់​ផ្ទាល់​ដី (Daylight and Lively Plaza)​ ដោយ​មាន​ការ​បើក​ឲ្យ​ចូល​រួម​ដោយ​សេរី។

 

តោះ! ទៅ​មើល​ស្តាយ​ផាត់​មុខ-ច្នៃ​ម៉ូដ​ថ្មីៗ​នៅ​ពិព័រណ៍​សម្រស់​២០១៦

 

បន្ថែម​ពី​លើ​ស្នាដៃ​ផាត់​មុខ​ អ្នក​ចូល​រួម​ក៏​អាច​ទស្សនា​ការ​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​ប្លែកៗ​ដែល​ច្នៃ​ដោយ​អ្នក​ជំនាញ​ខាង​ឌីហ្សាញ​លោក ឯម រៀម ក្រុម​ឡាឈូក រួម​ទាំង​ក្រុម​និស្សិត​មកពី​សាលា​អន្តរជាតិរ៉ាហ្វល (Raffle International College) និង​សាលា​លីមកុកវីង​ (Limkokwing University of Creative Technology Cambodia)​។

 

តោះ! ទៅ​មើល​ស្តាយ​ផាត់​មុខ-ច្នៃ​ម៉ូដ​ថ្មីៗ​នៅ​ពិព័រណ៍​សម្រស់​២០១៦

 

​ក្រៅ​ពី​ទស្សនីយ​ភាព​ប្លែកៗ កញ្ញា Adda ក៏​នឹង​មាន​វត្តមាន​ចូល​រួម​ប្រគំ​តន្ដ្រី​នៅ​ពិព័រណ៍​សម្រស់​ផង​ដែរ។
ជា​ពិសេស​នោះ​គ្រឿង​សម្អាង​ល្បីៗ​ជា​ច្រើន​មុខ​នឹង​មាន​ដាក់​លក់​បញ្ចុះ​តម្លៃ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។

 

តោះ! ទៅ​មើល​ស្តាយ​ផាត់​មុខ-ច្នៃ​ម៉ូដ​ថ្មីៗ​នៅ​ពិព័រណ៍​សម្រស់​២០១៦

 

នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ពិព័រណ៍​សម្រស់​បង្កើត​ឡើង​លើក​ដំបូង​នៅ​កម្ពុជា ​ដើម្បី​ផ្ដល់​ឱកាស​ដល់​អ្នក​លក់​ផលិតផល​ថែរក្សា​សម្រស់​ឲ្យ​តាំង​បង្ហាញ​ផលិតផល​របស់​ខ្លួន និង​បង្កើន​ការ​លក់ ព្រម​ទាំង​បង្កើត​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​អតិថិជន។

 

ពិព័រណ៍​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​ក្រុមហ៊ុន 360 Ads & Events ដែល​ជា​ក្រុមហ៊ុន​រៀបចំ​កម្មវិធី​ទូទៅដោយ​​សហការ​ជាមួយ​នឹង​ផ្សារ​ទំនើប​អ៊ីអន។

 

សម្រាប់​ព័ត៌មាន​បន្ថែមសូម​ចូល​ទៅ​កាន់គេហទំព័រ www.beautyfairscambodia.com/ និងហ្វេសប៊ុក https://www.facebook.com/BeautyFairCambodia/?qsefr=1 ឬ​ទូរស័ព្ទ​មក​លេខ ០១២ ៣០២ ៣៨២/០៦៩ ២៥២ ៧១៥ ឬ​អ៊ីមែល [email protected]

 

អត្ថបទៈ ដៃគូសហការ