ប្រជាជន​ជប៉ុន​ជួយ​អភិរក្ស និង ជួសជុល​បង្កាន់ដៃ​ចម្លាក់​រានហាល​ខាងកើត​ប្រាសាទបាយ័ន​

6 Videos


បន្ទាប់ពីបញ្ចប់ការជួសជុលរូបចម្លាក់តោ និង ចម្លាក់បុរាណផ្សេងនៅប្រាសាទបាយ័នដែលខ្ទេចខ្ទាំដោយសង្គ្រាម ក្រុមអ្នកអភិរក្សនៃអាជ្ញាធរអប្សរាដែលបញ្ចប់ទៅកាលពីចុងឆ្នាំ ២០១៥ កន្លងទៅ ដែលទទួលជំនួយតាមរយៈអង្គការយូណេស្កូជប៉ុន UNESCO/NFUAJ-JST ។

ប្រជាជន​ជប៉ុន​ជួយ​អភិរក្ស និង ជួសជុល​បង្កាន់ដៃ​ចម្លាក់​រានហាល​ខាងកើត​ប្រាសាទបាយ័ន​

P9

ពេលនេះអង្គការ Jst-www.jst-cambodia.ne បានសហការជាមួយអាជ្ញាធរអប្សរាក៏បានទទួលគម្រោងអភិរក្សថ្មីមួយទៀត ដោយមានការគាំទ្រដោយប្រជាជនជប៉ុនសម្រាប់ការអភិរក្សជួសជុលបង្កាន់ដៃចម្លាក់រានហាលខាងកើតនៃប្រាសាទបាយ័នរយៈពេលពីរឆ្នាំទៀត ។

ប្រជាជន​ជប៉ុន​ជួយ​អភិរក្ស និង ជួសជុល​បង្កាន់ដៃ​ចម្លាក់​រានហាល​ខាងកើត​ប្រាសាទបាយ័ន​

លោក នៅ សុភក្ត័ ប្រធានក្រុមអភិរក្សដែលបំពេញការងារអភិរក្សជួសជុលចម្លាក់បង្កាន់ដៃចម្លាក់តោ និង ចម្លាក់នាគនៅរានហាលខាងកើតនៃប្រាសាទបាយ័នបានឲ្យដឹងថា គម្រោងនេះ ជាគម្រោងលើកទីបីហើយ ដែលមានរយៈពេលពីរឆ្នាំបន្តទៀត គឺចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ ២០១៦ ដល់ខែមិនាឆ្នាំ ២០១៨ ដែលក្រុមអ្នកអភិរក្សរបស់លោកមានគ្នា ៩ នាក់ដែលកំពុងតែប្រតិបត្តិការជួសជុលចម្លាក់ស្ពានហាលខាងកើតចម្លាក់បង្កាន់ដៃនាគ និង ក្បាលនាគនៅស្ពានហាលខាងកើត ។

ប្រជាជន​ជប៉ុន​ជួយ​អភិរក្ស និង ជួសជុល​បង្កាន់ដៃ​ចម្លាក់​រានហាល​ខាងកើត​ប្រាសាទបាយ័ន​

គួររំលឹកផងដែរថា ក្រុមអភិរក្សបានសហការជាមួយអាជ្ញាធរជាតិអប្សរាបានដំណើរការអភិរក្សជួសជុលតាំងពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៦ មកម្ល៉េះ ដែលមានពីរដំណាក់កាលរួចមកហើយ និង បានជួសជុលអភិរក្សនៅបរិវេណប្រាសាទបាយ័ននៅរោងរងចំនួន ៥ ចម្លាក់តោចំនួន ១៣ ចម្លាក់បង្កាន់ដៃនាគក្បាលនាគ និង ចម្លាក់ផ្សេងៗជាច្រើនទៀត ហើយពេលចប់គម្រោងថ្មីនេះទៅក្រុមអ្នកអភិរក្សប្រាសាទបាយ័ននឹងមានគម្រោងអភិរក្សថ្មីៗទៀត សម្រាប់ជួសជុលនៅប្រាសាទបាយ័នជាបន្តទៀត ៕

                                                                                                            សុថាត់