​ស្វាយរៀង​ជឿ​ថា ​​​អាច​ទម្លាក់​ភ្នំពេញ​ក្រោន​​វគ្គ​ ៤​ក្រុម​ចុង​ក្រោយ Hun Sen Cup បាន​

​លោក សំ វ៉ាន់​ដេត​ គ្រូ​បង្វឹក​​​ក្លឹប​​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បានលើក​​ឡើង ​ក្រោយ​យក​ឈ្នះ​បឹង​កេត ​២-១​កាល​ពី​ម្សិល​មិញ​ថា ​នឹង​អាច​ទម្លាក់​​ភ្នំពេញ​ក្រោន​​​​ បាន​នៅ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ (វគ្គ​​៤​ក្រុម​​ចុង​ក្រោយ​​)​​​ ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ Hun Sen Cup 2016។

 ​ស្វាយរៀង​ជឿ​ថា ​​​អាច​ទម្លាក់​ភ្នំពេញ​ក្រោន​​វគ្គ​ ៤​ក្រុម​ចុង​ក្រោយ Hun Sen Cup បាន​​​លោក សំ វ៉ាន់​ដេត

 

​​លោក សំ វ៉ាន់​ដេត បាន​​ឲ្យ​ដឹង​ថា ​ភ្នំពេញ​ក្រោន​មាន​ថ្នាល​យុវជន​ល្អ ​ហើយ​​អាច​​លេង​ស៊ី​​ចង្វាក់​គ្នា​មិន​ចាញ់​​ស្វាយរៀង។ ប៉ុន្តែ​សម្រាប់​កីឡាករ​​ខ្មែរ​ក្រុម​របស់​លោក​មាន​ក្ដី​រំពឹង​ខ្ពស់​មែន​ទែន​ ​ដែល​អាច​​ទម្លាក់​ភ្នំពេញ​ក្រោន​​នៅ​វគ្គ​ ៤​ក្រុម​ចុង​ក្រោយ​បាន។

 

​​​គ្រូ​បង្វឹក​​ក្លឹប​ម្ចាស់​ជើង​ឯក​​​ពាន Hun Sen Cup 2015 ​រូប​នេះ​បន្ថែម​ថា ​មក​ដល់​វគ្គ​នេះ​ក្រុម​របស់​លោក​ ខិត​ជិត​​ទៅ​រក​​​បំណង​ប្រាថ្នាលើក​ពាន​​ហើយ។ ​​ចំណែក​ការ​បរាជ័យ​​ក្រោម​​ថ្វី​ជើង​ភ្នំពេញ​ក្រោន ១-០​កាល​លេង​នៅ​លីគ​កំពូល​​ឆ្នាំ​នេះ​​ មិន​ដូច​ការ​ប្រកួត​ពាន​រង្វាន់​សម្ដេច​ឡើយ ពី​ព្រោះ​ពេល​នោះ​​ក្រុម​លោក​មាន​កីឡាករ​របួស​ច្រើន​។

 

​គ្រូ​បង្វឹក​រូប​នេះ​បញ្ជាក់​ដូច​នេះ​ថា ​សឹង​តែ​រាល់​ការ​ប្រកួត​ពាន​​រង្វាន់​សម្ដេច​​​ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ តែង​ទម្លាក់​ភ្នំពេញ​ក្រោន។ ​ប៉ុន្តែ​ទោះ​បី​ប្រវត្តិសាស្ត្រ​បែប​នេះ​ក្ដី​ ក៏​​លោក​មិន​ហ៊ាន​អះអាង ១០០​%​ថា​ នឹង​អាច​យក​ឈ្នះ​ភ្នំពេញ​ក្រោន​នោះ​ទេ។

 

​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​​បាន​​​យក​ឈ្នះ​ភ្នំពេញ​ក្រោន ​ក្នុង​ពាន​រង្វាន់​សម្ដេច​​​ ៤-១​​កាល​ពី​ថ្ងៃ​ទី០១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥ នា​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ។ សម្រាប់​ជំនួប​​ពាន​រង្វាន់​ដដែល​នេះ​នា​វគ្គ​ ៤​ក្រុម​ចុង​ក្រោយ នឹង​ធ្វើ​ឡើង​ថ្ងៃ​ទី២៩​​ ខែ​មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង ៣:៣០​នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕

 

​ស្វាយរៀង​ជឿ​ថា ​​​អាច​ទម្លាក់​ភ្នំពេញ​ក្រោន​​វគ្គ​ ៤​ក្រុម​ចុង​ក្រោយ Hun Sen Cup បាន​ ក្រុម​ព្រះ​ខ័នរាជ​ស្វាយរៀង

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​