Man Utd ​​គ្រោង​ដេញ​​ថ្លៃយក​​ Ramsey ​របស់​ Arsenal ​៥០​លាន​ផោន

Jose Mourinho អ្នកចាត់ការ​ក្រុម​ Manchester United ​​​គ្រោង​នឹង​ដេញ​ថ្លៃ​ខ្សែ​បម្រើ​​ជម្រើស​ជាតិ​វែល​ Aaron Ramsey របស់​ក្លឹប​កាំភ្លើង​ធំ Arsenal ក្នុង​តម្លៃ ៥០​លាន​ផោន​ (៧៣,៧៧​លាន​ដុល្លារ) បើ​សិន​ជា​ក្លឹប​ទិញ​ Henrikh Mkhitaryan ពី​​ក្លឹប​អាល្លឺម៉ង់​ Borussia Dortmund ​មិន​បាន​សម្រេច។

 

Man Utd ​​គ្រោង​ដេញ​​ថ្លៃយក​​ Ramsey ​របស់​ Arsenal ​៥០​លាន​ផោន

Aaron Ramsey លៃ​ខ្សែ​បម្រើ​​ជម្រើស​ជាតិ​វែល​ របស់​ក្លឹប​ Arsenal

 

Man Utd ​​គ្រោង​ដេញ​​ថ្លៃយក​​ Ramsey ​របស់​ Arsenal ​៥០​លាន​ផោន

Jose Mourinho អ្នកចាត់ការ​ក្រុម​ Manchester United

 

តាម​ពិត​ Man Utd ចង់​បាន​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អាមេនី Mkhitaryan ជា​គោលដៅ​ទី​១ ខណៈ​ដែល​ក្លឹប​បាន​ដេញ​ថ្លៃ ១៩,៣​លាន​ផោន​រួច​​ម្ដង​ហើយ តែ​ Dortmund ​បាន​បដិសេធ។ បើ​តាម​សេចក្ដីរាយការណ៍ ក្លឹប​បិសាច​ក្រហម​​​ត្រៀម​នឹង​ដេញ​ថ្លៃ Mkhitaryan ម្ដង​ទៀត​ ​នូវ​តម្លៃ​ខ្ពស់​ជាង​មុន​ ២៨​លាន​ផោន។

 

Man Utd ​​គ្រោង​ដេញ​​ថ្លៃយក​​ Ramsey ​របស់​ Arsenal ​៥០​លាន​ផោន

Henrikh Mkhitaryan របស់​​​ក្លឹប​​ Borussia Dortmund

 

ប៉ុន្តែ​អ្នកចាត់ការ​ Special One ​បារម្ភ​ថា Dortmund ​នឹង​មិន​ព្រម​លក់​តារា​ឆ្នើម​របស់​ពួកគេ​ ដែល​​ស៊ុត​បាន​១៩​គ្រាប់ និង​ Assists បាន​២៤​ដង រដូវ​កាល​មុន​រូប​​នេះ​ឡើយ ដូច្នេះ​ហើយ​​ទើប​លោក​ ចង់​បាន​ខ្សែ​បម្រើ​របស់​ Arsenal (Ramsey) ជំនួស​​វិញ។ Mourinhoជឿ​ថា កីឡាករ​វ័យ​​២៥​ឆ្នាំ​រូប​នេះ​ នឹង​អាច​លេង​ក្នុង​តំណែង​ដូច​វីរបុរស​ក្រុម​តោ​ខៀវ​ Frank Lampard។

 

Man Utd ​​គ្រោង​ដេញ​​ថ្លៃយក​​ Ramsey ​របស់​ Arsenal ​៥០​លាន​ផោន

 

Ramsey ​ជា​តួអង្គ​ដ៏​សំខាន់ ដែល​ជួយ​ឲ្យ​វែល​ ​បញ្ចប់​ចំណាត់​ថ្នាក់​​លេខ​១ ក្នុង​ពូល​ B និង​ឡើង​វគ្គ​១៦​ក្រុម​នៅ​ Euro 2016៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun