​អត្ថប្រយោជន៍​របស់​ផ្លែ​ធុ​រ៉េន​

​អត្ថប្រយោជន៍​របស់​ផ្លែ​ធុ​រ៉េន​


​អត្ថប្រយោជន៍​របស់​ផ្លែ​ធុ​រ៉េន​

​ធុ​រ៉េន​គឺជា​ផ្លែ​ឈើ​ដែល​មនុស្ស​ភាគច្រើ​ន​ចូលចិត្ត​ញ៉ាំ​បំផុត ព្រោះ​វា​មាន​រសជាតិ​ផ្អែម និង​ឆ្ងាញ់ ហើយក៏​មាន​អ្នកខ្លះ​មិន​ចូល​ចិត្ត​ពិសា​រដែរ ដោយសារ​តែ​ក្លិន​របស់​វា​។ ដូចនេះ​ចំពោះ​អ្នក​ដែល​មិន​ចូល​ចិត្ត​បរិភោគ​គួរតែ​ចាប់ផ្តើម​សាកល្បង​ញ៉ាំ​វា​បន្តិច ព្រោះ​វា​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​អ្នក​បាន​។ ដូចនេះ​តើ​វា​អាច​ផ្តល់​អ្វីខ្លះ​ដល់​រាងកាយ​អ្នក​ទៅ​?

​នៅក្នុង​ផ្លែ​ធុ​រ៉េន​នេះ​មាន​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​អាច​ជួយ​ធ្វើឲ្យ​រាងកាយ​អ្នក​មាន​ភាពរឹងមាំ នោះ​អ្នក​នឹងមាន​សុខភាព​ល្អ​ជាមិនខាន​។ ម្យ៉ាងទៀត​វា​ក៏​អាច​ជួយ​ប៉ូវ​ក្រលៀន​អ្នក​ដែរ​។ ជាងនេះទៅទៀត​ប្រសិនជា​អ្នក​មាន​អា​ការៈឈឺ​ពោះ​ពេល​មក​រដូវ អ្នក​អាច​ញ៉ាំ​វា​បាន នោះ​វា​នឹង​ជួយ​ធ្វើឲ្យ​អ្នក​មានអា​ការៈធូរស្រាល​ជាង​មុន ។ ថ្វី​ត្បិត​តែ​ផ្លែ​ធុ​រ៉េន​នេះ​មាន​សារធាតុចិញ្ចឹម​ច្រើន ប៉ុន្តែ​អ្នក​មិន​អាច​ញ៉ាំ​ច្រើន​ពេក​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មាន​អាការៈ​ក្តៅ​ក្នុង ដូចនេះ​ក្រោយពេល​ដែល​អ្នក​ពិសា​រហើយ អ្នក​អាច​យក​អំបិល​បន្តិច​លា​យ​ជាមួយ​ទឹក ហើយ​ញ៉ាំ នោះ​អ្នក​នឹងមិន​ងាយ​កើតមាន​អាការៈ​ក្តៅ​ក្នុង​ឡើយ​។ ហើយ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​មិនគួរ​ពិសារ​ឡើយ ព្រោះ​វា​មាន​ជាតិ​ស្ករ​ខ្ពស់​ដែល​អាច​ធ្វើឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។