មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំម្នាក់ ត្រូវប៉ូលិសកូរ៉េ​ខាងត្បូង​ឃាត់ខ្លួន

មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំម្នាក់ ត្រូវប៉ូលិសកូរ៉េ​ខាងត្បូង​ឃាត់ខ្លួន



ក្រុងសេអ៊ូល ៖ យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មានកូរ៉េ​ខាងត្បូងបា​ឲ្យ​ដឹង​ថា លោក គ្រី ស៊ា​ង​ឡុ​ង មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​បាន​ចាប់ខ្លួន​នៅ​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃ​ទី​២៦ ខែឧសភា ម៉ោង​នៅ​ប្រទេស​កូរ៉េ​ ។

ព័ត៌មាន​របស់​កូរ៉េបាន​ផ្សាយ​ទៀត​ថា លោក គ្រី ស៊ា​ង​ឡុ​ង ត្រូវចោទប្រកាន់​ពី​បទ​បំពាន​ផ្លូវភេទ​អ្នកបកប្រែ​ របស់​លោក​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ ​ទៅ​កូរ៉េ​ខាងត្បូង​ រយៈពេល​៣ថ្ងៃនៅ​ចុងខែ​ឧសភា​ ហើយ​ត្រូវ​នារី​អ្នកបកប្រែស្រែកហៅ​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្តង​។

តាម​ព័ត៌មាន​ចុង​ក្រោយ លោក គ្រី ស៊ា​ង​ឡុ​ង ដែល​មាន​តួនាទី​ថ្នាក់​ប្រធាន​នាយកដ្ឋាន​មួយ​រូប ត្រូវ​បាន​អាជ្ញាធរ​ទីក្រុង​សេ​អ៊ូ​ល សម្រេច​ដោះ​លែង​បន្ទាប់​ពី​ក្រសួង​អប់រំ​កម្ពុជា បាន​យល់ព្រម​បង់ប្រាក់ ១៤,១​លាន​វ៉ុ​ន ស្មើនឹង១២,៣០០​ដុល្លារ​សហរដ្ឋអាមេរិក ទៅ​លើ​ការ​ផាកពិន័យ​ ។ ពាក់ព័ន្ធ​និង​រឿងអាស្រូវ​មួយ​នេះលោក ឡុង ឌីម៉ង់ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើករណីនេះ