គូស្នេហ៍​ថ្មី ចន ច័ន្ទ​លក្ខិណា បង្ហើប​ថ្ងៃ​រៀបការ

យ៉ាង​តិច​២ទៅ ៣ឆ្នាំ​ទៀត ទើប​អ្នក​នាង ចន ច័ន្ទ​លក្ខិណា  ព្រម​ចូល​រោង​ជ័យ​ជា​មួយ​លោក ហេង ឡុង ដែល​ជា​​គូ​ស្នេហ៍​ថ្មី។ នេះ​បើ​តាម​ការ​បង្ហើប​​ឲ្យ​ដឹង​ពី​សាមី​ខ្លួន​ខាង​ប្រុស ប្រាប់ Sabay​ ព្រឹក​នេះ។

 

គូស្នេហ៍​ថ្មី ចន ច័ន្ទ​លក្ខិណា បង្ហើប​ថ្ងៃ​រៀបការ

 

មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​ទាំងពីរ​​នៅ​អូស​បន្លាយ​ពេល​បែប​នេះ​ ក៏​ព្រោះតែ ទាំង​សង​ខាង​រវល់​ច្រើន​ហើយ ចង់​រង់ចាំ​ពេល​សមស្រប​ណា​មួយ។  លោក ឡុង ហេង ប្រាប់​ថា រាល់​ថ្ងៃ​លោក​ ក៏​ដូច​ជា​ អនាគត​ភរិយា​របស់​ខ្លួន រវល់​​ខ្លាំង​ណាស់ ដូច​នេះ​រឿង​រៀប​ការ​​មិន​ទាន់​ចង់​ធ្វើ​​​ភ្លាមៗ​ឡើយ។

 

លោក ហេង ឡុង ថា រយៈ​​ពេល ​២ ទៅ ៣ ឆ្នាំ នេះ​មិន​យូរ​ទេ​សម្រាប់​ការ​រង់ចាំ ព្រោះ​ទាំង​សង​ខាង​សុទ្ធតែ​​ប្ដេជ្ញា​ថា ស្រលាញ់​គ្នា​ស្មោះ។ អ្នក​នាង ចន ច័ន្ទលក្ខិណា និង​លោក ហេង ឡុង មាន​ទំនាក់​ទំនង​ស្នេហ៍​ជា​មួយ​គ្នា​២ឆ្នាំ​មក​ហើយ ​បន្ទាប់​ពី តារា​ស្រី​ម្នាក់​នេះ ​ចែក​ផ្លូវ​ជា​មួយ​លោក យុត្ថារ៉ា ឆានី ។ អនាគត​​ស្វាមី​ថ្មី​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា គឺ​ជា​អ្នក​ជំនួញ​ធំ​ម្នាក់ ​និង​​មានងារ​ជា​ឧកញ៉ា​ថែម​ទៀត​។ ប្រភព​ខ្លះ​បញ្ជាក់​ថា អ្នក​នាង ចន ច័ន្ទលក្ខិណា ត្រូវ​បាន​គូស្នេហ៍​ថ្មី  ទិញ​វិឡា​ឲ្យ​យ៉ាង​​ស្កឹមស្កៃ ជា​ថ្លៃ​​​បណ្ណាការ ​ថែម​ទៀត​ផង។

 
គូស្នេហ៍​ថ្មី ចន ច័ន្ទ​លក្ខិណា បង្ហើប​ថ្ងៃ​រៀបការ

 

ទោះបី​ជា​មាន​ការ​លើក​ឡើង​បែប​នេះ​ក្ដី  លោក ហេង ឡុង បញ្ជាក់​ថា លោក​​មិន​មែន​ជា​ឧកញ៉ា ឬ​ឯកឧត្ដម អ្វី​នោះ​ទេ  បច្ចុប្បន្ន​លោក ត្រឹម​​តែ​អ្នក​រកស៊ី​ធម្មតា និង​ជា​មន្ត្រី​រាជការ​តូចតាច​​ប៉ុណ្ណោះ ហើយ​ចំពោះ​​រឿង​ទិញ​វិឡា​នោះ ក៏​មិន​មែន​ជា​ការ​ពិត​ដែរ។

 

លោក​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា នៅ​​ថ្ងៃ​អាពាហ៍ពិពាហ៍​​ខាង​មុខ​នេះ គឺ​ធ្វើ​លក្ខណៈសាមញ្ញ​​ដូច​គេ​ដូច​ឯង ប៉ុន្តែ​​ថ្លៃ​បណ្ណាការ​វិញ​លោក​សុំ​លាក់​សិន៕

 
គូស្នេហ៍​ថ្មី ចន ច័ន្ទ​លក្ខិណា បង្ហើប​ថ្ងៃ​រៀបការ
គូស្នេហ៍​ថ្មី ចន ច័ន្ទ​លក្ខិណា បង្ហើប​ថ្ងៃ​រៀបការ
គូស្នេហ៍​ថ្មី ចន ច័ន្ទ​លក្ខិណា បង្ហើប​ថ្ងៃ​រៀបការ

គូស្នេហ៍​ថ្មី ចន ច័ន្ទ​លក្ខិណា បង្ហើប​ថ្ងៃ​រៀបការ

អត្ថបទ៖ ខុត សីហា
រូបថត៖ ផ្ដល់ឲ្យ