ស្ដាប់​ស្នាដៃ​​ថ្មី​ “ខ្ញុំ​ស្រលាញ់​កម្ពុជា” ពី​ជនជាតិ​បារាំង Jeremie KC​

ស្នាដៃ​​និពន្ធ​បទ​ចម្រៀង​ថ្មី​របស់​លោក​  Jeremie KC ចំណង​ជើង​ថា​ “ខ្ញុំ​ស្រលាញ់​កម្ពុជា” ដែលកាល​ពី​ពេល​ថ្មីៗ​នេះ ​លោក​បាន​ឡើង​ច្រៀង​ក្នុង​ស្ថានីយ៍​ទូរទស្សន៍​​ CNC ​ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន។

 

ជាមួយ​គ្នា​នេះ​ ឃ្លា​នៅ​ក្នុង​បទ​ចម្រៀង​​ភាគ​ច្រើន​​បង្ហាញ​​ពី​ទឹក​ចិត្ត​ស្រលាញ់​​ និង​ការ​​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ក្នុង​នោះ​មាន​ឃ្លា​មួយ​ថា៖ “ខ្ញុំ​សប្បាយ​មែន​ដែល​បាន​​រស់​លើ​ទឹក​ដី​ខ្មែរ​…ស្រលាញ់​ខ្មែរ​មិន​ដែល​ប្រែ​ប្រួល​ឡើយ​…ខ្ញុំ​អរគុណ​អ្នក​ទាំង​អស់​គ្នា​ដែល​ទទួល​ខ្ញុំ​មក​ដល់​កម្ពុជា…”។

 

ស្ដាប់​ស្នាដៃ​​ថ្មី​ “ខ្ញុំ​ស្រលាញ់​កម្ពុជា” ពី​ជនជាតិ​បារាំង Jeremie KC​

 

ចង់​ដឹង​អត្ថន័យ​ និង​ ការ​ច្រៀង​​របស់​លោក Jeremie KC ពីរោះ​យ៉ាង​ណា​តោះ​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

កន្លង​មក​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​ជនជាតិ​បរទេស​រូប​នេះ​តែង​ផុស​ វីដេអូ​Cover បទ​ចម្រៀង​របស់​តារា​ខ្មែរ​ជា​ច្រើន​ ក្នុង​នោះ​មាន​ការ​សរសើរ​​ជា​ច្រើន​ពី​បងប្អូន​ប្រិយមិត្ត​តាម​រយៈ​ការ​តប​ Comment ជាដើម៕

 

អត្ថបទ៖ ថា ម៉ាលីដា