ផាន់ ផាត់ណា បណ្ដើរ​អ្នក​ដឹក​នាំ​សម្ដែង​នៅ​ថោន ចូល​ហាង​ Fast Food

តារា​សម្ដែង​ស្រី​វ័យ​ក្មេង​កញ្ញា ផាន់ ផាត់ណា ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បណ្ដើរ​អ្នក​ដឹកនាំ​សម្ដែង​នៅ​ផលិតកម្ម​ថោន​ចូល​ទៅ​ក្នុង​ហាង​ Fast Food ទំនើប​មួយ​កន្លែង។

 

ផាន់ ផាត់ណា បណ្ដើរ​អ្នក​ដឹក​នាំ​សម្ដែង​នៅ​ថោន ចូល​ហាង​ Fast Food

 

តាម​រយៈ​រូបភាព​ដែល​ប្រមាញ់​បាន​កាលពី​ល្ងាច​ម្សិលមិញ ​ឃើញ​ថា​តួឯក​ស្រី​ក្នុង​រឿង “អស្ចារ្យ​ណាស់​សំណព្វ​ចិត្ត​ខ្ញុំ” បាន​ធ្វើឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​តាម​ងាក​មើល​ស្ទើរ​គ្រប់​គ្នា ពេល​ឃើញ​កញ្ញា​បណ្ដើរ​បុរស​ម្នាក់​យ៉ាង​ជិត​ស្និទ្ធ ដើរ​តាម​ផ្លូវ​នៅ​លើ​មហាវិថី​ព្រះ​មុនីវង្ស ដែល​សម្បូរ​ទៅ​ដោយ​ហាង​ទំនើប​ៗ។

 

នៅ​លើ Facebook ផ្ទាល់​ខ្លួន​របស់ ផាត់ណា កន្លង​មក នាង​ធ្លាប់​បាន​បង្ហោះ​រូបភាព​ស្និទ្ធស្នាល​ជាមួយ​អ្នក​ដឹកនាំ​ប្រចាំ​ផលិតកម្ម​ថោន​រូប​នោះ​ដែរ តែ​សាមី​ខ្លួន​មិន​ទាន់​បញ្ជាក់​ពី​ទំនាក់ទំនង​​អ្នក​ទាំងពីរ​ឡើយ ថា​នោះ​ជា​ស្នេហា ឬ​គ្រាន់តែ​ជា​មិត្តភ័ក្ដិ​ធម្មតា៕

 

 

ផាន់ ផាត់ណា បណ្ដើរ​អ្នក​ដឹក​នាំ​សម្ដែង​នៅ​ថោន ចូល​ហាង​ Fast Food

 

 ផាន់ ផាត់ណា បណ្ដើរ​អ្នក​ដឹក​នាំ​សម្ដែង​នៅ​ថោន ចូល​ហាង​ Fast Food

 

ផាន់ ផាត់ណា បណ្ដើរ​អ្នក​ដឹក​នាំ​សម្ដែង​នៅ​ថោន ចូល​ហាង​ Fast Food

 

អត្ថបទ៖ទ្រី រ៉ាវី