ហង្ស ម៉ារីនី ​ប៊ិះ​ជួប​រឿង​ស៊យ​ធំ ចាញ់​បោក​ជន​ខិល​ខូច តាម​ទូរ​ស័ព្ទ

(ភ្នំពេញ)៖ កញ្ញា ហង្ស ម៉ារីនី ​ជាតារាសម្តែងស្រីច្រមុះស្រួច រាងតូចច្រឡឹងចង្កេះអង្ក្រង កាលពីថ្មីៗនេះ បានសរសេរ​ប​ង្ហោះ​នៅលើបណ្តាញ​ សង្គមហ្វេសប៊ុករបស់ខ្លួន ជុំវិញការប្រើល្បិចបោកប្រាស់ ពីសំណាក់ជនអនាមិកតាមទូរស័ព្ទ និងអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្ន ចំពោះជនខិ​លខូចទាំងនេះ ខណៈម្តាយរបស់នាងប៊ិះស៊យ ត្រូវចាញ់បោកពួកនេះ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រី កញ្ញា ហង្ស ម៉ារីនី បានសរសេរបញ្ជាក់ថា «សំបូរណាស់ហ្ន៎ សំបូរអ្នកតេមកបោកម៉ាក់ខ្ញុំម្ល៉េះ ២ថ្ងៃហើយ តេមកលេខប្តូររហូត រកនេះរកនោះ មា​ន​ការប្រយ៉ាប់បន្ទាន់ ខ្លះថាពួកម៉ាក់ប៉ាខ្ញុំចង់ខ្ចីលុយ ព្រោះមានធុរៈបន្ទាន់ តែពេលខ្ញុំសួរថា ប៉ាខ្ញុំឈ្មោះអី លេខទូរស័ព្ទប៉ាខ្ញុំលេខប៉ុន្មាន ឆ្លើយមួយខ្ញុំអត់រួច!»។

កញ្ញា ហង្ស ម៉ារីនី បានបន្ត​ថា «​ពេលខ្ញុំសួរដេញដោលយូរទៅ បែរជាប្រាប់ខ្ញុំវិញថា មិនបាច់ចេះចង់ដឹងអីទេរឿងចាស់ៗទេ យីចេះនិយាយមករួច ម៉ាក់ប៉ាខ្ញុំអត់ឲ្យខ្ញុំចេះដឹងម៉េច។ ស្ទីលបោកចឹងៗហួសសម័យហើយ លោកពូ​សូមអរគុណ សូមព្យាយាមម្តងទៀត ឬព្យាយាមជាតិក្រោយម្តងទៀតទៅពូ លើសហើយពូៗៗៗ។ សូមប្រុងប្រយ័ត្ន ចំពោះលេខទូរស័ព្ទ 087 79 12 58 ទាំងអស់គ្នាណា!»។

សូមបញ្ជាក់ថា ករណីឆបោកតាមទូរស័ព្ទនេះ មិនមែនទើបតែកើតមានលើម្តាយ របស់តារាស្រី​កញ្ញា ហង្ស ម៉ារីនី នោះឡើយ ពោលគឺជារឿយៗតែងតែ កើតមានជាបន្តបន្ទាប់ លើប្រជាពលរដ្ឋស្លូតត្រង់។ ពិសេសអ្នកដែលឆាប់ជឿស្លុង លើការនិយាយលួងលោម ពីសំណាក់ជនខិលខូចទាំងនេះ តាមរយៈការផ្ញើលុយឲ្យជាថ្នូរ នឹងអ្វីមួយ ឬក៏ប្រើល្បិចខ្ចីលុយជាដើម៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនិងតារាសិល្បៈរូបនេះ គួរឲ្យរំលឹកផងដែរថា ហង្ស ម៉ារីនី ត្រូវអ្នកលេង Facebook យកទៅប្រៀបជាមួយ តារាល្បីហ្វីលីពីន កាលពីខែមុននេះ តារាសម្តែងរូបស្អាត ដែលសកម្មនិងការងារ មនុស្សធម៌ កញ្ញា ហង្ស ម៉ារីនី ត្រូវបានអ្នកលេង Facebook យករូបរបស់នាង ទៅប្រៀបប្រដូចទៅ និងតារាល្បីឈ្មោះហ្វីលីពីន Marian Rivera ដោយមតិមួយចំនួន បានលើកឡើងថា តារាស្រីទាំងពីរដួងនេះ មើលយូរទៅៗ មានទម្រង់មុខ ស្រដៀងគ្នា ។

តារាសម្តែងច្រមុះស្រួចសាច់សរ កញ្ញា ហង្ស ម៉ារីនី កំពុងទទួលបានការគាំទ្រ ច្រើនគួរសម លើទីផ្សារសិល្បៈ ក្នុងចំណោម តារាស្រីរបស់ខ្មែរ ផ្សេងទៀត ។ ពេលនេះកំពុងតែ ធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ជាខ្លាំង ទៅលើរូបសម្រស់ ស្រស់ស្អាត របស់តារាស្រីទាំងពីរដួង បើទោះជាយើង មានជាតិសាសន៍ផ្សេងគ្នា ក៏ពិតមែន ប៉ុន្តែបើនិយាយពីរូបសម្រស់ ពួកនាងគឺ មានទម្រង់មុខ ច្រមុះស្រួច ប្រហាក់ប្រហែលជាមួយ តួឯកស្រីក្នុងរឿង «នាងមច្ឆា» គឺអ្នកនាង Marian Rivera ។ បន្ទាប់ពីអ្នកលេងបណ្តាញ ទំនាក់ទំនងសង្គមមួយនេះ បានធ្វើការប្រៀបធៀប គេសង្កេតឃើញ កញ្ញា ហង្ស ម៉ារីនី ក៏បានសរសេរសារ បែបលេងសើចថា «អរគុណសម្រាប់រូបភាព មួយនេះ… ដូចគ្នាមែនក៏អី បងប្អូន?? តែមិនអាចទេ» ។ ចង់ដឹងថា ទម្រង់មុខតារាទាំងពីរដួងនេះ មានភាពស្រដៀងគ្នា ខ្លាំងកម្រិតណា តោះទៅទស្សនា និងដាក់ពិន្ទុទាំងអស់គ្នា ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload