ចង់បញ្ឈប់ញើសក្លៀកដែរទេ? ​

អ្នកដែលមិនធ្លាប់មាន ឬលែងជួបបញ្ហាបែបនេះ គឺពិតជាមិន ចង់ខ្វាយខ្វល់អីទៀតទេ ប៉ុន្តែសម្រាប់អ្នកដែលកំពុងតែជួបវិញនោះប្រហែលជាមិនទាន់បានអានសេចក្តីផ្តើមចប់ផងមើលទៅ ហើយ ក៏តម្រង់ចក្ខុទៅរកចំណុចខ្លឹមតែម្តងក៏មិនដឹង។ បានហើយ! កុំឱ្យខាត ពេលយូរ ចាប់ផ្តើមមើលពីវិធីជួយសម្រួលដើម្បីបញ្ឈប់បញ្ហាញើស ដែលចេញមកមិនឈប់នៅក្រោមក្លៀកតែម្តងទៅ!

មូលដ្ឋានគ្រឹះនៃការព្យាបាល

១.ប្រើសាប៊ូកម្ចាត់មេរោគនៅពេលដែលអ្នកធ្វើការសម្អាត បរិវេណក្លៀក។ពេលខ្លះសារធាតុគីមីដែលមានក្នុងសាប៊ូធម្មតានិងគ្រឿងបន្ថែមភាពក្រអូបជា ដើម អាចជាកត្តាបង្កឱ្យកើតមានមេរោគ ដូច្នេះមិនចាំបាច់រកសាប៊ូដែលមានក្លិនក្រអូបទេតែត្រូវជាសាប៊ូដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់មេរោគ។ នៅមានចំណុចមួយទៀត ដែលអ្នកគួរតែជ្រាបនោះគឺ ការប្រើក្រណាត់ ឬអេប៉ុងដើម្បីដុសសម្អាត អាចធ្វើឱ្យសាច់ក្លៀករមាស់បាន ដូច្នេះយកល្អគួរតែប្រើដៃសម្អាតថ្នមៗ វិញប្រសើរជាង។

២.ចៀសវាងអាហារដែលជំរុញឱ្យមានការកើនឡើងនៃញើស ដូច ជា អាហារដែលមានជាតិស្ករខ្ពស់ អាហាររសជាតិហិរខ្លាំង ជាតិ កាហ្វេអីុន ហើយងាកមកទទួលទានអាហារដែលកាត់បន្ថយការ ចេញញើសដូចជា បន្លែ ផ្លែឈើ ធញ្ញជាតិ ប្រេងអូលីវ និង វីតាមីនBជាដើម។

៣.ត្រូវប្រាកដក្នុងចិត្តថា អ្នកពិតជាបានទទួលទានទឹកគ្រប់គ្រាន់ ជាប្រចាំ។ ការទទួលទានទឹកឱ្យបានច្រើនជាវិធីមួយដែលអ្នក អាចកាត់បន្ថយចំណង់នៃការទទួលទានកាហ្វេបានផងដែរ ម្យ៉ាង វាក៏ជួយបន្ថយការចេញញើស និងកម្ចាត់មេរោគផងដែរ។

៤.ទាំងអស់ខាងលើគឺជាចំណុចគ្រឹះដែលអ្នកត្រូវធ្វើ ហើយបន្ថែម ពីនេះលោកអ្នកក៏អាចសាកល្បងព្យាបាលតាមវិធីធម្មជាតិដូចជា ការប្រើក្រូចឆ្មារជាដើម។ ចំណែករឿងមួយទៀតគឺ ក្តីបារម្ភដែលកើត មានដោយសារតែញើសដ៏ច្រើនរហូតដល់កើតក្តីភ័យខ្លាចថានឹងបញ្ចេញ ចោលមិនអស់។ បើដូច្នេះហេតុអីមិនបញ្ចេញវាចោលឱ្យបានទៀងទាត់ នៅក្នុងពេលវេលាដ៏សមគួរបំផុត គឺពេលហាត់ប្រាណតែម្តងទៅ?

ប្រភព៖ lareine

  • ចង់បញ្ឈប់ញើសក្លៀកដែរទេ? ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:សុខភាព
Tags: