នគរបាលខណ្ឌសែនសុខ ចាប់ក្រុមចោរប្លន់មួយគ្រួរសារ

6 Videos


នៅល្ងាចថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៦ នេះ កម្លាំងនគរបាលខណ្ឌសែនសុខ បានបើកប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ម៉ូតូ និង រថយន្តរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម នៅរាជធានីភ្នំពេញមួយគ្រួសារតែម្តង។ លទ្ធផលកម្លាំងនគរបាលបានចាប់ខ្លួនកូនបុ្រស និង ស្រ្តីជាម្តាយ ហើយឪពុក និង ជាប្តីដែលជាមេក្លោងរៀបចំផែនការប្លន់នោះ បានរត់គេចខ្លួនបាត់ ។

P9

នគរបាលខណ្ឌសែនសុខ ចាប់ក្រុមចោរប្លន់មួយគ្រួរសារ

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខដែលដឹកនាំកម្លាំងចុះបង្ក្រាបក្រុមចោរប្លន់ទាំងនេះ បានឲ្យដឹងថា ប្រតិបត្តិការបានធ្វើឡើងនៅរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៦ នេះ ដោយធ្វើការឡោមព័ទ្ធផ្ទះសង់ថ្មី ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

នគរបាលខណ្ឌសែនសុខ ចាប់ក្រុមចោរប្លន់មួយគ្រួរសារ

មុនពេលឈានទៅដល់ការឡោមព័ទ្ធ និង ចាប់ខ្លួនក្រុមចោរប្លន់ទាំងនេះ គឺដោយសារតែពួកគេបានលួចម៉ូតូមួយគ្រឿងនៅតាមផ្លូវ ម៉ុង ឫទ្ធី ប៉ុន្តែស៊យម៉ូតូរបស់ជនរងគ្រោះចាប់ប្រព័ន្ធ GPS ទើបកម្លាំងនគរបាលតាមទៅបង្ក្រាបជាក់ស្តែងតែម្តង ។

នគរបាលខណ្ឌសែនសុខ ចាប់ក្រុមចោរប្លន់មួយគ្រួរសារ

ក្រោយចូលឆែកឆេរនៅក្នុងផ្ទះ ក្រោមការសម្របសម្រួលពីតំណាងអយ្យការនោះ កម្លាំងនគរបាលបានរកឃើញ និង ដកហូតរថយន្តមួយគ្រឿង និង ម៉ូតូ ៣ គ្រឿងទៀត ៕

                                                                                                សុថាត់

នគរបាលខណ្ឌសែនសុខ ចាប់ក្រុមចោរប្លន់មួយគ្រួរសារ