បទសម្ភាសន៍​អំពី​ការ​បើក​សារមន្ទីរ​នៅ​អាមេរិក​បង្ហាញ​អំពី​បញ្ហា​ដែល​ពលរដ្ឋ​ខ្មែរ​ធ្លាប់​ឆ្លង​កាត់

អង្គការ​សភា​ខ្មែរ​អន្តរជាតិ​ក្នុង​រដ្ឋ​មីនីសូតា (Minnesota) សហរដ្ឋ​អាមេរិក នឹង​បើក​សារមន្ទីរ​មរតក​ខ្មែរ ដែល​បង្ហាញ​ពី​ការ​តស៊ូ​របស់​វីរបុរស​ខ្មែរ​ក្នុង​សម័យ​សង្គ្រាម​រវាង​សហរដ្ឋ​អាមេរិក ជាមួយ​វៀតណាម របប​វាល​ពិឃាដ​ខ្មែរ​ក្រហម និង​ប្រវត្តិ​នៃ​ការ​រីក​ចម្រើន​របស់​ខ្មែរ​កាល​ពី​សម័យ​បុរាណ។

គោល​បំណង​នៃ​ការ​បង្កើត​សារមន្ទីរ​នេះ គឺ​ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ និង​អន្តរជាតិ​ទាំងឡាយ​បាន​ដឹង​អំពី​បញ្ហា​ដ៏​ល្វីង​ជូរ​ចត់​របស់​ខ្មែរ​ដែល​ធ្លាប់​ឆ្លង​កាត់។

សូម​ស្តាប់​បទសម្ភាសន៍​របស់​លោក តាំង សារ៉ាដា ជាមួយ​លោក សេក កុសល ដែល​ជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​សារមន្ទីរ​មរតក​ខ្មែរ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។