ស្ដាប់​ស្នាដៃ​​ថ្មី​ “ខ្ញុំ​ស្រលាញ់​កម្ពុជា” ពី​ជនជាតិ​បារាំង Jeremie KC​ (វីដេអូ)

ចង់ដឹងអត្ថន័យ និង ការច្រៀងរបស់លោក Jeremie KC ពីរោះយ៉ាងណាតោះទស្សនាវីដេអូខាងក្រោម៖

ស្នាដៃនិពន្ធបទចម្រៀងថ្មីរបស់លោក  Jeremie KC ចំណងជើងថា “ខ្ញុំស្រលាញ់កម្ពុជា” ដែលកាលពីពេលថ្មីៗនេះ លោកបានឡើងច្រៀងក្នុងស្ថានីយ៍ទូរទស្សន៍ CNC ធ្វើឲ្យមានការចាប់អារម្មណ៍ជាច្រើន។

ជាមួយគ្នានេះ ឃ្លានៅក្នុងបទចម្រៀងភាគច្រើនបង្ហាញពីទឹកចិត្តស្រលាញ់ និងការរស់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានឃ្លាមួយថា៖ “ខ្ញុំសប្បាយមែនដែលបានរស់លើទឹកដីខ្មែរ…ស្រលាញ់ខ្មែរមិនដែលប្រែប្រួលឡើយ…ខ្ញុំអរគុណអ្នកទាំងអស់គ្នាដែលទទួលខ្ញុំមកដល់កម្ពុជា…”។

កន្លងមកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ជនជាតិបរទេសរូបនេះតែងផុស វីដេអូCover បទចម្រៀងរបស់តារាខ្មែរជាច្រើន ក្នុងនោះមានការសរសើរជាច្រើនពីបងប្អូនប្រិយមិត្តតាមរយៈការតប Comment ជាដើម៕

ប្រភព៖ sabay

  • ស្ដាប់​ស្នាដៃ​​ថ្មី​ “ខ្ញុំ​ស្រលាញ់​កម្ពុជា” ពី​ជនជាតិ​បារាំង Jeremie KC​ (វីដេអូ)已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:វីដេអូ
Tags: