ខឹងខ្លួនឯងឈឺច្រើនពេក សមាជិកក្រុមប្រឹក្សាស្រុកកែវសីមា ខេត្តមណ្ឌលគីរី​ម្នាក់ បាញ់សម្លាប់ខ្លួនឯង នៅលើភ្នំសំពៅ

(បាត់ដំបង)៖ លោក ម៉ី ឆេងលី នាយប៉ុស្តិ៍ភ្នំសំពៅ បានប្រាប់ភ្នាក់ងារ Fresh News ថា នៅ៩៖៣០នាទី ព្រឹកថ្ងៃទី២៣​ ខែមិថុនានេះ ជនរងគ្រោះឈ្មោះ ឆាន់ ចាំង ភេទប្រុស អាយុ៤៣ឆ្នាំនៅលីវ ជាសមាជិកក្រុមប្រឹក្សាស្រុកកែវសីមា ខេ្តមណ្ឌលគីរី មានទីលំនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅចំនុចលើភ្នំសំពៅ ផ្លូវចូលអាស្រមគីរីរម្យ ក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយសន្និដ្ឋានជាជំហ៊ានដំបូងថា ជាការបាញ់សម្លាប់ខ្លួនឯង ដោយកាំភ្លើង AK។

នាយប៉ុស្តិ៍ភ្នំសំពៅ បានឲ្យដឹងថា តាមប្រភព​ពី​អ្នក​ជិតខាង ​នៅយប់ថ្ងៃទី២២ ម៉ោងប្រហែល៩៖០០នាទី ពួកគាត់បានឮស្នូរគ្រាប់កាំភ្លើង ចេញពីលើភ្នំ ទើបព្រឹកឡើងនាំគ្នាដើររក ក៏ប្រទះឃើញតែម្តង។​

ក្រោមការពិនិត្យ និងការសន្និដ្ឋានបឋម របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបានបាញ់ខ្លួនឯង ចំនួន៤គ្រាប់ ត្រូវត្រង់ដើមទ្រូង ហើយនៅជាប់នឹងខ្លួន សមត្ថកិច្ចរកឃើញកាំភ្លើង AK មួយដើម គ្រាប់ក្នុងបង់ចំនួន២៦គ្រាប់ និងរកឃើញសំបកគ្រាប់ចំនួនពីរ និងកូនលិខិតតូចមួយមានខ្លឹមសារថា «សុំទោសបងប្រុស បងស្រីនិងប្អូនស្រី ប្អូនសូមលាអ្នកទាំងអស់គ្នាហើយ សុំជាតិក្រោយ កុំឲ្យខ្ញុំឈឺច្រើនដូចជាតិនេះទៀត។ ចំពោះសពខ្ញុំធ្វើបុណ្យ នៅក្នុងវត្តបានហើយ មិនចាំបាច់យកទៅផ្ទះទេ»។

សមត្ថកិច្ចបន្តរថា សពដែលប្រជាពលរដ្ឋប្រទះឃើញនេះ មានឈ្មោះ ឆាន់ ចាំង ភេទប្រុស អាយុ៤៣ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាស្រុកកែវសីមា ខេត្តមណ្ឌលគីរី និងរថយន្ត១គ្រឿងផងដែរ ជនរងគ្រោះបានជិះមកថតទុកចោល លើខ្នងភ្នំមុខច្រកចូលផ្លូវអាស្រមគូរីរម្យ ភ្នំសំពៅ។ រថយន្តម៉ាក Camry ស្វិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២-០៩២៨។

បច្ចុប្បន្ន​សពជនរងគ្រោះ​ ក្រោយ​ពី​សមត្ថកិច្ច​បាន​ធ្វើ​កោសល្យ​វិច្ឆ័យរួច​រាល់ ក៍បានប្រគល់ទៅឲ្យ​សាច់ញាតិ ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  ករណីប្តីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនបណ្តាលឲ្យស្លាប់ទាំង២នាក់ នៅក្នងបន្ទប់ទឹកនោះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា អាចផ្តើមចេញពីរឿងប្រច័ណ្ឌ ដោយបន្សល់ទុកកូន២នាក់ ឲ្យនៅកំព្រា។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនេះ បានកើតឡើងកាលពី​ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចភូមិព្រៃបឹង សង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះ ប្រាក់ សុភក្ត្រា អាយុ៣៤ឆ្នាំ មុខរបរបើក Wing យីហោប្រជាប្រិយ៌រីឯប្តីវិញមានឈ្មោះ លី អៀងសៅ អាយុ៥០ឆ្នាំមុខរបរមន្ត្រីរដ្ឋបាលព្រៃឈើ។

បើតាមមន្រ្តីអាវុធហត្ថដដែលនេះ សម្រាប់មូលហេតុពិតប្រាកដនោះ នៅមិនទាន់ដឹងនៅឡើយទេ ពីព្រោះនៅក្នងផ្ទះមានតែកូន២នាក់ និងឈ្នួលម្នាក់ តែតាមការសន្និដ្ឋាន គឺអាចផ្តើមចេញពីរឿងប្រច័ណ្ឌ។

សម្រាប់សពជនរងគ្រោះទាំង២នាក់ ត្រូវបានកម្លាំងនគរបាល ធ្វើកោសល្យវិច័យ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា មុនពេលកើតហេតុ ប្តីប្រពន្ធទាំង២នាក់ឈ្លោះគ្នា ហើយដេញកូនអោយចេញក្រៅផ្ទះ រួចក៏ឮផ្ទុះ២គ្រាប់ ពេលនោះកម្លាំងល្បាតរបស់លោកនៅក្បែរ បានទៅជួយអន្តរាគមន៍ ហើយបុកទម្លុះទ្វារ ស្រាប់តែឃើញពួកគេ ស្លាប់ទាំង២នាក់តែម្តងទៅ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខឹងខ្លួនឯងឈឺច្រើនពេក សមាជិកក្រុមប្រឹក្សាស្រុកកែវសីមា ខេត្តមណ្ឌលគីរី​ម្នាក់ បាញ់សម្លាប់ខ្លួនឯង នៅលើភ្នំសំពៅ

ខឹងខ្លួនឯងឈឺច្រើនពេក សមាជិកក្រុមប្រឹក្សាស្រុកកែវសីមា ខេត្តមណ្ឌលគីរី​ម្នាក់ បាញ់សម្លាប់ខ្លួនឯង នៅលើភ្នំសំពៅ

ខឹងខ្លួនឯងឈឺច្រើនពេក សមាជិកក្រុមប្រឹក្សាស្រុកកែវសីមា ខេត្តមណ្ឌលគីរី​ម្នាក់ បាញ់សម្លាប់ខ្លួនឯង នៅលើភ្នំសំពៅ

ខឹងខ្លួនឯងឈឺច្រើនពេក សមាជិកក្រុមប្រឹក្សាស្រុកកែវសីមា ខេត្តមណ្ឌលគីរី​ម្នាក់ បាញ់សម្លាប់ខ្លួនឯង នៅលើភ្នំសំពៅ