តើ​ឥណ្ឌា​ផលិត​ភាពយន្ត​បាន​ប៉ុន្មាន​រឿង​​ក្នុង​១​ឆ្នាំ​ដើម្បី​នាំ​ទៅ​កាន់​ពិភព​លោក និង​កម្ពុជា?

លោក ណាវិន ស្រីវ៉ាស្ដាវ៉ា ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ឥណ្ឌា​ផលិត​ភាពយន្ត​បាន​ជា​មធ្យម​ចំនួន ១ ៦០០​រឿង​ក្នុង​១ឆ្នាំៗ​សម្រាប់​នាំ​ទៅ​កាន់​ទីផ្សារ​លើ​ពិភព​លោក រួម​ទាំង​កម្ពុជា​ផង​ដែរ។

 

តើ​ឥណ្ឌា​ផលិត​ភាពយន្ត​បាន​ប៉ុន្មាន​រឿង​​ក្នុង​១​ឆ្នាំ​ដើម្បី​នាំ​ទៅ​កាន់​ពិភព​លោក និង​កម្ពុជា?លោក ណាវិន ស្រីវ៉ាស្ដាវ៉ា ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា

 

មន្ត្រី​ទូត​រូប​នេះ​បាន​បន្ថែម​ថា ភាពយន្ត​ទាំង​អស់​ត្រូវ​បាន​ផលិត​ចេញ​ជា ២០ ភាសា​ផ្សេង​គ្នា ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ទីផ្សារ​គោលដៅ។ ដោយ​ឡែក បូលីវូដ គឺ​ជា​មជ្ឈមណ្ឌល​ចម្បង​មួយ​សម្រាប់​ការ​ផលិត​ភាពយន្ត​ឥណ្ឌា​ជា​ភាសា​ហិណ្ឌូ​នៅ​ក្នុង​ទីក្រុង​មុំបៃ​ប្រទេស​ឥណ្ឌា។

 

“ប្រសិន​បើ​យើង​និយាយ​ពី​បូលីវូដ យើង​នឹក​ឃើញ​ដល់​ស្ទូឌីយោ​ភាពយន្ត​ដ៏​ធំ​ស្កឹមស្កៃ និង​ឈុត​ឆាក​ក្បាច់​រាំ​ដ៏​ស្រស់​ស្អាត ព្រម​ទាំង​ចម្រៀង​ពីរោះ​រណ្ដំ”។ ណាវិន ស្រីវ៉ាស្ដាវ៉ា ថ្លែង។

 

លោក​បន្ត​ថា ទោះ​បី​ជា​កម្ពុជា​ជា​ចំណែក​មួយ​នៃ​ទីផ្សារ​ប៉ុន្តែ​នៅ​មាន​ទំហំ​តូច​នៅ​ឡើយ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ជិត​ខាង​ដូច​ជា​ប្រទេស​ថៃ​ជា​ដើម។ លោក​បន្ត​ថា៖”និយាយ​មែន​ទែន​ទៅ! គ្រាន់​តែ​ប្រទេស​របស់​ខ្ញុំ​ចាក់​បញ្ចាំង​ភ្លាម ថៃ​ក៏​មាន​រឿង​ទាំង​នោះ​ចាក់​ដំណាល​គ្នា​ដែរ ឃើញ​ថា​លឿន​មែនទែន”។

 

តើ​ឥណ្ឌា​ផលិត​ភាពយន្ត​បាន​ប៉ុន្មាន​រឿង​​ក្នុង​១​ឆ្នាំ​ដើម្បី​នាំ​ទៅ​កាន់​ពិភព​លោក និង​កម្ពុជា?

 

ទោះ​បី​ជា​យ៉ាង​ណា លោក​គ្រោង​នឹង​សហការ​ជាមួយ​រោង​ភាពយន្ត​ទាំង​អស់ ដើម្បី​នាំ​យក​ភាពយន្ត​ពី​ប្រទេស​របស់​ខ្លួន​មក​ចាក់​បញ្ចាំង​នៅ​ប្រទេស​កម្ពុជា​ឱ្យ​បាន​កាន់​តែ​ច្រើន។ ឯកអគ្គរដ្ឋទូត​ដដែល​អះអាង​ថា ប្រសិន​បើ​ស្ថានទូត​មាន​លទ្ធភាព ពួក​គេ​នឹង​ដឹក​នាំ​អ្នក​ជំនាញ​ភាពយន្ត​ពី​ឥណ្ឌា​មក​ចែក​រំលែក​បទ​ពិសោធន៍​ដល់​ផលិតករ​ភាពយន្ត​កម្ពុជា​ផង​ដែរ៕

 

អត្ថបទ៖ សំ ជំនាញ

  • តើ​ឥណ្ឌា​ផលិត​ភាពយន្ត​បាន​ប៉ុន្មាន​រឿង​​ក្នុង​១​ឆ្នាំ​ដើម្បី​នាំ​ទៅ​កាន់​ពិភព​លោក និង​កម្ពុជា?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:សិល្បៈ