នី រតនា បានជាន់​ដែនកោះ​រុង ជាលើកដំបូងក្នុង​ជីវិត​

ភ្នំពេញ៖ ម្ចាស់​ពានរង្វាន់​ Cambodian Idol រដូវកាលទី​១ លោក នី រតនា បាន​ជាន់ទឹកដី​ដែនកោះរុង ជាលើកដំបូង ក្នុងឆាកជីវិត មិនធ្លាប់មាន ។ ​នី រតនា បានឲ្យដឹងថា ធ្លា​ប់​តែ​ឃើញតា​ម​ទូ​រ​ទ​ស្ស​​ន៍​ តា​​ម​ប្រ​ព័​ន្ធ ​i​​n​t​e​r​n​e​t​ ​នឹ​ង​តា​ម​ប​ណ្ដា​ញ​ស​ង្គ​ម​ Fa​c​e​b​o​o​k ​​តែ​ឥ​លូ​វ​នេះ​ខ្ញុំ​បា​ទ​ ​បា​ន​ម​ក​ដ​ល់​ទី​នេះ​ហើយគឺ​ ​កោះ​រុ​ង​។​

តារាម្រៀងសំឡេងផ្អែម​រូបនេះ បានបន្តថា ឃើ​ញថា​ស្រ​ស់​​ស្អា​ត​ខ្លាំ​ង​ណា​ស់​ ​ខ្ញុំ​ចូ​ល​ចិ​ត្ត​ទី​នេះ​ព្រោះ​ថា​ អា​កា​ស​ធា​តុ​នៅ​ ទី​នេះ​ល្អ​មែ​ន​ទែ​ន​ ​ឆ្នេ​រ​ ​ក៏​ស្អា​ត​​ ​ខ្សា​ច់​ ​ក៏​ ​ស​ ​!​ ​នៅ​ទី​នេះ​វា​អា​ច​ធ្វើអោ​យ​ យើង​បំ​បា​ត់​អ​ស់​​ទុ​ក្ខក​ង្វ​ល់​ ​ប​​ន្ស​ល់​តែ​ស្នា​ម​ញ​ញឹ​ម​ ​និ​យា​យ​ឲ្យចំ​គឺ​ថា​​ស​ប្បា​យ​តែ​ម្ដ​ង​ បើសិ​ន​ជា​ប​​ង​ប្អូ​ន​ទាំ​ង​អ​ស់​គ្នា ​បា​ន​ម​កដល់​​ទី​នេះ​ ​ខ្ញុំ​ជឿ​ជា​ក់​ថា​ ​ប​ង​ប្អូ​ន​នឹ​ង​ស​ប្បា​យ​ចិ​ត្ត​ ​ដូ​ច​រូ​ប​ខ្ញុំ​ដែ​រ​ ​!​ ​អ​រ​គុ​ណ​ ​!​ ​​កុំ​ភ្លេ​ច​ណា​ប​ង​ប្អូ​ន​ ​កោះ​រុ​ង​ ​គឺ​ស​ប្បា​យ​ណា​ស់​ ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ពាក់ព័ន្ធជាមួយតារាចម្រៀង នី រតនា គួររំលឹកព័ត៌មានកាលពីលើកមុនផងដែរថា ម្ចាស់ជ័យលាភីប្រលងចម្រៀងកម្មវិធី Cambodian Idol រដូវកាលទី១ លោក នី រតនា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ ត្រូវបានអ្នកគាំទ្រ ធ្វើឲ្យភ្ញាក់ផ្អើល ដោយសារពួកគេ (Fan) បាននាំគ្នាបង្កើតកម្មវិធីខួបកំណើតយ៉ាងកក់ក្តៅជុំគ្នា ដើម្បីអបអរ និងជូនពរ ដល់តារាចម្រៀងក្នុងដួងចិត្តរបស់ខ្លួន។

ក្នុងនោះផងដែរ តារាចម្រៀង នី រតនា មានការត្រេកអរ និងរំភើបយ៉ាងខ្លាំង ដោយរូបលោក បានសរសេរសារ បង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «ខ្ញុំបាទ នី រតនា សូមអរគុណដល់ Family Rathana និង Fan ទាំងអស់គ្នា ដែលតែងតែគាំទ្ររូបខ្ញុំបាទរហូតមក។ ខ្ញុំបាទពិតជាអរគុណខ្លាំងមែន សម្រាប់ថ្ងៃនេះ ដែលអ្នកទាំងអស់គ្នា បានធ្វើខួបកំណើតដល់រូបខ្ញុំបាទ! ថ្ងៃនេះគឺជាថ្ងៃមួយនៃថ្ងៃកំណើតរបស់ខ្ញុំ! ខ្ញុំបាទសូមជូនពរបងប្អូនទាំងអស់គ្នា ក៏ដូចជាFanទាំងអស់ដែលតែងតែផ្ដល់កំលាំងចិត្តដល់ខ្ញុំរហូតមក សូមជួបប្រទះតែសេចក្ដីសុខ សុខភាពល្អ សំណាងល្អ នឹងរកស៊ីទទួលទានមានបានទាំងអស់គ្នាណា! នៅក្នុងឱកាសឆ្នាំថ្មីនេះ ប្រកបការងារអ្វី សូមអោយបានសំរេចផងដែរ.. អរគុណ»៕ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload