ឌីជេ Soda កំពុងតែល្បីខ្លាំង ដោយសារ តែមុខ Cute និងរាងស្អាតពេក!

កូរ៉េខាងត្បូង៖ ប្រហែលជាប្រិយមិត្តធ្លាប់បានស្គាល់ ឌីជេស្រីម្នាក់នេះរួចមកហើយ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង គឺឌីជេ Soda  ហើយនាពេលបច្ចុប្បន្ននេះ នាងក៏បានជាប់ឈ្មោះ ជាឌីជេ ដែលមានមុខ និងរូបរាងស្អាតបំផុតផងដែរ។

ចំពោះឌីជេមុខ Cute រូបនេះ តែងតែបានទៅសម្តែងតាមបណ្តាក្លឹបធំៗ នៅលើពិភពលោក ដែលធ្វើឲ្យអ្នកគាំទ្រ ស្រែកហ៊ោរយ៉ាងខ្លាំង ពេលឃើញទេពកោសល្យមិនគួរឲ្យជឿរបស់នាង។  

មិនត្រឹមតែ នាងSoda ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ លើការសម្តែង និងស្នាដៃRemix ចម្រៀងប៉ុណ្ណោះទេ តែក៏មានមនុស្សជាច្រើន បានជក់ចិត្តលើរូបសម្រស់របស់នាងផងដែរ ដែលមានអ្នកខ្លះបានអះអាងថា សម្រស់របស់នាង អាចលើសនឹងតារាដទៃទៀតផង។ ហើយរូបនាង ក៏បានក្លាយទៅជាតារាលំដាប់កំពូល ដែលផុសឡើងពីឧស្សាហកម្មតន្រ្តីកូរ៉េខាងត្បូងផងដែរ៕

តោះមើលសម្រស់របស់នាងទាំងអស់គ្នា៖ 

ប្រភព ៖
Koreaboo

គួររំលឹកផងដែរថា សម្រាប់ឌីជេរូបស្អាតនេះដែរ ក៏ធ្លាប់មានលេចធ្លាយរូបថតកាលពីមុនរបស់នាង កាលនៅជាសិស្សសាលា។

ឌីជេ ដ៏សែនស្អាត នាង Soda បានទទួលការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកគាំទ្រ ដែល ចូលចិត្ត កំសាន្តពេលរាត្រី និងអ្នកគាំទ្រ នៅលើបណ្តាញ អ៊ីនធើណេត នានា។

ចំពោះ ឌីជេរូបស្រស់ម្នាក់នេះ ត្រូវបានល្បីល្បាញ ទាំងរូបថត និងវីដេអូ ពេលនាងរាំ ដែលគ្រប់គ្នា តែងសរសើរនាងថា ស្រស់ស្អាត និងគួរឲ្យ ស្រឡាញ់។ ប៉ុន្តែកាលពីថ្មីៗនេះ មានអ្នក និយមលេង អ៊ីនធើណេត មួយចំនួន បានរំលេច នូវរូបថតរបស់ ឌីជេ Soda ដែលពួកគេ បានអះអាងថា គឺជា រូបនាង នៅពេលនាង នៅជាសិស្ស។ ហើយរូបថតនោះ ត្រូវចែកចាយ ជាបន្តបន្ទាប់ រហូតបាន ក្លាយ ជាពាក្យ ចចាមអារ៉ាម ពីរឿងកែសម្ផស្សរបស់នាង។

យ៉ាងណាមិញ ក៏មានអ្នកគាំទ្រ មួយចំនួន នៅតែលោតកញ្រ្ចោល ការពារនាង ហើយក៏មានអ្នកខ្លះ នៅតែឈរ លើការអះអាង របស់ពួកគេ ថានាង បានធ្វើការកែសម្ផស្ស ផងដែរ៕ 

យ៉ាងណាមិញ ស្ទាយរាំរបស់ឌីជេSoda ដែលធ្លាប់តែឃើញ តាមបណ្តាក្លឹប ក៏បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ផងដែរ។

នាពេលថ្មីៗនេះ សឹងតែ គ្រប់ក្លឹប នៅក្នុងប្រទេសកូរ៉េ សុទ្ធសឹង តែនិយាយ និងស្គាល់ពី ឌីជេ សូដា (DJ Soda) ក៏ព្រោះតែនាង មានមុខមាត់ ដ៏គួរឲ្យ ស្រឡាញ់ បូករួមនិង កាយវិការ រាំរបស់នាង។

ឌីជេ សូដា ដែលមានឈ្មោះពិត Sohee Hwang បានក្លាយជា មនុស្ស ដែលមាន ប្រជាប្រិយភាព នៅលើឆាក អន្ដរជាតិ ដោយសារតែ ស្ទាយរាំ ពិសេស របស់នាង ដែលមាន ដូចខាងក្រោម៖

1. ដាក់ដៃរួមគ្នា ពីមុខ នាង ខណៈដែលនាង កំពុងតែរាំតិចៗ និងបែរ ចំហៀងខ្លួន

2. ដាក់ដៃ ទាំងពីរ ទៅផ្នែកខាងក្រោម (គ្រវី) នៅពេលដែលនាងរាំ

3. នាងនិយមប្រើដៃម្ខាងៗ បោះទៅស្មា និងលោត ក្នុងពេលតែមួយ

4. ទះដៃ និង គ្រវីត្រគាក

ចង់ដឹងថា យ៉ាងណា សូមទស្សនាវីដេអូ ដែលអ្នកគាំទ្រនាង បានថតទុក៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload