កុល ដាវី ងាកមកចាប់ផ្តើម បង្ហាញ ភាពសិចស៊ីជាថ្មី ប្រជែងជាមួយ ដេននីក្វាន់

ភ្នំពេញៈ អតីតតារាសិចស៊ី ដែលជារឿយៗ តែងតែបង្ហាញដើមទ្រូង កញ្ញា កុល ដាវី បានផ្អាកការបញ្ចេញ ភាពសិចស៊ីទាំងស្រុង ក្រោយពីនាងបាន បង្កាត់ភ្លើងស្នេហ៍ជាមួយ លោក សុខ រក្សា ប៉ុន្តែនៅពេលថ្មីៗនេះ នាងបែរជាងាកមក បង្ហាញភាពសិចស៊ី ស្លៀកពាក់បញ្ចេញ សាច់ដើមទ្រូងឡើងវិញ ។

មួយរយៈក្រោយនេះ តារាសម្តែង កញ្ញា ដេននី ក្វាន់ បានក្លាយជាតារាស្រីដែល មានភាពសិចស៊ីខ្លាំងជាងគេ ក្នុងចំណោម តារាស្របាលគ្នា ហើយមិនតែប៉ុណ្ណោះ នាងក៏កំពុងតែក្លាយជា តារាសិចស៊ី ដែលទទួលបាន ការចាប់អារម្មណ៍ខ្លាំង ពីទស្សនិក ផងដែរ។

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ គឺនៅពេលថ្មីៗនេះ តារាសម្តែងស្រី កញ្ញា កុល ដាវី បានងាកមក ចាប់អារម្មណ៍ បង្ហាញភាពសិចស៊ីជាថ្មី។

ចង់ដឹងថាតារាស្រីរូបនេះ បង្ហាញភាពសិចស៊ី មានភាពស្រស់ស្អាតយ៉ាងណា សូមទៅទស្សនាទាំងអស់គ្នា៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានពាក់ព័ន្ធ កាលពីអំឡុងខែកុម្ភៈ ២០១៦ ផងដែរថា កញ្ញា កុល ដាវី បន្ទាប់ពីបានសម្ងំ បង្កាត់ភ្លើងស្នេហា ជាមួយលោក សុខ រក្សា មកទស្សនិកជនមិនដែល បានឃើញតារាស្រីរូបនេះ បង្ហាញភាពសិចស៊ី និងសិ្នទ្ធស្នាល ជាមួយបុរសណាម្នាក់ ក្រៅពីគូស្នេហ៍របស់នាងឡើយ ។ ទើបតែពេលនេះ ស្រាប់តែនាងបង្ហាញខ្លួន ចូលរួមសម្តែង ក្នុងឈុតខារ៉ាអូខេថ្មីមួយ ដែលឈុតឆាក សម្តែងក្នុងបទនេះ មានទាំងភាពសិចស៊ីរបស់នាង រួមទាំងឈុតរោលរាល រវាងនាងនិង តារាសម្តែងបុរស នៅក្នុងបទនោះថែមទៀតផង ។

តាមរយៈបទចម្រៀងមួយបទ មានចំណងជើងថា « សង្សាខ្ញុំចរិកបាន និងសង្សាឯងចរិកបាន » ដែលច្រៀងរួមគ្នា រវាងតារាចម្រៀងចំណូលថ្មី លោក សុគន្ធ ដេវីដ និងលោក ចេន នៅក្នុងផលិតកម្ម នេត្រា បានបង្ហាញ ការសម្តែង កាយវិការខារ៉ាអូខេ ដែលមានតារាសម្តែងស្រី នាង កុល ដាវី ចូលរួមសម្តែងនៅក្នុងបទចម្រៀងនេះ ដោយឈុតឆាក ក្នុងបទចម្រៀងនេះនីមួយៗ បានសរបញ្ជាក់ឲ្យឃើញ ពីភាពសិចស៊ី ការរាយមុនស្នេហ៍ ពីបុរសម្នាក់ ទៅបុរសម្នាក់ និងមានឈុតឆាករោលរាល មួយចំនួនថែមទៀតផង ។

កុំឲ្យខាតពេលយូរ តោះទៅទស្សនាបទចម្រៀង « សង្សាខ្ញុំចរិកបាន និងសង្សាឯងចរិកបាន » ទាំងអស់គ្នា ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload