កន្លែង​កង្វក់​មួយ​ចំនួន​​នៅ​កន្លែង​ធ្វើ​ការ​អ្នក ក៏​អាច​ចម្លង​មេរោគ​ផង​ដែរ

ដើម្បីបញ្ចៀសពីការឆ្លងមេរោគនានា នៅកន្លែងធ្វើការ ដោយមើលមិនឃើញ អ្នកត្រូវតែដឹងឲ្យបានច្បាស់ថា តើកន្លែងណាខ្លះអាចបង្កមេរោគដល់អ្នក។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖

១) កន្លែងលាងដៃ៖ កន្លែងលាងដៃនេះហើយ ត្រូវបានដឹងថា ជាប្រភពដែលមានមេរោគច្រើនជាងគេបំផុត។ ហើយកន្លែងនេះគឺជាប្រភពនៃការចម្លងមេរោគដ៏សម្ងាត់ទៅអ្នក ប្រសិនបើអ្នកមិនមានការចាប់អារម្មណ៍ឲ្យបានខ្លាំងពីវាទេនោះ។

២) ម៉ាស៊ីនថតចម្លង៖ ស្នាមម្រាមដៃជាច្រើន ត្រូវបានចុចលើប៊ូតុងនៃម៉ាស៊ីនថតចម្លងនោះ ជារៀងរាល់ថ្ងៃ ហេតុនេះហើយមេរោគក៏បានប្រមូលផ្ដុំនៅទីនោះផងដែរ។ ហើយបើអ្នកចង់បង្ការការឆ្លងមេរោគពីកន្លែងនោះ អ្នកត្រូវប្រើប្រាស់ក្រដាស អនាម័យ ដើម្បីជូតសម្អាតប៊ូតុងនោះជាមុនសិនមុននឹងប្រើប្រាស់វា។

៣) តុ៖ អ្នកប្រហែលជាមិនចាប់អារម្មណ៍ថាតុរបស់អ្នកបណ្ដុំទៅដោយមេរោគនោះទេ។ តែតុនេះផងដែរ ជាកន្លែងដែលសំបូរទៅដោយមេរោគនិងបាក់តេរីច្រើនជាងក្នុងបន្ទប់ទឹកទៀតផង។

៤) កៅអី៖ អ្នកប្រហែលជាមិនដឹងទេថា ផ្នែកខាងក្រោយនៃកៅអីដែលអ្នកផ្អែកវារាល់ថ្ងៃ គឺសំបូរទៅដោយបណ្ដុំបាក់តេរីជាច្រើនរាប់មិនអស់។

៥) ក្ដារវាយអក្សរលើកុំព្យូទ័រអ្នក៖ អ្នកក៏អាចឆ្លងមេរោគនានាតាមរយៈការប្រើប្រាស់ ក្ដារវាយអក្សរលើកុំព្យូទ័រនេះផងដែរ។ ដូចនេះប្រសិនបើអ្នកប្រើប្រាស់វារួចរាល់ហើយ អ្នកគួរលាងសម្អាតដៃឲ្យបានស្អាតល្អ ព្រោះ កង្វះអនាម័យនឹងធ្វើឲ្យអ្នកកើតជំងឺផ្សេងៗ ជាពិសេសជំងឺផ្ដាសាយ៕

ប្រភព៖ bizkhmer

  • កន្លែង​កង្វក់​មួយ​ចំនួន​​នៅ​កន្លែង​ធ្វើ​ការ​អ្នក ក៏​អាច​ចម្លង​មេរោគ​ផង​ដែរ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:សុខភាព
Tags: