ឈីលី ជួបអាហ្សង់ទីនវគ្គផ្តាច់ព្រ័ត្រ Copa America 2016

ឈីលី នឹងឡើងការពារជើងឯករបស់ខ្លួនជាមួយជើងខ្លាំង អាហ្សង់ទីននៅថ្ងៃអាទិត្យនេះ ក្នុងវគ្គផ្តាច់ព្រ័ត្រពានប្រចាំទ្វីបអាមេរិក Copa America បន្ទាប់ពីបានផ្តួល កូឡុំប៊ី ២-០ ក្នុងការប្រកួតដែលត្រូវបានពន្យារពេលអស់ជាងពីរម៉ោង ដោយសារព្យុះភ្ញៀវខ្លាំង។

Chile

ឈីលី ស៊ុតបញ្ចូលទីនាំមុខមុនពីរគ្រាប់ មុនពេលសម្រាក ប៉ុន្តែចូលដល់តង់ទីពីរ ត្រូវបានឲ្យផ្អាកការប្រកួតពាក់កណ្តាលទី ខណៈមានព្យុះភ្ញៀវខ្លាំងនៅតំបន់ Soldier Field, Chicago។

កីឡាករ Charles Aranguiz ស៊ុតបាល់ Rebound ពីការស៊ុតបញ្ចូលទីរបស់កីឡាករ Arsenal គឺកីឡាករ David Ospina ជួយឲ្យឈីលីនាំមុខមុន និងក្រោយមកកីឡាករ Jose Pedro Fuenzalida បន្ថែមមួយគ្រាប់ទៀត ក្នុងពេល ៤នាទីបន្ទាប់មក។
កូឡុំប៊ី នឹងត្រូវលេងជាមួយម្ចាស់ផ្ទះអាមេរិក ក្នុងការប្រកួតដណ្តើមលេខ ៣ នាថ្ងៃសៅរ៍នេះ ក្រោយពីអាហ្សង់ទីបានផ្តួលអាមេរិក ៤-០ កាលពីយប់ថ្ងៃអង្គារ៕