គ្រឿងញៀន​​វាយលុក​តំបន់​កាស៊ីណូបាវិត​

ខេត្តស្វាយរៀង ៖ ​កាលពី​​វេលា​ម៉ោង​០៩ និង​៣០​នាទី​យប់ថ្ងៃ​ទី​២១ ​មិថុនា ​២០១៦ ​នេះ​ កម្លាំង​កងរាជអាវុធ​ហត្ថ​ខេត្ត​​​ ​សហការ​ជា​មួយ​​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​បា​វិត ​បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​មួយ​កន្លែង ​​ក្នុងភូមិ​បា​វិត​កណ្តាល​ សង្កាត់​បា​វិត ​ក្រុង​បា​វិត​​ ដោយ​ចាប់​​ឃាត់ខ្លួន​​​​បាន​ចំនួន​​៥​នាក់ ​ដែល​ជា​មុខសញ្ញា​​រក្សា​ទុក​ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ ។

សមត្ថកិច្ច​កងរាជអាវុធហត្ថ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំងនោះ​ ១-​ឈ្មោះអ៊ិ​ត ណា​រិ​ត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ ជាអ្នក​បើក​រថ​យន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ រស់នៅ​ភូមិ​ត្រពាំង​ត្រាច ឃុំ​ស្វាយ​តា​យាន​ ស្រុក​កំពង់​រោ​ទ៍ ខេត្តស្វាយរៀង ២-​​ឈ្មោះ​វី ភា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជា​បកប្រែ​ភាសា​ចិន នៅ​រោងចក្រ​GIFA ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ក្រុង​បា​វិត ​រស់នៅ​​​ក្នុងសង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ ៣-​ឈ្មោះអ៊ុ​ក ស៊ីនួន ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​កម្មករ​រោងចក្រ មាន​ទីលំនៅភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​​​ ៤-​ឈ្មោះ​ទេព ទិ​ត្យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​​កម្មករ​រោងចក្រ រស់នៅ​ភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត និង៥-​ឈ្មោះឈុ​ន សុខ ស៊ី​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​តា​ពៅ សង្កា​តបា​វិត ក្រុង​បា​វិត ខេត្ត​ស្វាយ​រៀង ។

ប្រភព​ដ​ដែល​បន្ត​ថា ​បន្ទាប់​ពី​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​​៥​នាក់​រួច​ សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ​ក​ឃើញ​វត្ថុ​តាង​​មួយ​ចំនួន​រួម​មាន​ ម្សៅ​ក្រាម​រឹង​ពណ៌​.ស​ថ្លា​៦កញ្ចប់  ម៉ា​ទឹកកក​ទម្ងន់​ស្មើ០.៦​ក្រាម ទូរស័ព្ទ​ដៃ​៣​គ្រឿង និង​ឧ​បករ​ណ៍​សម្រាប់​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន ​។ ​​