កំពូល Sniper ​បាញ់​ទម្លុះ​គ្រាប់​ភ្នែក​ទាហាន​វៀតណាម ចូល​តាម​ប្រលោះ​កែវយឹត ជា​វីរបុរស​សង្គ្រាម

សង្គ្រាមបែងចែកទឹកដីវៀតណាម និងជាសង្គ្រាមរវាងមនោគមវិជ្ជាកុម្មុយនិស្ត និងសេរី ដែលត្រូវបានគាំទ្រពីក្រោយយ៉ាងពេញទំហឹង ពីសំណាក់សហរដ្ឋអាមេរិក បានកើតឡើងលើទឹកដីវៀតណាមនោះ ហើយជាប្រវត្តិដ៏ជូរចត់មួយសម្រាប់ប្រទេសមហាអំណាចនេះ ដែលចាញ់សង្គ្រាមនៅវៀតណាមទៅវិញ តែសង្គ្រាមនេះ បានក្លាយជាឱកាសសាងកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺ របស់អ្នកជំនាញលបបាញ់ (Sniper) អាមេរិកម្នាក់ ដែលបានបាញ់ទម្លុះសម្លាប់ Sniper វៀតណាម តាមរយៈកែវយឹតលើកាំភ្លើង រហូតធ្លុះគ្រាប់ភ្នែក ស្លាប់មួយរំពេច ។

Carlos Norman Hathcock II ជាឈ្មោះរបស់ជើងឯកបាញ់កាំភ្លើង Snip ដ៏សាហាវនេះ ដោយរូបលោកបានបន្សល់ទុកស្នាដៃជាច្រើន ក្នុងអាជីពជាទាហានដ៏ក្លាហានមួយរូប រហូតត្រូវបានគេចារឈ្មោះលោកទុកក្នុងប្រវត្តិសាស្ត្រ ថែមទាំងយកឈ្មោះលោក ដាក់ជាឈ្មោះកាំភ្លើង Snip ដ៏ទំនើបមួយប្រភេទ ដើម្បីជាការគោរពដល់ការលះបង់ និងវីរភាពដ៏ក្លាហានរបស់លោក ។មុននឹងនិយាយដល់វីរបុរសនៃសង្គ្រាមវៀតណាមមួយនេះ ប្រិយមិត្តទាំងអស់គ្នាគួរតែស្វែងយល់ពីជីវប្រវត្តិខ្លះៗរបស់លោកមុនសិន ដោយកុមារភាពរបស់លោក ជាអ្នកតម្រង់ផ្លូវលោក ឲ្យចូលទៅក្នុងវិស័យយោធា ហើយប្រែក្លាយខ្លួនជាអ្នកលបបាញ់ដ៏ខ្លាំងអស្ចារ្យបែបនេះ ។
Carlos Hathcock ជាអ្នកកើតនៅទីក្រុង Little Rock រដ្ឋ Arkansas សហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៤២ ដោយលោកធំធាត់ឡើងនៅក្នុងតំបន់ដាច់ស្រយាលមួយនៃរដ្ឋកំណើតលោកនោះ ដោយលោករស់នៅជាមួយលោកយាយម្នាក់ បន្ទាប់ពីឪពុកម្ដាយលោកលែងលះគ្នា ។ លោកបានទៅលេងសាច់ញាតិនៅរដ្ឋ Mississippi ដែលជាកន្លែងបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះនៃការបាញ់កាំភ្លើងរបស់លោក ។ក្នុងពេលដែលលោករស់នៅទីនោះ ការបរបាញ់ជាវិធីចិញ្ចឹមជីវិតសម្រាប់គ្រួសារដ៏ក្រីក្ររបស់លោក ដោយលោកអាចដើរចូលព្រៃជាមួយនឹងឆ្កែចិញ្ចឹមមួយក្បាល ហើយអាចតាំងខ្លួនធ្វើជាទាហាន ដែលអាចលបបាញ់សត្វព្រៃជាច្រើនក្បាល  គ្រាន់តែប្រើកាំភ្លើង Mauser ចាស់មួយដើម ដែលឪពុកលោកយកមកពីសង្គ្រាមលោកលើកទី១ ។នៅវ័យបន្ទាប់ លោកប្រើកាំភ្លើង 22-caliber J. C. Higgins ជំនួសវិញ ហើយក៏ស្រមៃគិតចង់ក្លាយជាទាហានមួយរូប ។ លុះដល់អាយុ១៧ឆ្នាំ លោកបានចុះឈ្មោះធ្វើជាទាហានអាមេរិកពេញសិទ្ធ ហើយបានរៀបការជាមួយស្ត្រីម្នាក់ ដែលបានផ្ដល់កំណើតកូនប្រុសម្នាក់ឲ្យលោក ដោយគេត្រូវបានដាក់ឈ្មោះថា Carlos Norman Hathcock III
នៅឆ្នាំ១៩៦៦ លោកត្រូវគេបញ្ជូនទៅប្រទេសវៀតណាម ក្នុងបេសកកម្មបម្រើជាប៉ូលិសម្នាក់ប៉ុណ្ណោះ តែមុននឹងលោកត្រូវគេបញ្ជូនទៅវៀតណាមនោះ លោកធ្លាប់ប្រកួតឈ្នះ និងទទួលបានពានរង្វាន់ផ្នែកលបបាញ់ (បាញ់ស៊ីប) Wimbledon Cup ពីមូលដ្ឋានហ្វឹកហ្វឺនទ័ព Camp Perry ។ លុះដល់ពេលតម្រូវការ Sniper អាមេរិក ក្នុងប្រទេសវៀតណាមមានការកើនឡើង លោកត្រូវបានគេដំឡើងឲ្យធ្វើជា Sniper វិញ ។ ពេលនោះហើយដែលកេរ្តិ៍ឈ្មោះលោកចាប់ផ្ដើមល្បីរន្ទឺ គ្រាន់តែឭធ្វើឲ្យព្រឺក្បាលដល់កងទ័ពវៀតណាម ។
លោក Hathcock បានប៉ាន់ស្មានថា លោកបានសម្លាប់ទាហានសត្រូវអស់ដល់ទៅជាង៤០០នាក់ ធ្វើឲ្យកងទ័ពវៀតណាមខាងជើង ព្យាយាមតាមប្រមាញ់រូបលោកជាខ្លាំង ថែមទាំងដាក់តម្លៃខ្លួនលោកដល់ទៅ៣ម៉ឺនដុល្លារអាមេរិក បើនរណាម្នាក់អាចសម្លាប់លោកបាន ខណៈដែលតម្លៃនេះ ខុសឆ្ងាយដូចមេឃនិងដី ពីតម្លៃខ្លួនទាហានអាមេរិកឯទៀត ដែលខ្ពស់បំផុតត្រឹមតែ២០០០ដុល្លារប៉ុណ្ណោះ ។ទាំងទាហានវៀតណាមខាងជើង និងទាហានវៀតកុង បានដាក់រហ័សនាមឲ្យលោក Hathcock ថា “Du kích Lông Trắng” មានន័យថា “អ្នកប្រមាញ់រោមស” (white feather) ព្រោះគ្រប់បេសកកម្មរបស់លោក គឺតែងតែមានពាក់មួកទាហានព្រៃ មានដោតរោមសត្វស្លាបពណ៌សមួយដើមជានិច្ច ។
ទាហានវៀតណាមជាច្រើន ត្រូវបានបញ្ជូនទៅឲ្យលបឆ្មក់អ្នកប្រមាញ់រោមស ប៉ុន្តែត្រូវបរាជ័យទាំងអស់ ដោយក្នុងនោះក៏មានកំពូលអ្នកប្រមាញ់ (Sniper) របស់ទាហានវៀតណាមម្នាក់ដែរ ដែលមានរហ័សនាមថា Cobra ។ ក្នុងពេលសំងំចាំលបបាញ់ Hathcock អ្នកប្រមាញ់វៀតណាម Cobra ត្រូវអ្នកប្រមាញ់រោមសបាញ់ស្លាប់នៅនឹងកន្លែង ដោយគ្រាប់កាំភ្លើងធ្លុះចូលតាមប្រលោះកែវយឹតលើកាំភ្លើង ធ្លុះចូលតាមភ្នែកធ្លាយដល់ក្បាល ។ក្នុងបេសកកម្មលើកនោះ Hathcock និងលោក John Roland Burke (អ្នកមើលស្ថានការណ៍) បានចូលទៅក្នុងព្រៃមួយកន្លែង ក្បែរជម្រាលភ្នំ Hill 55 ដែលនៅទីនោះ ភ្នែករបស់ Hathcock ត្រូវចំណាំងប្លាតរបស់កាំភ្លើងស៊ីប Cobra ធ្វើឲ្យលោកដឹងខ្លួនទាន់ពេល ហើយបែរកាណុងបាញ់សម្លាប់វិញភ្លាមៗនៅនឹងកន្លែង ។
មូលហេតុដែលធ្វើឲ្យអ្នកប្រមាញ់រោមសអាចប្រតិកម្មនឹងការលបបាញ់របស់ Cobra បាននោះគឺ អ្នកទាំង២ស្ថិតនៅទីតាំងទល់មុខគ្នាតែម្ដង ។ រយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ អាចសម្រេចពីសេចក្ដីស្លាប់របស់លោក ឬ Cobra ព្រោះ Cobra ជាអ្នករង់ចាំបាញ់អ្នកប្រមាញ់រោមសមុន ដូច្នេះហើយគេមានប្រៀបជាង តែសំណាងល្អ ដែលអ្នកប្រមាញ់រោមសមានប្រតិកម្មរហ័សជាង ពោលគឺគ្រាន់តែចាំងភ្នែកភ្លាម លោកបានបង្វែរកាណុងតម្រង់បាញ់ទម្លុះកែវយឹតតែម្ដង ។នេះជាសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់អាជីពជាអ្នកប្រមាញ់ ដែលមិនងាយនឹងមាននរណាអាចធ្វើបានឡើយ ដូច្នេះហើយ Hathcock បានសម្រេចរើសយកកាំភ្លើងរបស់ Cobra មកធ្វើជាជ័យភណ្ឌផ្ទាល់ខ្លួន តែសំណាងមិនល្អ កាំភ្លើងនោះត្រូវគេលួចចេញពីឃ្លាំងអាវុធបាត់ ។
ស្នាដៃដ៏លេចធ្លោមួយទៀតគឺ ការសម្លាប់ Sniper វៀតកុងស្រីដ៏ល្បីម្នាក់ ដែលជាមេបញ្ជាការកងអនុសេនាតូច និងជាអ្នកសួរចម្លើយដ៏ព្រៃផ្សៃម្នាក់ មានរហ័សនាមថា Apache ដោយទាហានស្រីរូបនេះ ជាអ្នកសួរចម្លើយទាហានអាមេរិក និងទាហានវៀតណាមខាងត្បូង ដែលទាហានវៀតកុងចាប់បាន ហើយគេតែងតែចាក់បង្ហូរឈាមទាហានទាំងនោះរហូតដល់ស្លាប់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ តែចុងក្រោយនាងត្រូវស្លាប់ក្រោមស្នាដៃរបស់អ្នកប្រមាញ់រោមសវិញ ។ក្រោយពេល Hathcock បញ្ចប់បេសកកម្មក្នុងប្រទេសវៀតណាមហើយ លោកបានត្រលប់មកអាមេរិកវិញ ហើយចូលរួមបង្កើត Marine Corps Scout Sniper School នៅមូលដ្ឋានទ័ព Quantico រដ្ឋ Virginia ។ នៅឆ្នាំ 1975 សុខភាពរបស់លោកប្រែជាដុនដាបទៅៗ ដោយសារតែរបួសក្នុងសង្គ្រាមវៀតណាម ហើយក៏ចូលនិវត្តន៍បាត់ទៅ តែលោកនៅតែបន្តផ្ដល់ជាការណែនាំផ្នែកបាញ់ស៊ីបដល់ក្រុមប៉ូលិស និងកងយោធាជាច្រើនទៀត ដូចជាកងទ័ពពិសេស SEAL Team Six ជាដើម ។ លុះដល់ឆ្នាំ១៩៩៩ លោកបានទទួលមរណភាពក្នុងវ័យ៥៦ឆ្នាំ នៅរដ្ឋ Virginia សហរដ្ឋអាមេរិក ។

លោកធ្លាប់បានសរសេរនូវពាក្យមួយឃ្លាថា “ខ្ញុំចូលចិត្តការបាញ់កាំភ្លើង ខ្ញុំចូលចិត្តការប្រមាញ់ តែខ្ញុំមិនចូលចិត្តសម្លាប់នរណាម្នាក់ទេ វាគ្រាន់តែជាការងារខ្ញុំប៉ុណ្ណោះ ។ បើខ្ញុំមិនសម្លាប់ពួកគេទេ ពួកគេនឹងសម្លាប់មនុស្សជាច្រើននាក់ទៀត ដែលស្ថិតក្នុងឯកសណ្ឋានជាកងម៉ារីន ។ នេះជាវិធីសាស្ត្រដែលខ្ញុំមើលទៅកាន់រឿងទាំងនោះ” ។កូនប្រុសរបស់ Hathcock ដែលមានឈ្មោះថា Carlos Hathcock III ក៏បានដើរតាមគន្លងលោកដែរ ដោយគេបានចូលបម្រើការក្នុងវិស័យយោធាអាមេរិក ឲ្យកងកម្លាំង Marine Corps ហើយក្រោយមកក្លាយជាសមាជិករបស់គណៈអភិបាលនៃសមាគមកិត្តិយសអ្នកលបបាញ់របស់កងម៉ារីន ។ ជាចុងក្រោយនេះ សូមបញ្ជាក់ថា កំពូលអ្នកលបបាញ់ Hathcock ដែលមានរហ័សនាមថា អ្នកប្រមាញ់រោមសនោះ ត្រូវបានកងទ័ពម៉ារីនអាមេរិកផ្ដល់កិត្តិយសជាខ្លាំងសម្រាប់រូបលោក ដោយគេបានកំណត់យករហ័សនាមលោក ធ្វើជាឈ្មោះកាំភ្លើងស៊ីបដ៏ទំនើបមួយប្រភេទ ឈ្មោះថា M25 White Feather ថែមទាំងបានឆ្លាក់រូបរោមសត្វលើកាំភ្លើង អមជាមួយនឹងឈ្មោះ Carlos Hathcock II លើនោះទៀតផង ៕

កំពូល Sniper ​បាញ់​ទម្លុះ​គ្រាប់​ភ្នែក​ទាហាន​វៀតណាម ចូល​តាម​ប្រលោះ​កែវយឹត ជា​វីរបុរស​សង្គ្រាម កំពូល Sniper ​បាញ់​ទម្លុះ​គ្រាប់​ភ្នែក​ទាហាន​វៀតណាម ចូល​តាម​ប្រលោះ​កែវយឹត ជា​វីរបុរស​សង្គ្រាម កំពូល Sniper ​បាញ់​ទម្លុះ​គ្រាប់​ភ្នែក​ទាហាន​វៀតណាម ចូល​តាម​ប្រលោះ​កែវយឹត ជា​វីរបុរស​សង្គ្រាម កំពូល Sniper ​បាញ់​ទម្លុះ​គ្រាប់​ភ្នែក​ទាហាន​វៀតណាម ចូល​តាម​ប្រលោះ​កែវយឹត ជា​វីរបុរស​សង្គ្រាម កំពូល Sniper ​បាញ់​ទម្លុះ​គ្រាប់​ភ្នែក​ទាហាន​វៀតណាម ចូល​តាម​ប្រលោះ​កែវយឹត ជា​វីរបុរស​សង្គ្រាម កំពូល Sniper ​បាញ់​ទម្លុះ​គ្រាប់​ភ្នែក​ទាហាន​វៀតណាម ចូល​តាម​ប្រលោះ​កែវយឹត ជា​វីរបុរស​សង្គ្រាម កំពូល Sniper ​បាញ់​ទម្លុះ​គ្រាប់​ភ្នែក​ទាហាន​វៀតណាម ចូល​តាម​ប្រលោះ​កែវយឹត ជា​វីរបុរស​សង្គ្រាម កំពូល Sniper ​បាញ់​ទម្លុះ​គ្រាប់​ភ្នែក​ទាហាន​វៀតណាម ចូល​តាម​ប្រលោះ​កែវយឹត ជា​វីរបុរស​សង្គ្រាម

ប្រភព៖ kqube

  • កំពូល Sniper ​បាញ់​ទម្លុះ​គ្រាប់​ភ្នែក​ទាហាន​វៀតណាម ចូល​តាម​ប្រលោះ​កែវយឹត ជា​វីរបុរស​សង្គ្រាម已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/23  Category:ជីវិតនិងសង្គម
Tags: