ក្រុមហ៊ុន Bayer គ្រោង​ប្រារព្ធ​ទិវា​សុខភាព ថ្ងៃ​សៅរ៍​នេះ នៅ​ស្ដាត​អូឡាំពិក

សុខភាព​ប្រៀប​ដូច​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ​ដែល​គ្រប់​គ្នា​តែង​ប្រាថ្នា​ចង់​បាន ដូច្នេះ​ដើម្បី​លើក​កម្ពស់​ការ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ នៅ​ថ្ងៃ​សៅរ៍ ទី​២៥ នេះ ក្រុមហ៊ុន Bayer ដែល​ចែក​ចាយ​វីតាមីន​ជំនួយ​ដល់​រាងកាយ​ឲ្យ​មាំមួន និង​មាន​ស្មារតី​ល្អ​នោះ នឹង​រៀបចំ​ទិវា​សុខភាព នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

 

ទិវា​សុខភាព​នេះ នឹង​ធ្វើ​ឡើង​ពីរ​ពេល គឺ​ចាប់​ពី​ម៉ោង​៥:៣០​ព្រឹក ដល់​ម៉ោង​៩:០០ ព្រឹក និង​ពី​ម៉ោង ៣:៣០​រសៀល ដល់​ម៉ោង​៧:៣០​យប់ ដែល​ក្នុង​នោះ​មាន​កម្មវិធី​ដូចជា៖

– ការ​ហាត់​ប្រាណ​តាម​ចង្វាក់​ភ្លេង​ជាមួយ​គ្រូ​ដែល​មាន​បច្ចេកទេស

– ការ​ពិនិត្យ និង​ពិគ្រោះ​សុខភាព​ដោយ​អ្នក​បច្ចេកទេស

– ការ​លែង​ល្បែង​កម្សាន្ត​ដើម្បី​ទទួល​បាន​កាដូ​ផ្សេងៗ និង​ការ​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​យក​ភ្លាមៗ

– និង​​អ្នក​ចុះ​ឈ្មោះ​ចូលរួម​ទាំង​អស់ ទទួល​បាន​អាវ​យឺត និង​កង​ដៃ​ដ៏​ស្រស់​ស្អាត​ដោយ​ឥត​គិត​ថ្លៃ។

 

ក្រុមហ៊ុន Bayer គ្រោង​ប្រារព្ធ​ទិវា​សុខភាព ថ្ងៃ​សៅរ៍​នេះ នៅ​ស្ដាត​អូឡាំពិក

 

ព័ត៌មាន​បន្ថែម សូម​ទាក់ទង 077 738 279 / 010 300 683។

 

វីតាមីន​ជា​សារធាតុ​ដែល​រាងកាយ​មិន​អាច​បង្កើត​ដោយ​ខ្លួន​ឯង​បាន ដូច្នេះ​ហើយ​មនុស្ស​គ្រប់​រូប​តែង​តែ​ត្រូវ​ការ​វា​ពី​ចំណី​អាហារ ឬ​ផលិតផល​ផ្សេងៗ​ដែល​ពួក​គេ​ទទួល​ទាន។ វីតាមីន​ ពិត​ជា​មាន​សារៈ​សំខាន់​ធ្វើ​ឲ្យ​សុខភាព​ល្អ និង​ចាំបាច់​សម្រាប់​តួនាទី​ជា​ច្រើន​សម្រាប់​ជីវិត​មនុស្ស​ទូទៅ៕

 

ក្រុមហ៊ុន Bayer គ្រោង​ប្រារព្ធ​ទិវា​សុខភាព ថ្ងៃ​សៅរ៍​នេះ នៅ​ស្ដាត​អូឡាំពិក

 

អត្ថបទ៖ ពាណិជ្ជកម្ម