យុវតី​មាន​វិបត្តិ​ចង​.​ក​ធ្វើ​អត្តឃាត​ក្នុង​ឧទ្យាន​អង្គរ

យុវតី​មាន​វិបត្តិ​ចង​.​ក​ធ្វើ​អត្តឃាត​ក្នុង​ឧទ្យាន​អង្គរ



ខេត្តសៀមរាប ៖ យុវតី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង​.​ក នឹង​អាវយឺត​ភ្ជាប់​នឹង​មែកឈើ​សម្លាប់​ខ្លួន នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ត្រង់​ចំណុច​ផ្លូវ​ទៅ​អង្គរវត្ត​ចម្ងាយ​៣០០​ម៉ែត្រ ខាងជើង​កន្លែង​ឆែក​សំបុត្រ​ភ្ញៀវ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល
ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ទៅ​អង្គរ ដែល​ករណី​នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា អាច​ជា​វិបត្តិ​គ្រួសារ ទើប​ធ្វើ​ឱ្យ​យុវតី​រូប​នេះ​ធ្វើ​អត្តឃាត​។ ការ​ភ្ញាក់ផ្អើល​នេះ គឺ​នៅ​វេលា​ម៉ោង​២ ​ថ្ងៃ​ទី​២១ មិថុនា ស្ថិត​នៅ​ចំណុច​ព្រៃ​ឧទ្យាន​អង្គរ ។  

លោក​វរសេនីយ៍ត្រី ខោ ស៊ុន​ភារ​ម្យ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២១ មិថុនា ថា យុវតី​ដែល​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​ឈ្មោះ ងួ​ន មុន្នី​រ័​ត្ន អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​ខារ៉ាអូខេ និង​រៀន​អ៊ុតសក់​នៅ​ពេល​ថ្ងៃ មានស្រុក​កំណើត​នៅ​ភូមិ​ពេ​ង​មាស​ត្បូង ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

លោក​បន្ត​ទៀត​ថា តាម​ការ​សាកសួរ​ពី​ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ថា មូលហេតុ​នាង​មាន​វិបត្តិ​ក្នុង​គ្រួសារ ដោយសារ​ម្ដាយ​ឈឺ​ធ្ងន់​អត់​មាន​លុយ​មើលជំងឺ ហើយ​បាន​ចាក​ចេញពីផ្ទះ​អស់​រយៈពេល​២​ថ្ងៃ​មក​ហើយ ដោយ​ខាង​ក្រុម​គ្រួសារ​ក៏​បាន​ស្វែងរក និង​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែរ ប៉ុន្តែ​រក​មិនឃើញ ។ លុះ​មក​ដល់​ពេល​ជួប​ប្រទះ ស្រាប់តែ​ឃើញ​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​កាត់​ខ្សែ​ទម្លាក់​សព សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​ដងខ្លួន​សព បាន​សន្និដ្ឋាន​ថា សព​ជន​រង​គ្រោះ ពិតជា​ស្លាប់​ដោយសារ​ចង​.​ក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន មិនមែន​ជា​ករណី​ឃាតកម្ម​អ្វី​ឡើយ ៕