រថយន្ត​យី​ឌុប​បើក​បុក​រថយន្ត​កាមរី​គូទ​ហើម​ទាំង​កម្រោល​​​ ​របួស​ធ្ងន់​ស្រាល​៣​នាក់

រថយន្ត​យី​ឌុប​បើក​បុក​រថយន្ត​កាមរី​គូទ​ហើម​ទាំង​កម្រោល​​​ ​របួស​ធ្ងន់​ស្រាល​៣​នាក់



ប៉ៃលិន ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ ព្រឹក ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦ រវាង​រថយន្ត​យី​ឌុប បុក​រថយន្ត​កាមរី​គូទ​ហើម ត្រង់​ចំណុច​ផ្លូវ​កោង​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥៧ ក្នុង​ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាល​ចំនួន​០៣​នាក់។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយ​គ្រឿង បើកបរ​យ៉ាង​ល្បឿន​លឿន​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំណុច​ផ្លូវ​កោង ដោយ​បួង​ចង្កូត​មិនទាន់​ក៏​បុក​ជាមួយ​រថយន្ត​កាមរី​ពណ៌ស ដែល​បើកបរ​បញ្ច្រាស​ទិស​គ្នា យ៉ាង​ពេញទំហឹង​ឮ​ដូច​រន្ទះ បណ្ដាល​ឲ្យ​អ្នក​បើកបរ​រថយន្ត​កាមរី​កៀប​ជាប់​ក្នុង​រថយន្ត រងរបួស​ធ្ងន់ និង​ស្ត្រី​ម្នាក់ទៀត​រងរបួស​ស្រាល។

ប្រភព​ព័ត៌មាន​បន្ត​ឲ្យ​ដឹង​ថា ក្រោយពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន មក​ដឹក​ជនរងគ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​ភ្លាមៗ ចំណែក​ឯ​អ្នកបើកបរ​រថយន្ត​យី​ឌុប បាន​រត់​គេចខ្លួន​បាត់​ស្រមោល ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាល​មក​ពី​មនុស្ស និង​បង្កឡើង​ដោយ​រថយន្ត​ធុន​ធំ​បើកបរ​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​ផ្លូវ​កោង​ក៏​រេ​ចង្កូត​ទៅ​បុក​ជាមួយ​រថយន្ត​កាម​រី​គូថ​ហើម​ ដែល​កំពុង​បើកបរ​បញ្ច្រាស​ទិស​គ្នា បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បែបនេះ ។ ប្រភព​ព័ត៌មាន​បន្ត​ថា អ្នកបើកបរ​រថយន្ត​កាមរី​គូទ​ហើម ស៊េរី​ឆ្នាំ​១៩៩៥ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2D-3155 ឈ្មោះ តាំង រតនា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ចំការ​សំរោង ឃុំ​ចំការ​រោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បាន​កៀប​ជាប់​ក្នុង​រថយន្ត រហូត​ជិត​១​ម៉ោង​ ទើប​គាស់​យកចេញ​បាន និង​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​ប្រញាប់​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​នៅ​ប្រទេស​ថៃ ដើម្បី​សង្គ្រោះ​ជីវិត រីឯ​រថយន្ត​ខូចខាត​ទាំងស្រុង ។ ចំណែក​អ្នក​រួមដំណើរ​ជាមួយ​រថយន្ត​កាមរី​ឈ្មោះ ប៊ុន ពៅ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ​មុខរបរ​កសិករ​(រង​របួស​ស្រាល​) ត្រូវ​ជា​ម្ដាយ​របស់​អ្នក​បើកបរ​រថយន្ត​កាម​រី ។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល ដោយ​បើកបរ​រថយន្ត​ម៉ាក​Hl NO​ប្រភេទ​ទ្រុង ពណ៌​ប្រផេះ​ស្លាក​លេខ ក 6308 ភព​(​រងការខូចខាត​តិចតួច​) ។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​ខេត្ត​ប៉ៃលិន បាន​យក​រថយន្ត​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​រង់ចាំ​ការ​ដោះ​ស្រាយ​តាមច្បាប់​៕
រថយន្ត​យី​ឌុប​បើក​បុក​រថយន្ត​កាមរី​គូទ​ហើម​ទាំង​កម្រោល​​​ ​របួស​ធ្ងន់​ស្រាល​៣​នាក់ រថយន្ត​យី​ឌុប​បើក​បុក​រថយន្ត​កាមរី​គូទ​ហើម​ទាំង​កម្រោល​​​ ​របួស​ធ្ងន់​ស្រាល​៣​នាក់

រថយន្ត​យី​ឌុប​បើក​បុក​រថយន្ត​កាមរី​គូទ​ហើម​ទាំង​កម្រោល​​​ ​របួស​ធ្ងន់​ស្រាល​៣​នាក់

រថយន្ត​យី​ឌុប​បើក​បុក​រថយន្ត​កាមរី​គូទ​ហើម​ទាំង​កម្រោល​​​ ​របួស​ធ្ងន់​ស្រាល​៣​នាក់

រថយន្ត​យី​ឌុប​បើក​បុក​រថយន្ត​កាមរី​គូទ​ហើម​ទាំង​កម្រោល​​​ ​របួស​ធ្ងន់​ស្រាល​៣​នាក់

រថយន្ត​យី​ឌុប​បើក​បុក​រថយន្ត​កាមរី​គូទ​ហើម​ទាំង​កម្រោល​​​ ​របួស​ធ្ងន់​ស្រាល​៣​នាក់