បើកបរម៉ូតូទៅបុករថយន្ត​ពីក្រោយ បណ្តាលឲ្យ​មនុស្សម្នាក់​ស្លាប់ នៅកន្លែង​កើតហេតុ

(បន្ទាយមានជ័យ)៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅវេលាម៉ោង​១០យប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិ​លេខ៦ ត្រង់ចំណុចភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះ​នេត្រ ខេត្តបន្ទាយមានជ័យ បង្កឲ្យបុរសវ័យកណ្តាល ម្នាក់បើកម៉ូតូទៅបុក និងរថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាម នៅកន្លែងកើតហេតុតែម្តង អ្នកបើករថយន្តចុះ​គេចខ្លួនបាត់​ស្រមោលតែម្តង។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះមាន​ឈ្មោះ អន សារ៉ាន់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុង ភូមិបន្ទាយកងពលលេខ៥១ ក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ លោកបន្តថា មុនពេលកើតហេតុនោះមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមC125 បិតតែមឆ្នាំ 2005 គ្មានស្លាកលេខ​បើកមកពីកើតទៅលិច ក្នុងល្បឿនលឿនពេលបើកមកដល់ចំណុច កើតហេតុ ដោយសារតែមេឃងងឹតពេក មើលផ្លូវមិនឃើញស្រាប់តែ បានទៅបុករថយន្តមិនស្គាល់ ម៉ាក និងអត្តញ្ញាណដែលកំពុង​បើកពីខាងមុខក្នុងទិសដៅស្របគ្នាពេញមួយ​ទំហឹងបណ្តាលឲ្យអ្នក​បើកម៉ូតូស្លាប់ភ្លាមៗ​មួយរំពេច នៅកន្លែងកើតហេតុតែម្តង​ចំណែកម៉ូតូខូច​ខាតធ្ងន់។ រីឯវត្ថុតាងមានរថយន្ត និងម៉ូតូជនរងគ្រោះត្រូវបាន​សមត្ថកិច្ចយកទៅរក្សាទុក​នៅអធិការដ្ឋាន​នគរបាលស្រុក​ព្រះនេត្រព្រះ ដើម្បីស្រាវជ្រាវស្វែង​រកម្ចាស់រថយន្ត​ដើម្បីយក​មកដោះស្រាយ​តាមនិតិវិធីច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  កាលពីថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅថ្មីៗនេះ នារី​វ័យក្មេង​ម្នាក់​បាន​បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​ កើតហេតុ​បន្ទាប់​ពី​បើកបរ​ម៉ូតូ​យ៉ាង​លឿន​ចេញ ពី​ក្លិប​កំសាន្ត​ជ្រុល​ចង្កូត​ទៅ​ បុក​បង្គោល​សសរថ្ម​ការពារ​ហាម​រថយន្ត​ធំ​បើកបរ​ឆ្លងកាត់​ មួយ​កន្លែង​ត្រង់​ចំណុច​ ផ្លូវបត់​ចុះ​ទៅ​ក្លឹ​ប​កំសាន្ត LV ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

តាម​ការ​រៀបរាប់​របស់​មិត្តភក្តិ​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​មានឈ្មោះ ស សុ​ខឿន អាយុ​២៩​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​នៅ​ ភោជនីយដ្ឋាន​បរទេស មានស្រុក​កំណើត​ភូមិ​ព្រែក​តា​រ័​ត្ន ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង ។ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ក្រោយ​ក្លឹ​ប​កំសាន្ត LV ក្នុង​សង្កាត់​លេខ​៤ ក្រុង ព្រះ​សីហ​នុ ខេត្ត​ព្រះ​សីហ​នុ ។

មិត្តភក្តិ​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពេល​ចប់​ម៉ោង​ធ្វើការ នារី​រង​គ្រោះ​រួម​ជាមួយ​មិត្តភក្តិ​ធ្វើការ​ ជាមួយ​គ្នា​៤-៥​នាក់​បាន​បបួល​គ្នា​ជួប ជុំ​ផឹកស្រា​នៅ​ក្លឹ​ប​កំសាន្ត​១​កន្លែង ។ បន្ទាប់​ពី​ស្រវឹង​រៀង​ៗ​ខ្លួន​ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​មក​ផ្ទះ​វិញ ដោយឡែក​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក ស្កុប​ពី ស៊េរី​ឆ្នាំ​២០១៥ តែ​ម្នាក់ឯង បើកបរ​ចេញពី​ក្លឹ​ប​កំសាន្ត​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើត ហេតុ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ បង្គោល​សសរ​ខាងលើ​ពេញទំហឹង​បណ្តាល​ឲ្យ​នាង​ បាក់​ក​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

មិត្តភក្តិ​នារី​រង​គ្រោះ​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ មិត្តភក្តិ​ដែល​ធ្វើការ​ជាមួយ​គ្នា​បាន​ដឹក​យក​សព​ទៅ​បូជា​នៅ​វត្ត​ឥន្ទ​ញាណ ហៅ​វត្ត​ក្រោម ដើម្បី​យក​ធាតុ​ទៅ​បញ្ចុះ​នៅ​ឯ​ស្រុក​កំណើត ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើកបរម៉ូតូទៅបុករថយន្ត​ពីក្រោយ បណ្តាលឲ្យ​មនុស្សម្នាក់​ស្លាប់ នៅកន្លែង​កើតហេតុ

បើកបរម៉ូតូទៅបុករថយន្ត​ពីក្រោយ បណ្តាលឲ្យ​មនុស្សម្នាក់​ស្លាប់ នៅកន្លែង​កើតហេតុ

បើកបរម៉ូតូទៅបុករថយន្ត​ពីក្រោយ បណ្តាលឲ្យ​មនុស្សម្នាក់​ស្លាប់ នៅកន្លែង​កើតហេតុ