២ថ្ងៃ​រន្ទះបាញ់​សម្លាប់​មនុស្ស​​៩២នាក់

មនុស្ស​យ៉ាងតិច​៩៣​នាក់ ត្រូវ​ស្លាប់​រយពេល​តែ​២​ថ្ងៃ ដោយសារ​រន្ទះបាញ់​នៅ​ឥណ្ឌា ដែល​ចូល​ដល់​រដូវភ្លៀង ។ យោង​តាម​អាជ្ញាធរ មនុស្ស​៥៦​នាក់​ស្លាប់ ដោយសារ​រន្ទះបាញ់​នៅ​រដ្ឋ​ប៊ី​ហា ដោយ​ជន​រង​គ្រោះ​ភាគច្រើន​ជា​កុមារ និង​នារី ។ ម្យ៉ាងវិញទៀត មនុស្ស​៣៧​នាក់​ស្លាប់​នៅ​រដ្ឋ​អ៊ុត​ប្រា​ដេ​ស រដ្ឋ JHARKAND និង​រដ្ឋ​ម៉ា​ឌី​យ៉ា​ប្រា​ដេ​ស ។

យោង​តាម​អាជ្ញាធរ​ថា ជន​រង​គ្រោះ​ភាគច្រើន​ជា​កសិករ ដែល​ទៅ​ធ្វើការ​តាម​វាលស្រែ និង​ក្នុង​ចំការ ។ យោង​តាម​ស្ថិតិ​របស់​ឥណ្ឌា​ថា រន្ទះ​សម្លាប់​មនុស្ស​យ៉ាងតិច​២០០០​នាក់ នៅ​ឥណ្ឌា​ក្នុង​មួយ​ឆ្នាំ​ៗ ចាប់តាំងពី​ឆ្នាំ​២០០៥​មក ។