សហព័ន្ធ នឹងរៀបចំការប្រកួតជម្រុះយក៤ក្រុមទៀត ឡើងទៅលេងនៅលីក២

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ថា FFC បាននឹងកំពុងប្រកាសរកក្រុមចូលរួមការប្រកួតមួយ នឹងពេលខាងនេះ ដើម្បីជ្រើសរើសយក៤ក្រុម ឡើងទៅប្រកួតលីក២ លើកទី១ ឆ្នាំ២០១៦ ដែលនឹងត្រូវធ្វើឡើង បន្ទាប់ពីការប្រកួតលីកកំពូលកម្ពុជា បានបញ្ចប់ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។

FFC-Second-League-2016-ft

បើតាមសេចក្តីជូនដំណឹងនោះ បានឲ្យដឹងថា៖«ដើម្បីឲ្យការប្រកួតលីក២ លើកទី១ ឆ្នាំ២០១៦ អាចប្រព្រឹត្តទៅតាមផែនការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងរៀបចំការប្រកួតជម្រុះជ្រើសរើសយក៤ក្រុមបន្ថែមបង្រ្គប់១០ក្រុម ចូលរួមក្នុងការប្រកួតលីក២ លើកទី១ ឆ្នាំ២០១៦(FFC Second League 2016)»។

ចំណែកកាលវិភាគ ទីកន្លែង និងពេលវេលានៃការប្រកួតជម្រុះជ្រើសរើស៤ក្រុមបន្ថែម FFC នឹងជម្រាបជូននៅពេលក្រោយ ខណៈការទទួលពាក្យសុំចូលរួមប្រកួត ចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះទៅរហូតដល់ថ្ងៃឈប់ទទួលពាក្យ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦៕

mm4